Wednesday, October 18, 2017

ពិតជាសាហាវណាស់!!! មានករណីដូច សាន ស្រីឡៃ ទៀតហើយ គឺបាញ់ប្រពន្ធហើយ ទើបបាញ់ខ្លួនឯងតាមក្រោយ


មានករណីមួយទៀតហើយដែលដូចជាករណីរបស់ សាន ស្រីឡៃដែរ គឺមានបុរសម្នាក់បានបាញ់សម្លាប់ប្រពន្ធខ្លួនឯង ដែលកំពុងតែមានផ្ទៃពោះជិតគ្រប់ខែទៅហើយ ព្រោះតែខឹងនឹងនាងមិនព្រមទៅផ្ទះវិញ ដែលបានបណ្តាលឲ្យស្លាប់បាត់បង់ជីវិតបើទោះបីយកទៅសង្គ្រោះនៅ មន្ទីរពេទ្យ Udonthani ក៏ដោយ។ ក្នុងនោះផងដែរ បុរសដែលជាខ្មាន់កាំភ្លើងនោះគឺមានឈ្មោះថា Pichet Chumboonchu អាយុ៤១ឆ្នាំ ចំណែកឯប្រពន្ធវិញមានឈ្មោះថា Sirinporn Chumboonchu អាយុ៤០ឆ្នាំ។
ដោយបុរសជាប្តីមានមុខងារធ្វើជាទាហ៊ាន​ ហើយកំពុងតែរស់នៅក្នុងក្រុង Kanchanaburi ភាគខាងលិចប្រទេសថៃ។ រឿងរ៉ាវដែលដែលឈានដល់កើតករណីឃាតកម្មខាងលើនេះ គឺបុរសជាប្តីរូបនេះបានលួចមានស្រីផ្សេងជាច្រើននាក់ស្ទើររាប់មិនអស់ទៅហើយ ដែលធ្វើឲ្យប្រពន្ធរូបនេះមានការឆ្អែតចិត្តជាខ្លាំង ហើយក៏សុំលែងលះជាមួយប្តីម្នាក់នេះផងដែរ តែបុរសជាប្តីមិនព្រមលែងលះនោះទេ។



​ដោយសារទង្វើររបស់ប្តីម្នាក់នៅតែដដែលៗនិយាយមិនស្តាប់គ្នារឿងមានស្រី ទើបធ្វើឲ្យប្រពន្ធរូបនេះបានរត់ចេញពីផ្ទះ ដោយទៅរស់នៅជាមួយឪពុកម្តាយវិញនៅ ក្នុងខេត្ត Udon Thani ​ដែលមានចម្ងាយ៦៤៣​គីឡូម៉ែត្រពីផ្ទះ ដែលនាងរស់នៅសព្វថ្ងៃនេះ។




តែនៅទីបំផុត ក្នុងថ្ងៃកើតហេតុ​ប្តីរបស់នាងបានទៅតាមរកនាងជួបនៅក្នុងផ្សារ ហើយពេលនោះប្តីបានប្រាប់ប្រពន្ធឲ្យទៅផ្ទះវិញដើម្បីរស់នៅជាមួយគ្នាតទៅទៀត តែស្ត្រីជាប្រពន្ធរូបនេះមិនព្រមជាដាច់ខាត។ ហើយភ្លាមៗនោះជំលោះបានកើតឡើងកាន់តែខ្លាំងទៅៗ រហូតធ្វើឲ្យបុរសជាប្តីរូបនេះ ហ៊ានទាញកាំភ្លើងមកបាញ់ប្រពន្ធ៣គ្រាប់ស្លាប់កណ្តាលផ្សារតែម្តង។ ក្រោយមកបុរសជាប្តីក៏បានបាញ់សម្លាប់ខ្លួនឯងតាមក្រោយផងដែរ តែមិនស្លាប់នោះទេ។ ហើយខាងប៉ូលិសបានធ្វើការចាប់ខ្លួនបុរសជាប្តីនោះ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់៕




















ប្រភព៖ dailymail

Loading...

0 comments:

Post a Comment

Popular Posts

Featured

Flag Counter
Powered by Blogger.