Sunday, October 8, 2017

ញាក់សាច់ ផ្អើលទាំងព្រឹក!! កំពុងគេងសុខៗស្រាប់តែបើកភ្នែកមើលលើក្បាលក៏ឃើញ….(មានវីដេអូ)



កាលពី​​​​ព្រលឹម​ស្រាង​ៗ ខណៈ​​​ដែល​កម្មការិនីម្នាក់​មិន​ទាន់​ក្រោក​ពី​ដេក​នៅឡើយ ​ស្រាប់តែ​មាន​​​ពស់ថ្លាន់​ធំ​១​ក្បាល ​ទម្ងន់​ប្រមាណ​២០​គីឡូក្រាម លូន​ចូល​ទៅ​ក្នុង​បន្ទប់ដេក​របស់​នាង បង្កឱ្យ​​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​ជិតខាង​នាំ​គ្នា​ទៅ​ចោមរោម​មើល​គ្រប់​ៗ​គ្នា​ កាលពី​វេលា​ម៉ោង​០៥​ ​និង១៥​នាទី​ព្រឹក​ថ្ងៃ​ទី​៧ ​តុលា ​ស្ថិត​​​ក្នុង​ភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ ។


​ប៉ុន្តែ​ខណៈ​នោះ​ គ្មាន​អ្នកក្លាហាន​ហ៊ាន​ចូល​ទៅ​ចាប់​ពស់​ថ្លាន់នេះទេ ទោះបី​ដឹង​ថា ​ពស់ថ្លាន់​គ្មាន​ពិសក៏ដោយ​​ បន្ទាប់​មក​ ត្រូវ​គេ​​បាន​រាយ​ការ​ណ៍​​ជូន​អា​ជ្ញាធរ​ភូមិ ដើម្បី​​​បន្តដំណឹងនេះ ​ទៅ​កាន់​អាជ្ញាធរ​សង្កាត់ និង​ខណ្ឌ​ ឱ្យ​ចាប់​ពស់​នេះ ​យក​ទៅ​រក្សា​ទុក​រង់​ចាំ​​ប្រគល់​ជូន​បន្ត​ទៅ​ឲ្យ​ខាង​ក្រុម​អភិរក្ស​សត្វព្រៃ មន្ត្រី​រដ្ឋបាល​ព្រៃឈើ យក​ទៅ​ដាក់​នៅ​សួនសត្វ ឬ​ទីកន្លែង​ណាមួយ​។


ប្រជាពលរដ្ឋ​​បាន​និយាយ​ថា ពស់ថ្លាន់​១​ក្បាល​នោះ មាន​ទំហំ​ដងខ្លួន​ធំ​ និង​មាន​ប្រវែង​ប្រហែល​ជាង​៤​ម៉ែត្រ ដែល​តាម​ការ​ប៉ាន់ស្មាន​មាន​ទម្ងន់​ប្រមាណ​២០​គីឡូក្រាម ដែល​វា​អាច​រឹតរួត​សម្លាប់​និង​លេប​មនុស្ស ឬ​សត្វ​ផ្សេង​ៗ​បាន​យ៉ាង​ងាយ​ ។​ ម្យ៉ាងទៀត​ មិន​មាន​នរណា​ម្នាក់​បានដឹង​ថា ពស់​១​ក្បាល​នេះ​ បាន​លូន​ចូល​ទៅ​ក្នុង​បន្ទប់​ជួល​ដេក​រប​សើ​នាង​កម្មការិនី​ម្នាក់​នោះ​ តាំងពី​ពេល​ណា​នោះ​ទេ ហើយ​នាង​ម្ចាស់​បន្ទប់​នោះ ក៏​មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ​ដែរ ដែល​នាង​ពិតជា​មានការ​ភិតភ័យ​ខ្លាំង​ណាស់ ហើយ​ក្រោយ​ពេល​កើត​ហេតុ​នាង​បាន​ទៅ​ធ្វើការ​រោងចក្រ​បាត់​ហើយ​។


ប្រភព​ដដែល​​បន្ត​​ថា នាង​កម្មការិនី​ម្នាក់​នោះ​​ បាន​ស្នាក់​នៅ​ក្នុង​បន្ទប់​ជួល​ខាងលើ​តែ​ម្នាក់ឯង​ គ្មាន​អ្នក​​ស្នាក់​នៅ​ជាមួយ​ឡើយ ហើយ​នៅ​មុន​ពេល​មានការ​ភ្ញាក់ផ្អើល​កើតឡើង ខណៈ​ពេល​ដែល​នាង​កំពុង​ដេក​មិន​ទាន់​ក្រោក​​ ស្រាប់តែ​មាន​កំប៉ុង​ថ្នាំ​មួយ​ជ្រុះ​ធ្លាក់​​ពីលើ​តុ​មក​លើ​​ឥដ្ឋការ៉ូ ធ្វើ​​ឱ្យ​នាង​ភ្ញាក់​ពី​ដំណេក​ ៕




សូមទស្សនាវីដេអូ៖




Loading...

Related Posts:

0 comments:

Post a Comment

Popular Posts

Featured

Flag Counter
Powered by Blogger.

Gagdet