Wednesday, October 18, 2017

ចៃដន្យពេកហើយ! កក្រើកពេញបណ្តាញសង្គមហ៊្វេកបុកស៊ែរតៗគ្នាដោយប្រទះឃើញនារីម្នាក់មានមុខមាត់ដូច សាន ស្រីឡៃស្ទើរ១០០% ដោយនាងគឺជា….



ភ្នំពេញ៖ តារាចម្រៀងដែលគួរឲ្យអាណិត និងធ្វើឲ្យគ្រប់គ្នាសោកស្តាយជាខ្លាំងបន្ទាប់ការបាត់បង់ជីវិត ដោយសារអតីតស្វាមីបាញ់សម្លាប់ អ្នកនាង សាន ស្រីឡៃ ត្រូវបានបូជាសពរួចរាល់ហើយ កាលពីព្រឹកមិញនេះ។

ដោយឡែកមានការភ្ញាក់ផ្អើលថ្មីមួយទៀត នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក មានគេShare ព្រោងព្រាត ដោយឃើញ តារាស្រីថៃមួយរូប មានមុខមាត់ស្រដៀងខ្លាំងទៅនឹង តារាចម្រៀងសាន ស្រីឡៃ។

មិនថាមើលពីចំហៀង ឬចំពីមុខ មើលមួយភ្លែតតារាសម្តែងស្រីថៃ Due Arisara ពិតជាមានមុខមាត់ស្រដៀងទៅនឹងបេក្ខភាព The Voice Cambodia រដូវកាលទី២នេះណាស់។ ជាពិសេស សូម្បីនៅក្នុងហ្វេសប៊ុកផេករបស់ស្រីឡៃផ្ទាល់ កាលនៅរស់ ក៏ធ្លាប់បានបង្ហោះថា ចង់ស្អាតដូចតារាថៃរូបនោះដែរ៕

ចុះអ្នកទាំងអស់គ្នាគិតថាពួកគាត់មានមុខមាត់ដូចគ្នាដែរឬទេ??



















អានបន្ត៖ ស្លុតចិត្តណាស់លោកអើយ!!!! ពេលស្តាប់​អ្នកស្រុក​ព្រះស្តេច​និយាយ​រឿង​”​គយ​ម៉ៅ​”​ដែល​បាញ់សម្លាប់​សាន ស្រីឡៃ ​និង​ខ្លួនឯង​…

​(​ព្រៃវែង​)៖​ប៉ុន្មាន​ថ្ងៃនេះ​មានការ​ភ្ញាក់ផ្អើល​និង​តក់ស្លុត​ជាខ្លាំង​ពី​មហារ​ជន​ទូរ​ទៅ​បន្ទាប់ពី​មាន​ករណី​ប្ដី​បាញ់ប្រហារ​សម្លាប់​ប្រពន្ធ​ជា​តារាចម្រៀង​TheVoiceCambodia​រួច​បាន​បាញ់សម្លាប់​ខ្លួនឯង​។​ឃាតកម្ម​នោះ​ត្រូវគេ​បានដឹងថា​ជា​មន្ត្រី​គយ​ទិញ​ឈ្មោះ​គេ​មាន​ប្រពន្ធដើម​និង​កូន​បួន​នាក់​នៅ​ស្រុក​ព្រះស្តេច​ហើយ​អ្នកភូមិ​បាន​ប្រសិទ្ធ​នាម​ថា​”​គយ​ម៉ៅៗ​”​។​

​ឃាតកម្ម​ស្ថិតនៅក្នុង​មន្ទីរពេទ្យ​សំរាក​ព្យាបាល​វ៉ា​យ​តា​ឡុង​ហ្គា​ជា​គ្លីនិក​កែស​ម្ជ​ស្ស​ស្ថិត​នៅក្បែរ​ស្ថានីយទូរទស្សន៍​អប្សរា​តាម​បណ្តោយ​ផ្លូវ​៣៦០​កែង​ផ្លូវ​៥៧ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន​កាលពី​វេលា​ម៉ោង​៤​ល្ងាច​ថ្ងៃទី​១៦​ខែតុលា​ឆ្នាំ​២០១៧​ព្រោះ​រឿង​ប្រចណ្ឌ​។



