Monday, October 9, 2017

អុញនេាះ!!! បន្ទាប់ពីប្អូនស្រី អ៊ុក សុវណ្ណារី ធ្លាក់វគ្គពាក់កណ្តាលផ្តាច់ព្រាត់ មានអ្នកគាំទ្រដ៏ល្បីមា្នក់លោកបានបង្ហោះសារថា …….




ក្រោយពីបេក្ខភាព The Voice Kids Cambodia ប្អូនស្រី អ៊ុក សុវណ្ណារី មិនត្រូវបានគ្រូបង្វឹក សុគន្ធ នីសា ជ្រើសរើសយកវគ្គពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រកាលពីយប់ថ្ងៃទី​​៧ ខែតុលា ឆ្នាំ២០១៧ ធ្វើអោយទស្សនិកជនមួយចំនួនធំសម្ដែងការមិនពេញចិត្ត និងមានការរិះគន់ជាបន្ដបន្ទាប់ ដោយសារពួកគេលើកឡើងថា ប្អូនស្រី អ៊ុក សុវណ្ណារី មានសម្លេងពិរោះណាស់ ហើយអាចច្រៀងបានល្អគ្រប់វិញ្ញាសាមានទាំងសម័យ បុរាណ និងជាភាសាអង់គ្លេស ។



ការទម្លាក់ប្អូនស្រី អ៊ុក សុវណ្ណារី ធ្វើឲ្យមហាជនមានចម្ងល់យ៉ាងខ្លាំងចោទសួរទៅគ្រូបង្វឹក សុគន្ធ នីសា ថា តើប្អូនស្រី អ៊ុក សុវណ្ណារី មានចំណុចអន់ត្រង់ណាមានជាមិនជ្រើសយកគាត់ ???
ទន្ទឹមហ្នឹងនេះដែរ នាយ ពាក់មី តារាកំប្លែងដ៏ល្បីល្បាញប្រចាំព្រះរាជាណាចក្រកម្ពុជាក៏បានសម្ដែងក្ដីខកចិត្តផងដែរចំពោះលទ្ធផលមួយនេះ ។

លោកបានសរសេរបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុកថា៖ «ចប់បាត់ អាយដលខ្ញុំធ្លាក់ហើយ សូមចូលរួមសោកស្តាយផងប្អូនស្រី អ៊ុក សុវណ្ណារី សំលេងប្អូនពិរោះណាស់ មិនងាយមានក្មេងណាសំលេងដូចប្អូនទេ កុំបាក់ទឹកចិត្ត ប្អូនតស៊ូបន្តរទៀតណា បងគាំទ្រ»










Loading...

0 comments:

Post a Comment

Popular Posts

Featured

Flag Counter
Powered by Blogger.