Tuesday, October 3, 2017

មិនត្រឹមតែចូលរួមអបអរសាទរមុខរបរថ្មីរបស់អតីតស្វាមីនោះទេ ចន ច័ន្ទលក្ខិណា ថែមទាំង……

កាលពីពេលកន្លងទៅតារាសម្តែងជើងចាស់ល្បីឈ្មោះ និងជាអតីតស្វាមីអ្នកនាង ចន ច័ន្ទលក្ខិណា គឺលោក យុត្ថារ៉ា ឆានី បានងាកមកចាប់ខាងរកសុីពុះដីឡូត៌លក់នៅតំបន់ជាយក្រុងជាប់ផ្លូវជាតិលេខ៤២ ជាមួយក្រុមហ៊ុនវណ្ណេតសុវណ្ណភូមិ (CLTV)។ ដោយក្នុងនោះអ្នកនាង ចន ច័ន្ទលក្ខិណា បានធ្វើការចូលរួមអបអរសារទរមជាមួយនឹងកន្ត្រកផ្កា មិនត្រឹមតែប៉ុណ្ណោះថែមទាំងបានផ្សព្វផ្សាយអោយទៀតផងដោយបង្ហោះសារនៅលើហ្វេសប៊ុកថា៖អ្វីៗទាំងអស់នៅលើលោកយើងនេះគ្មានអ្វីដែលឋិតថេរ និងអមតះឡើយ ជីវិតគូរក៏ដូចគ្នា អ្នកខ្លះគង់វង្សសុខដុមរមនា អ្នកខ្លះបែកបាក់ប្រះស្រាំទៅតាមបុព្វហេតុនៃការគិតរបស់មនុស្សដែលយល់ឃើញរៀងៗខ្លួន។ តែអ្វីដែលសំខាន់គឺយើងមិនអាចធ្វើជាសត្រូវជាមួយមនុស្សដែលធ្លាប់ជាប្តីប្រពន្ធនឹងគ្នាឡើយ មិនថាអ្នកណាធ្វើអាក្រក់ ឬ ជេរប្រមាថលើខ្ញុំក៏ដោយ ក៏ខ្ញុំនៅតែអភ័យជានិច្ច។ គាត់នៅតែជាបងប្រុសដ៏ល្អរបស់ខ្ញុំ ច្រើនឆ្នាំដែលយើងបែកបាក់តែយើងតែងតែជួយទុក្ខធុរះគ្នាទៅវិញទៅមកក្នុងនាមបងប្អូន ។Congratulations brother! ជូនពរអោយការងារពុះឡូតិ៍នេះដំណើរការជោគជ័យនិងមានអតិថិជនច្រើន។ បើបងប្អូនមានចំណាប់អារម្មណ៍ត្រូវការទិញដីឡូតិ៍សម្រាប់សង់លំនៅដ្ឋាននៅម្តុំជាយក្រុង ដែលស្ថិតក្នុង ភូមិអំពិល សង្កាត់កំបូល ខ័ណ្ឌពោធិ៍សែនជ័យ សូមកុំភ្លេចទំនាក់ទំនងទៅលោក យុត្ថារ៉ា ឆាន្នី តាមរយះលេខ
010 566 977, 012 566 977, 099 22 33 88, 097 92 26 444 ទីតាំងនៅជាប់ផ្លូវ ជិតផ្សារ សាលារៀន មន្ទីរពេទ្យ វត្តអារ៉ាម និងជាប់ទីប្រជុំជន ជាប់ផ្លូវរដ្ឋទុក ៥០ម៉ែត្រ និង ចំងាយ ១គីឡូម៉ែត ពីតំបន់អភិវឌ្ឍន៍បុរីសង្ឃឹមថ្មី មានបណ្តាញទឹក ភ្លើង ប្រព័ន្ធលូ និងផ្លូវ ៨ម៉ែត្រ (បេតុង ៦ម៉ែត្រ) ចូលតាមក្លោងទ្វារវត្តភូមិថ្មី ហៅ វត្ត បែកចាន។ ខ្ញុំមិនចង់បានការសរសើរទេ តែគាត់សុំពឹងអោយខ្ញុំជួយលក់ និង ផ្សព្វផ្សាយអោយគាត់ផង៕

5
Loading...

Related Posts:

0 comments:

Post a Comment

Popular Posts

Featured

Flag Counter
Powered by Blogger.

Gagdet