មេតុងទីនមួយគ្រួសារ រួមគំនិតគ្នាបង្កើតគំនិតទុច្ចរិតបោកប្រាស់លុយអ្នកខេត្តក្រចេះ អស់ជាង២០ម៉ឺនដុល្លារ រួចក៏វេចបង្វិចរត់ចោលស្រុកទាំងអស់គ្នា
ខេត្តក្រចេះ៖ នារសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧ មេតុងទីនមួយគ្រួសាររួមគំនិតគ្នាបង្កើតគំនិតទុច្ចរិតបោកប្រាស់លុយអ្នកខេត្តក្រចេះអស់ជាង២០ម៉ឺនដុល្លារ រួចក៏វេចបង្វិចរត់ចោលស្រុកទាំងអស់គ្នា។ នេះបើតាមជនរងគ្រោះជាម្ចាស់ក្លឹបកំសាន្តដ៏ល្បីនៅក្រុង-ខេត្តក្រចេះ ។
ជនសង្ស័យជាមេតុងទីនបោកមួយគ្រួសារគឺមានឈ្មោះ ១-ងី ទីណែត ២-ងី ទីនី និង៣-ងី លីណា បានរត់ចោលស្រុកតាំងពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ ក្នុងនោះជនរងគ្រោះបានបញ្ជាក់ថា៖ ប្រសិនបងប្អូនណាបានប្រទះឃើញជនឆបោកដូចរូបនេះជួយទាក់ទងមកប្រាប់គាត់តាមរយះលេខ« 0713333363» នឹងជូនសគុណចំនួន៥០០ដុល្លារផងដែរ៕
ប្រភព៖ sabbaykomsan.info
0 comments:
Post a Comment