​ជុំវិញ​ករណី​ឃាត​កម្មនេះ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ស្រុក​ព្រះស្ដេច​ដែលជា​ស្រុកកំណើត​របស់​ប្តី​សាន​ស្រី​ឡៃ​បាន​ឲ្យ​ដឹងថា​ប្ដី​សាន​ស្រី​ឡៃ​ដែល​បាន​បាញ់សម្លាប់​ប្រពន្ធ​រួច​បាញ់​ខ្លួនឯង​នេះ​ជា​មន្ត្រី​គយ​ទិញ​ឈ្មោះ​គេ​ដែលមាន​ប្រពន្ធដើម​និង​កូន​៤​នាក់​នៅ​ស្រុក​ព្រះស្ដេច​។​រីឯ​សាន​ស្រី​ឡៃ​ជា​ប្រពន្ធ​ទី​២​និង​មានកូន​២​ជាមួយគ្នា​ទៀតផង​។

​ពលរដ្ឋ​នៅ​ភូមិ​ពា​នី​ឃុំ​ល្វា​ស្រុក​ព្រះស្ដេច​ខេត្តព្រៃវែង​បាន​ឲ្យ​ដឹង​ទៀតថា​ជន​អត្តឃាត​ខាងលើ​ដែល​បាន​បាញ់សម្លាប់​ប្រពន្ធ​ទី​២​រួច​បាញ់សម្លាប់​ខ្លួនឯង​នោះ​មាន​ស្រុកកំណើត​នៅក្នុង​ភូមិ​ពា​នី​នេះ​ព្រោះ​រឿង​ប្រចណ្ឌ​សាន​ស្រី​ឡៃ​ដាក់​អ្នកផ្សេង​។​អត្តឃាត​ជន​ឈ្មោះ​ដើម​ខៀវ​ម៉ៅ​ភេទ​ប្រុស​អាយុ​៤៧​ឆ្នាំ​។​ប៉ុន្តែ​បាន​ទិញ​ឈ្មោះ​គេ​ធ្វើជា​មន្ត្រី​គយ​ដោយបាន​ប្ដូរ​ទៅជា​ឈ្មោះ ជ័យ រិ​ន ភេទ​ប្រុស​អាយុ​៤៩​ឆ្នាំ​។​

​ប្រភពពី​បុរស​ចំណាស់​ម្នាក់​ដែលជា​អ្នកជិតខាង​បាន​និយាយថា​ក្នុងភូមិ​នេះ​គេ​ស្គាល់​បុរស​ដែល​សម្លាប់​ប្រពន្ធ​រួច​បាញ់​ខ្លួនឯង​នោះ​ស្ទើរ​គ្រប់គ្នា​ហើយ​បាន​ហៅថា​”​គយ​ម៉ៅៗ​។​គយ​ម៉ៅ​នេះ​មានទឹក​ចិត្តល្អ​ដែរ​សម្រាប់​អ្នកជិតខាង​ដោយ​ជួយ​ចេញថ្លៃ​ភ្លើង​រាល់​ខែ​ឲ្យ​អ្នក​នៅជាប់​របង​ផ្ទះ​ចំនួន​២​គ្រួសារ​។​គយ​ម៉ៅ​មាន​បងប្អូន​ចំនួន​៦​នាក់​ប្រុស​ទាំងអស់​ខ្លួន​ជា​កូនពៅ​ទី​៦​ក្នុងចំណោម​បងប្អូន​ទាំង​៦​នាក់​គឺមាន​ការងារ​ជា​មន្ត្រី​គយ​ចំនួន​៤​នាក់​។

