
កាលពីរយះពេលកន្លងទៅនេះមាន ស្រ្តីជនជាតិអូស្រា្តលីម្នាក់ មានឈ្មោះថា Evie Farrell បានលះបង់ការងាររបស់ខ្លួនរយះពេលយូរចោល ដើម្បីនាំកូនស្រីម្នាក់ ដើរលេងជុំវិញពិភពលោក រួមទាំងមានប្រទេសកម្ពុជាក្នុងនោះផងដែរ។ អ្នកស្រីម្នាក់នេះឈ្មោះ Evie បាននិយាយប្រាប់ទៅកាន់ សារព័ត៌មាន Daily Mail Australia ថា «មិត្តភក្តិស្រីរបស់ខ្ញុំ បានស្លាប់ដោយសារជំងឺមហារីក។ នាងគឺជាស្រ្តីអស្ចារ្យ និងស្រស់ស្អាតបំផុត។ វាគឺជាការដាស់តឿនដ៏ធំ ដើម្បីចាប់យកជីវិតមួយ និងធ្វើអ្វីគ្រប់យ៉ាង នៅពេលអ្នកអាចធ្វើបាន»។
ក្រោយពេលមិត្តភក្តិជិតស្និទ្ធរបស់អ្នកស្រី Evie បានស្លាប់ដោយសារជំងឺមហារីក នៅអាយុ៤២ឆ្នាំ អ្នកស្រីបានភ្ញាក់ដឹងខ្លួនថា «ជីវិតពិតជាខ្លីណាស់»។ ជំនួសឲ្យការចំណាយលុយ ជាង២ម៉ឺនដុល្លារអាមេរិក ទៅលើការចាយវាយផ្សេងៗ ស្រ្តីវ័យ៤៣ឆ្នាំ មកពីទីក្រុង Sydney រូបនេះ បានសម្រេចចិត្តនាំកូនស្រី អាយុ៦ឆ្នាំ មានឈ្មោះថា Emily ដើរលេងជុំវិញពិភពលោកតែម្តង។

ម្តាយ និងកូន ទាំង២នាក់នេះ បានចាប់ផ្តើមចេញដំណើរ នៅខែកុម្ភៈ ឆ្នាំ២០១៦ ដោយគ្មានគម្រោងទាន់ត្រលប់ទៅផ្ទះវិញឆាប់ៗឡើយ។ រហូតមកទល់នឹងពេលនេះ ពួកគេបានធ្វើដំណើរទៅកាន់ប្រទេស ចំនួន១៣ រួចមកហើយ រួមមានទាំង ឥណ្ឌូនេស៊ី សិង្ហបុរី ម៉ាឡេស៊ី ថៃ វៀតណាម អង់គ្លេស បារាំង ចិន និង កម្ពុជា ផងដែរ។

«ជីវិត គឺមានអ្វីធ្វើ ច្រើនជាងការអង្គុយធ្វើការរាល់ថ្ងៃ ដើម្បីរកប្រាក់ ទិញរបស់។ យើងបានធ្វើដំណើរពេញ១ឆ្នាំ ជាមួយកាបូបស្ពាយមួយ ហើយគ្មានផ្លូវដែលខ្ញុំត្រលប់ទៅរស់នៅ ជីវិតពីមុនវិញឡើយ»។ អ្នកស្រី Evie បានប្រាប់យ៉ាងដូច្នេះឯង៕










0 comments:
Post a Comment