
រាជធានីភ្នំពេញ ៖ តារាចម្រៀង និងសម្ដែង អ្នកនាង ទូច ស្រីល័ក្ខ បានបើករថយន្ដចេញពីកម្មវិធីខួបកំណើររបស់ខ្លួន ក៏បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តអ្នកនាងជ្រុលបុកជាមួយម៉ូតូ ១គ្រឿង អូសជាច្រើនម៉ែត្រ តែសំណាងល្អបណ្ដាលអោយបុរសអ្នកជិះម៉ូតូម្នាក់រងរបួសស្រាល កាលពីវេលាម៉ោង ១ និង ២០នាទី យប់រំលងអាធ្រាតឈានចូលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ នៅចំណុចផ្លូវបំបែកច្រមុះជ្រូកស្ទឹងមានជ័យ ក្បែរនិងកងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមបណ្តោយផ្លូវវែងស្រេង ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមសម្តី អ្នកនាង ទូច ស្រីល័ក្ខ ដែលជាតារាចម្រៀង និងសម្ដែងផងនោះ បានអោយដឹងថា មុនពេលកើតហេតុ អ្នកនាងបានបើករថយន្ត ១គ្រឿង ម៉ាក BMW ពណ៌ប្រផះ ពាក់ស្លាកលេខ ភ្នំពេញ 2AB-3288 ដោយអ្នកនាងទើបចេញពីកម្មវិធីខួបកំណើររបស់ខ្លួន បានធ្វើដំណើរបណ្តោយផ្លូវលេខ២១៧ ក្នុងលឿនល្មម ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចផ្លូវកោងច្រមុះជ្រូកស្ទឹងមានជ័យ អ្នកនាងក៏បើករថយន្តបត់ឡើងមកផ្លូវវេងស្រេង ស្របពេលនោះ មានម៉ូតូ ១គ្រឿង ម៉ាកហុងដាឌ្រឹមសេ១២៥ បត់ចេញមកលឿន ក៏ធ្វើអោយរថយន្តអ្នកនាងបើកបុកម៉ូតូនោះ បណ្តាលអោយដួលកៀបជាប់រថយន្តអូសប្រហែលច្រើនម៉ែត្រតែម្តង។

រីឯភាគីម៉ូតូវិញ ក៏បានប្រាប់ហេតុការណ៍នេះ ផងដែរថា មុនពេលកើតហេតុរូបគាត់បានជិះម៉ូតូ ១គ្រឿង ម៉ាកហុងដាឌ្រឹមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1D-1383 ដោយជិះម្នាក់ឯងតាមបណ្តោយលេខ២១៧ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចផ្លូវកោងច្រមុះជ្រូកស្ទឹងមានជ័យ គាត់ក៏ជិះបត់ឡើងទៅផ្លូវវេងស្រេង ក្នុងល្បឿនលឿន ក៏វាក់អឺជាមួយ រថយន្តរបស់ អ្នកនាង ទូច ស្រីល័ក្ខ ដែលចេញពីផ្លូវកោងដូចគ្នានោះ បណ្តាលរថយន្តរបស់ អ្នកនាង ទូច ស្រីល័ក្ខ បុកម៉ូតូខ្ទាតគាត់ចេញរងរបួសស្រាល ចំណែកម៉ូតូរបស់គាត់វិញ ក៏បានគកៀបជាប់ជាមួយរថយន្តអូសបែកផ្កាភ្លើងប្រហែលជាង ១០០០ម៉ែត្រ ទើបរថយន្តឈប់។
.jpeg)
ក្រោយពេលកើតហេតុ ក៏បានឃើញ លោក ប៉ែន ចំរ៉ុង តារាសម្ដែង និងជាពីធីករ ផងដែរនោះ បានដល់កន្លែងកើតហេតុភ្លាមៗ ធ្វើជាតំណាងដោះស្រាយជាមួយម្ចាស់ម៉ូតូជនរងគ្រោះ ដោយយកជនរងគ្រោះទៅព្យាបាលរបួសចេញថ្លៃព្យាបាល និងជួសជុលម៉ូតូអោយស្អាតឡើងវិញ ដោយមិនចង់វែងឆ្ងាយរំខានដល់សមត្ថកិច្ចដោះស្រាយឡើយ៕

ប្រភព៖ tvfb.news
0 comments:
Post a Comment