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​គយ​ម៉ៅ​ជា​កូនកំព្រា​ឪពុកម្ដាយ​តាំងពី​ចាប់កំណើត​បាន​អាយុ​៧​ថ្ងៃ​គឺ​ឪពុក​បាន​ស្លាប់​តាំងពី​គយ​ម៉ៅ​ចាប់កំណើត​ក្នុង​ផ្ទៃ​។ រីឯ​ម្ដាយ​បាន​ស្លាប់​ដោយសា​ជំងឺ​នៅពេលដែល​បង្កើត គយ​ម៉ៅ បាន​៧​ថ្ងៃ​។ នៅក្រោយពេល​ម្ដាយ​ស្លាប់​ភ្លាមៗ​គយ​ម៉ៅ ត្រូវបាន​ម្ដាយមីង​យកមក​ចិញ្ចឹម​ឲ្យ​រៀនសូត្រ​រហូតដល់​ពេញវ័យ​។ គយ​ម៉ៅ បាន​ទៅ​ដណ្ដឹង​ប្រពន្ធដើម​សព្វថ្ងៃ​ឈ្មោះ រដ្ឋា ដែលមាន​ទីលំនៅ​ឯ​ឃុំ​កំពង់​សឹង​ស្រុក​ព្រះស្ដេច​។​មកទល់​បច្ចុប្បន្ននេះ​ឈ្មោះ​រដ្ឋា​ជា​ប្រពន្ធដើម​មានកូន​ពេញវ័យ​អស់ហើយ​ដល់​ទៅ​៤​នាក់​ស្រី​៣​នាក់ កូនប្រុស​ម្នាក់​សព្វថ្ងៃ​មានមុខរ​បរជា​មន្ត្រី​យោធា​។​

​ប្រភព​ដដែល​បាន​បន្តថា គយ​ម៉ៅ បាន​ស្គាល់​នឹង​យក សាន​ស្រី​ឡៃ​ជា​ប្រពន្ធ​ទី​២​ជា​លើកដំបូង​នៅឯ​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ ។​លុះ​ក្រោយមក​ក៏បាន​ស្រឡាញ់​នាង​ស្ទើរតែ​ភ្លេច​ប្រពន្ធដើម​។​ក្នុងនោះ​គយ​ម៉ៅ បាន​យិ​ត​យោង​និង​លើកស្ទួយ​ជីវភាព​គ្រួសារ​របស់ នាង​សាន​ស្រី​ឡៃ







អានបន្ត៖ ក្រោយពេលមហាជនរិះគន់យ៉ាងចាស់ដៃ! ពេលនេះអាចារ្យ មាស សំណាងចេញមុខបំភ្លឺរឿងថ្លៃសព សាន ស្រីឡៃថាជារឿង….

បន្ទាប់ពីមានប្រតិកម្មផ្ទុះឡើងយ៉ាងកក្រើក​ Facebook នៅយប់ថ្ងៃទី​ ១៧​ ខែ​ តុលា​ ឆ្នាំ​ ២០១៧​ ថាលោកអាចារ្យ​ មាស​ សំណាង​ ទារលុយថ្លៃតម្កល់សព​ សាន​ ស្រីឡៃ​ ២៦០០​ ដុល្លារ​ ដែលជាតម្លៃថ្លៃពេក​ ពីក្រុមហ៊ុន​ ទូរទស្សន៍​ ហង្សមាស​ នោះ​ នៅយប់ដដែល​លោកអាចារ្យ​ មាស​ សំណាង​ បានបំភ្លឺអោយដឹងតាមទូរស័ព្ទថា​ តម្លៃ​ ២៦០០​ ដុល្លារគឺបាននិយាយគ្នាជាមួយក្រុមហ៊ុនហង្ស​ មាស​ តាំងពីយប់ថ្ងៃទី​ ១៦​ ខែ​ តុលា​ រួចមកហើយ​ នោះគឺជាតម្លៃ​ សំរាប់​ អាចារ្យ​ យោគី​ ៥​ នាក់​ តម្លៃ​ ៥០០​ ដុល្លារ​ ក្ដារម្ឈូសតម្លៃ​ ១៥០​ ដុល្លារ​ សំរាប់​ទឹញគ្រឿងចាត់ចែងពីធីបុណ្យសព​ ៧០០​ ដុល្លារ​ និង​ ឧបត្ថម្ភ​ដល់វត្តសែន​សុខ​ ១២៥០​ ដុល្លារ​ ។​



