Friday, October 13, 2017

#ស្រីៗគួរពិចារណាមុនធ្វើដំណើរ​កម្សាន្តទៅឥណ្ឌា!! សាកអានអត្ថបទនេះសិន…ចាំសម្រេចចិត្តម្តងទៀត ក៏មិនទាន់ហួសពេលដែរ!! (មានវីដេអូ)



បរទេស៖ ដូចបងប្អូននារីៗ ធ្លាប់បានដឹងតាមរយៈសារព័ត៌មានរួចមកហើយ ប្រទេសនេះជាប់ចំណាត់ថ្នាក់ មានករណីចាប់រំលោភនារីភេទច្រើនជាងគេ។ យោងតាមសារព័ត៌មានបានឲ្យដឹងថា ​ក្នុង​ឆ្នាំ ២០១៥ ប្រទេស​ឥណ្ឌា​មាននារីចំនួនជាង ៣ម៉ឺននាក់ ​ត្រូវបាន​ចាប់រំលោភ​។ នារីចំនួនប្រមាណ ៨ម៉ឺននាក់ ​ត្រូវបាន​ចាប់​ស្ទាប​ប្រដាប់ភេទ និង​រងការវាយដំពីប្រុរសខិលខូច​។ ហើយ​មាន​នារីជាង ៥ម៉ឺននាក់ ​ត្រូវបាន​ចាប់ពង្រត់​យកទៅ​បង្ខំ​រួមភេទ​។

តាមរយៈវីដេអូជាច្រើន ដែលថតបានដោយកាមេរ៉ាសុវត្តិភាព​ ក៏អាចបញ្ជាក់យ៉ាងច្បាស់ អំពីហេតុការណ៍ដ៏គួរឲ្យភ័យខ្លាចទាំងនេះ ពិតជាកើតមានប្រាកដមែននៅប្រទេសមួយនេះ​។​ ទោះជាយ៉ាង តាមរយៈ​វីដេអូដែល​បានបង្ហាញអំពីសកម្មភាពជនល្មើសទាំងនោះ មិនមែនជា​ករណីលើកដំបូង ក្នុងប្រទេសនេះឡើយ៕ អត្ថបទ៖ Khmer5 News

សូមទស្សនាវីដេអូបង្ហាញពីសកម្មភាពរបស់ក្រុមជនល្មើស និងបន្ទាប់មកទៀតគឺជាការសម្រេចចិត្តរបស់បងប្អូននារីខ្មែរយើងថា គួរចាប់ផ្តើមដំណើរកម្សាន្តទៅប្រទេសឥណ្ឌាឬទេ??៖

Loading...

0 comments:

Post a Comment

Popular Posts

Featured

Flag Counter
Powered by Blogger.