
បេក្ខភាព Ms Grand តំណាងប្រទេសកម្ពុជាកញ្ញា ខ្លឹម ស្រីគា ស្រក់ទឹកភ្នែកសុំទោសបងប្អូនព្រោះតែនាងនិយាយភាសាអង់គ្លេសមិនបានល្អ ។ កញ្ញា ខ្លឹម ស្រីគា បាននិយាយថា ចូលដល់វគ្គនេះខ្ញុំសុំទោសបងប្អូនទាំងអស់គ្នាពីព្រោះតែនាងខ្ញុំមិនអាចនិយាយភាសាអង់គ្លេសបានល្អដូចគេ ប៉ុន្ដែយ៉ាងណាខ្ញុំនឹងខំប្រឹងប្រែង សង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងនៅតែបន្ដការគាំទ្រចំពោះរូបនាង ។ នាងបន្ដទាំងទឹកភ្នែកផង ញញឹមផងថា អរគុណសម្រាប់ការគាំទ្ររបស់អ្នកទាំងអស់គ្នាកន្លងមក សូមបងប្អូនបន្ដការគាំទ្រអោយកាន់តែច្រើនផងដើម្បីអោយនាងមានកម្លាំងចិត្តប្រកួតប្រជែងយកជ័យលាភីមកអោយប្រទេសកម្ពុជាវិញ ។
នាងសង្កត់ធ្ងន់ថា ចំពោះរូបសម្ផស្ស និងចំណេះដឹងគឺប្រហាក់ប្រហែលគ្នាជាមួយបេក្ខនារីដទៃ ប៉ុន្ដែនាងខ្សោយការនិយាយភាសាអង់គ្លេស ដូច្នេះសូមបងប្អូនជួយលើកទឹកចិត្តនាងផងដើម្បីអោយនាងទទួលជ័យលាភីពេលត្រឡប់មកវិញ វាមិនត្រឹមតែជាមោទនភាពលើរូបនាងប៉ុណ្ណោះទេ ប៉ុន្ដែជាវាមោទនភាពសម្រាប់ប្រទេសជាតិទាំងមូល ៕







សូមទស្សនាវីដេអូ៖
0 comments:
Post a Comment