
តាមរយះវីដេអូឃ្លីបមួយត្រូវបានគេបង្ហោះចែកចាយពេញហ្វេកប៊ុក ដែលបានបង្ហាុញបុរសជនជាតិថៃមួយក្រុមនំាគ្នាទញពល់ថ្លន់ចេញពីឡានPickup មួយគ្រឿង ប៉ន្តែទាញយ៉ាងណានូវតែមិនចេញ។ភ្លាមនោះស្រាប់តែមានបុរសម្នាក់ដែលគេអះអាងថាជាជនជាតិខ្មែរដែលមកធ្វើការក្នុងទឹកដីនៃប្រទេសថៃ បានសស្ម័គ្រចិត្តជួយចាប់ពស់ថ្លាន់ដែលជាប់ក្នុងគ្រឿងម៉ាស៊ីនរថយន្តតូយូតា Pickup មួយគ្រឿងដោយប្រើវិធីបុរាណរបស់ដូនតាខ្មែរ។
ហេតុការណ៍នេះ បានកើតឡើងនៅព្រលឹមថ្ងៃទី ១០តុលា នៅក្រុមហ៊ុនគីមីថៃ Thai Central Chemical ខេត្តសមុទ្រប្រាកាន។ បើតាមប្រភព ពស់ថ្លាន់នេះមិនដឹងចូលពួនសម្ងំតាំងពីពេលណាទេ ប៉ុន្តែក្រុមអ្នកជួយសង្គ្រោះបានប្រើរយៈពេល ៣ ម៉ោងហើយ ដើម្បីរកវិធីដកពស់ចេញពីរថយន្ត តែមិនបានជោគជ័យ។
បន្ទាប់ពីឃើញក្រុមសង្គ្រោះប្រើពេលច្រើនម៉ោងហើយនៅតែមិនអាចជួយបាន បុរសខ្មែរដែលជាពលករចំណាកស្រុកធ្វើការក្នុងក្រុមហ៊ុនខាងលើឈ្មោះរ៉ាទិត្យ បានស្ម័គ្រចិត្តចូលជួយដោយប្រើវិធីសាស្ត្របែបបុរាណខ្មែរ គឺប្រើមាត់ខាំកន្ទុយពស់។ ខាំកន្ទុយផង ទាញផង ស្រាប់តែអាចយកពស់នោះចេញមកភ្លាមបាន រួចក៏លែងពស់ទៅក្នុងព្រៃវិញ។
វិធីនេះបានធ្វើឲ្យជនជាតិថៃជាច្រើនភ្ញាក់ផ្អើល និងងឿងឆ្ងល់ជាខ្លាំង ព្រោះមិនដែលឃើញពីមុន។ ពួកគេបានហៅបុរសខ្មែរនេះ ជាវីរបុរសទៀតផង៕



សូមទស្សនាវីដេអូ៖
0 comments:
Post a Comment