ចំពោះក្រដាស់ដែលមានសរសេរតម្លៃនៅលើនោះក៏មិនមែនលោកអាចារ្យ​ មាស​ សំណាង​ ជាអញនកសរសេរដែរ​ ។​ តែពេលបុគ្គលិករបស់ទូរទស្សន៍​ ហង្សមាស​ មកជួប​ស្រាប់តែ​ឆ្លើយថាអត់មានលុយអោយទេ​ ។​ លោកអាចារ្យ​ មាស​ សំណាង​ បានបន្តថា​ ពេលលឺបុគ្គលិកទូរទស្សន៍ហង្ស​ មាស​ ឆ្លើយថាអត់មានលុយ​ លោកក៏បាន​និយាយថា​ ទូរទស្សន៍​ ហង្សមាស​ ប៉ុនណាណីម្ដេចអត់លុយអោយអញ្ចឹង​ ?​ បន្ទាប់មកមិនដឹងបុគ្គលិក​ ហង្ស​ មាស​ រាយការណ៍​ទៅ​លោក​ មាស​ រឹទ្ធី​ ថាម៉េចទេ​ ស្រាប់តែមានផ្ទុះរឿងថា​ គាត់ជំរឹតទារលុយ​ ២៦០០​ ដុល្លារ​ បើមិនអោយ​ អោយដឹកសពចេញ​ទៅវិញ​ ។​



លោកអាចារ្យ​ មាស​ សំណាង​ បានអះអាងថា​ លោក​មិនបាននិយាយអោយដឹកសពចេញនោះទេ​ ហើយតម្លៃ​ដែលលោកបាន​ប្រាប់ទូរទស្សន៍​ ហង្ស​ មាស​ ក៏លោកបានជជែកតម្លៃគ្នាជាមុនជាមួយទូរស្សន៍​ ហង្ស​ មាស​ តាំងពីយប់ថ្ងៃទី​ ១៦​ តុលា​ មកម្ល៉េះ​ ។​

គួរបញ្ជាក់ថា​ នៅយប់ថ្ងៃទី​ ១៧​ តុលា​ ឆ្នាំ​ ២០១៧​ ម្សិលម៉ិញ​ លោក​ មាស​ រឹទ្ធី​ បានប្រតិកម្មចំពោះលោក​ មាស​ សំណាង​ ដែលទាថ្លៃតំកល់សព​ តារាចម្រៀង​ សាន​ ស្រីឡៃ​ ថ្លៃពេករហូតដល់​ ២៦០០​ ដុល្លារ​ ធ្វើអោយមហាជនរឹះគន់លោកអាចារ្យ​ មាស​ សំណាង​ ពេញលើបណ្ដាញសង្គម​ Facebook ។

ជាចុងក្រោយសូមមហាជនពិចារណាសារជាថ្មីប្រហែលអាចជារឿងយល់ច្រឡំក៏ថាបាន ហេតុនេះហើយសូមបងប្អូនមេត្តាឈប់រិះគន់ដោយក្តីអនុគ្រោះ។













អានបន្ត៖ ហួសចិត្ត! អាចារ្យម្នាក់បានធ្វើរឿងនឹកស្មានមិនដល់ដាក់សព សាន ស្រីឡៃ ភ្លាមៗព្រះចៅអធិការវត្ត ចេញមកអះអាងថា….

