
អ្នកស្រី្ត ចន ច័ន្ទលក្ខិណា តារាសម្តែងជើងចាស់ និង មាននេះ អ្នកនាងមានមុខងារជាប្រធាន សមាគមសិល្បករខ្មែរ ដែលយើងគេតែងតែសង្កេតឃើញមានវត្តមានអ្នកនាងជានិច្ច នៅពេលដែល តារារូបណា ជួបទុក្ខបញ្ហាអី្វមួយ ។
ចំពោះហេតុការណ៍នៃការ បាញ់ប្រហារ សាន ស្រីឡៃដោយអតីតស្វាមីខ្លួន បានធ្វើឲ្យ អ្នកនាង ចន ច័ន្ទលក្ខិណា មិនអស់ចិត្តទាល់តែសោះ ហើយអ្នកនាងក៏បាន បង្ហោះ សារ នៅគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់នាងថា៖ “បើចាស់ៗប្រច័ណ្ឌគ្នា ឈ្លោះគ្នា មានគំនិតអាត្មានិយម បើ អញមិនបាន អ្នកណាក៏មិនបាន ស្រីម្នាក់នេះជាកម្មសិទ្ធរបស់អញតែម្នាក់ ហេតុអ្វីមិនអាត្មានិយមនិងគិតថាក្មេងពីរនាក់ នេះជាកម្មសិទ្ធរបស់អញតែម្នាក់ផងដែរទៅ?”
សារទាំងនេះ អាចសនិ្នដ្ឋានបានថា អ្នកស្រី្ត ចន ច័ន្ទលក្ខិណា ពិតជាមានក្តីអាណិតអាសូរជាពន់ពេក ចំពោះកូនៗរបស់ស្រីឡៃ និងមិនអស់ចិត្ត ហេតុអ្វីអតីតស្វាមីស្រីឡៃ ធ្វើអី្វ មិនចេះគិតអី្វសោះ មិនគិតពីកូនៗ ដែលត្រូវក្លាយជាក្មេងកំព្រាឪពុកម្តាយ តាំងពីតូចទៅហើយ ៕








ប្រភព៖ srolanhnak.today
0 comments:
Post a Comment