Saturday, October 21, 2017

អាសូរប្រពន្ធណាស់យំហើមភ្នែកយ៉ាងពេកពន់ រៀបការហើយបានមួយខែប្ដីទៅធ្វើការនៅកូរ៉េ ឥឡូវឮដំណឹងថា ប្ដីស្លាប់បាត់ហើយដោយសារ……(មានវីដេអូ)




នៅ​ព្រឹក​ថ្ងៃ​ទី ២១ តុលា ឆ្នាំ ២០១៧ បើ​តាម​ប្រភព​ពី​មិត្តភ័ក្ដិ​សព​ធ្វើ​ការ​ជាមួយ​គ្នា​បាន​អះអាង​ថា ពលករ​ខ្មែរ​ម្នាក់​ធ្វើ​ការ​នៅ​កូរ៉េខាងត្បូង បាន​​ស្លាប់​បាត់​បង់​ជីវិត​ធ្វើ​ឲ្យ​មិត្ត​ភ័ក្ដិ សាច់​ញាតិ ​បងប្អូន​ ក្រុម​គ្រួសារ​រន្ធត់​​ចិត្ត​ស្ទើរ​មិន​ជឿ ព្រោះ​តែ​ភ្លាម​ៗ​ពេក​ទទួល​យក​ពុំ​បាន។ ពលករ​រូប​នេះ​រស់​​មាន​ស្រុក​​កំណើត​នៅ​ស្រុក​ស្ទឹង​ត្រង់ ​ខេត្ត​កំពង់​ចាម បាន​គាំង​បេះ​ដូង​ស្លាប់​នៅ​ម៉ោង ៣៖៣០​នាទី​ព្រឹក ​នៅ​តំបន់​ខ្វាងជូ ០៦១។

តាម​ការ​បង្ហោះ​សារ​​របស់​ភរិយា​សព​​​មាន​គណនី​ហ្វេសប៊ុក​ឈ្មោះ Ah Chea Kon Mak បាន​សរសេរ​រៀប​រាប់​​ដូច​លលក​ព្រាត់​គូ​ថា «ហេតុ​អី​បង​ ហេតុអី​បាន​បង​ទៅ​ចោល​អូន​ទុក​ឲ្យ​​អូន​រស់​ទាំង​ចឹង ​បង​មិន​យក​អូន​ទៅ​ជាមួយ​ផង ​ហេតុអី​ក៏​បង​ទៅ​ចោល​អូន​ទាំង​គ្មាន​បាន​លា​សោះ​ចឹង​​ហេតុ​អី​បង​ ដឹង​ខ្លួន​ឡើង​វិញ​មក​ អូន​មិន​អាច​ទទួល​យក​បានទេ”។ ហេតុអីបានជាបងទៅចោលអូនលឿនម្លេះអូនពិតជាមិនអាចទទួលយកបានទេ

ហេតុអីបានមនុស្សល្អដូចបងឆាប់ស្លាប់ម្លេះយេីងរៀបការរស់នៅជាមួយគ្នាមិនបានមួយខែផងបងក៏ឡេីងទៅកូរ៉េវិញចោលអូនទុក្ខអោយអូនចាំបងឡេីងមួយឆ្នាំជាងហេីយពួកយេីងជិតបានជួបគ្នាវិញហេីយចុះលូវហេតុអីបានជាបងស្លាប់ចោលអូនទាំងដែលបងមិនបានលាសូម្បីតែមួយម៉ាត់ហេតុអីទុក្ខអូនចោលអោយនៅម្នាក់ឯងចឹង

ក្រោកឡេីងមកវិញរកអូនវិញមកអូនសូមអង្វរដឹងខ្លួនវិញមកបងសំលាញ់បេីបងចង់ទៅចោលអូនគួណាតែប្រាប់អោយអូនដឹងផង
ក្រោកឡេីងមកប្រាប់អូនម្ដងទៀតមកបង»



គួរបញ្ជាក់ផងដែរថា បើយោងតាមផេក កូនខ្មែរនៅកូរ៉េ – Koun Khmer Nov Korean បានបង្ហោះដំណឹងក្រៀមក្រំថា៖ «#សេចក្តីជូនដំណឹង, កាលពីយប់មិញប្រហែលម៉ោង ៣ទៀបភ្លឺមានពលករខ្មែរម្នាក់ឈ្មោះ ឡាត វលក្ខ័ (Leak) ធ្វើការនៅតំបន់담양(061)បានដេកស្លាប់ដោយមិនដឹងមូលហេតុ,ឥឡូវប៉ូលីសកំពុងធ្វើកោសលវិនិច្ឆ័យនៅឡើយ,សូមញាតិមិត្តនៃសពជ្រាបជាពត៍៍មាន,អាត្មាភាពសូមចូលរួមសោកស្តាយជាមួយក្រុមគ្រួសានៃសពផង,គាត់មានស្រុកកំណើតនៅភូមិព្រះអណ្ដូង ឃុំព្រះអណ្ដូង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម2017-10-21.»

សូម​ចូល​រួម​រំលែក​ទុក្ខ​គ្រួសារ​សព​ផង ​ដែល​បាត់​បង់​មនុស្ស​ជា​ទី​ស្រលាញ់​​បែប​នេះ !!!
























Loading...

Related Posts:

0 comments:

Post a Comment

Popular Posts

Featured

Flag Counter
Powered by Blogger.

Gagdet