(ភ្នំពេញ)៖ ក្រោយពីមានរឿងកក្រើកថា មានអាចារ្យម្នាក់នៅវត្តសែនសុខ ទៅទារលុយពីក្រុមហ៊ុនហង្សមាស ថ្លៃតម្លល់សពតារាចម្រៀង សាន ស្រីឡៃ រហូតគម្រាមថា បើមិនឲ្យលុយត្រូវដឹកសព ចេញវិញនោះ ភ្លាមៗនៅយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧នេះ ព្រះចៅអធិការវត្តព្រះនាម ភារម្យ បានចេញមកច្រានចោល ហើយមានសង្ឃដីកាយ៉ាងច្បាស់ៗថា «ជាគោលការណ៍រួមវត្ត មិនដែលយកថ្លៃពីពិធីបុណ្យសពរបស់ប្រជាពលរដ្ឋណានោះឡើយ តាំងពីដើមដល់ចប់, ករណីអាចារ្យទារលុយជារឿងបុគ្គលតែប៉ុណ្ណោះ»។



ជាមួយគ្នានេះ ព្រះចៅអធិការក៏មានសង្ឃដីកាបន្តថា ករណីមានអាចារ្យទៅទារលុយ ថ្លៃតម្កល់សព គឺព្រះអង្គមិនបានដឹងនោះឡើយ ហើយអាចារ្យរូបនេះ ក៏មិនមែនជា​អាចារ្យប្រចាំវត្តសែនសុខដែរ ពោលគឺអាចា្យប្រចាំវត្តមានចំនួន៩នាក់ ហើយព្រះអង្គបានសុំឲ្យ៥នាក់ មកជួយរៀបចំចាត់ចែងពិធីបណ្យសពនេះ រីឯ៤នាក់ ផ្សេងទៀតជាប់ទៅបុណ្យសពប្រជាពលរដ្ឋផ្សេង។



ព្រះអង្គ ភារម្យ បានមានសង្ឃដីកាប្រាប់បណ្តាញព័ត៌មាន Fresh News ថា «នៅពេលមានបុណ្យសព គឺអាត្មា និងគណៈកម្មាវត្តគ្រាន់តែសួរម្ចាស់កម្មវិធីថា រៀបចំយ៉ាងដូចម្តេច ដើម្បីឲ្យវត្តជួយចាត់ចែង ហើយគោលការណ៍យកលុយកាក់ សូម្បីតែមួយកាក់មូយសេន ក៏វត្តមិនយកដែរ លើកលែងតែពលរដ្ឋ ចង់ប្រគេនកសាងសមិទ្ធផលក្នុងវត្ត នោះវត្តនឹងទទួល»។

មន្ត្រីសាលាខណ្ឌសែនសុខមួយរូប បានប្រាប់ភ្នាក់ងារសារព័ត៌មាន Fresh News ឲ្យដឹងថា អាចារ្យរូបនេះរស់នៅភូមិទី៧ ហើយជាអាចារ្យធំ (គ្រូបង្រៀនអាចារ្យ)។ អាចារ្យរូបនេះបានមកចាត់ចែង រៀបចំពិធីចាត់ចែងពិធីបុណ្យសព តារាចម្រៀង សាន​ ស្រីឡៃ រហូតមកទារលុយយ៉ាងច្រើនបែបនេះពីក្រុមហ៊ុនហង្សមាស។



ដោយឡែក អភិបាលរងរាជធានីភ្នំពេញលោក មាន ចាន់យ៉ាដា នៅយប់ថ្ងៃដដែលនេះ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ករណីដ៏ចម្រូងចម្រាស់នេះ ត្រូវបានដោះស្រាយបញ្ចប់រួចហើយ បន្ទាប់ពីលោកបានទាក់ទងដោយផ្ទាល់ជាមួយលោក មាស រិទ្ធី និងអាជ្ញាធរខណ្ឌ ដូច្នេះករណីនេះគឺជារឿងបុគ្គលរបស់អាចារ្យដែលប្រព្រឹត្តដោយខ្លួនឯង មិនពាក់ព័ន្ធជាមួយនឹងវត្ត គណៈកម្មការវត្ត និងព្រះសង្ឃនោះឡើយ។

លោក មាស រិទ្ធី អគ្គនាយករងស្ថានីយទូរទស្សន៍ហង្សមាស និងជាអ្នកអត្ថាធិប្បាយដ៏ល្បាញល្បីមួយរូបនៅកម្ពុជា បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧នេះថា វត្តសែនសុខទីកន្លែងតម្កល់សពតារាចម្រៀង សាន ស្រីឡៃ មានអាចារ្យម្នាក់បានទាមទារលុយថ្លៃតម្កល់សព, ថ្លៃអាចារ្យ, ថ្លៃរៀបចំពិធី និងក្តារមឈូស រហូតដល់២៦០០ដុល្លារអាមេរិក ហើយបានពោលពាក្យមាក់ងាយដល់ក្រុមហ៊ុនហង្សមាសធ្ងន់ៗ ព្រមទាំងបាននិយាយថា ប្រសិនបើមិនឲ្យលុយទេ សូមយកសពទៅវិញ។

លោក មាស រិទ្ធី បានបញ្ជាក់ទៀតថា អាចារ្យប្រចាំវត្តសែនសុខ​ ដែលទាមទារលុយនោះឈ្មោះ មាស សំណាង ដែលបានទាមទារលុយដូចជា៖ ទី១៖ ប្រគេនចំពោះវត្តសម្រាប់តម្កល់សព ១២៥០ដុល្លារ ទី២៖ អាចារ្យយោគី ៥០០ដុល្លារ ទី៣៖ សម្រាប់វត្តចាត់ចែងពិធី៖ ៧០០ដុល្លារ ទី៤៖ ក្តារមឈូស ១៥០ដុល្លារ (ដូចតារាងទារលុយខាងក្រោម)។ ការទាមទារលុយថ្លៃតម្កល់សពនេះ ខាងវត្តសែនសុខមិនបានដឹងរឿងនេះទេ គឺបុគ្គលអាចារ្យតែម្តង ហើយបុគ្គលអាចារ្យរូបនោះបានអះអាងខ្លួនឯងថា ជាអាចារ្យមកពីវាំងទៀតផង។

លោក មាស រិទ្ធី បាននិយាយជាមួយកំហឹងខ្លាំងៗថា អ្វីដែលក្រុមហ៊ុនហង្សមាស មិនអាចទទួលយកបាននោះ គឺពាក្យសម្តីរបស់អាចារ្យ មាស សំណាង និយាយមាក់ងាយធ្ងន់ៗថា «ថៅកែហង្សមាសធំប៉ុណ្ណាប៉ុណ្ណីមកថោកទាប អត់លុយឲ្យវត្ត»។ លោកបានបញ្ជាក់ថា តើវត្តជាទីអារាមសម្រាប់ប្រជាពលរដ្ឋធ្វើបុណ្យធ្វើទាន ឬក៏ជាសណ្ឋាគារសម្រាប់គិតថ្លៃ ?

បន្ទាប់ពីមានជម្លោះរឿងទាមទារលុយនោះ លោក មាស រិទ្វី បានទូរស័ព្ទស្នើសុំការអន្តរាគមន៍ពីអភិបាលខណ្ឌសែនសុខ និងអធិការនគរបាលខណ្ឌសែនសុខផងដែរ។



សូមជំរាបថា ស្ថានីយទូរទស្សន៍ហង្សមាស ជាអ្នកទទួលចំណាយថវិកាទាំងស្រុងលើការៀបចំបុណ្យសពតារាចម្រៀង សាន ស្រីឡៃ ដែលជាតារាចម្រៀងប្រចាំផលិតកម្មហង្សមាស និងជាអតីតបេក្ខភាព The Voice Cambodia រដូវកាលទី២។ ក្រុមការងារមួយក្រុមរបស់ក្រុមហ៊ុន ក៏បាននឹងកំពុងរៀបចំកិច្ចការផ្សេងៗនៅវត្តសែនសុខ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ ចំណែកសាកសពខ្មាន់កាំភ្លើងដែលជាប្តី កំពុងធ្វើបុណ្យតាមប្រពៃណី នៅខេត្តព្រៃវែង៕













Loading...

Related Posts:

0 comments:

Post a Comment

Popular Posts

Featured

Flag Counter
Powered by Blogger.

Gagdet