Saturday, October 14, 2017

កក្រើកទៀតហើយ!!! ផ្ទុះការភ្ញាក់ផ្អើលពេញទីក្រុងភ្នំពេញ វ៉ាន់ នីឡា និង សាយ រតនៈ ជាមួយ……. (មានវីដេអូ!!)



ភ្នំពេញ៖នាព្រឹកថ្ងៃទី១៤ តុលានេះ លោក ហេង ឡុងប្រធានសមាគមសិល្បៈស្ម័គ្រចិត្តជួយសង្គម បានដឹក​នាំ​សិល្បករសិល្បការិនី ជិត៥០នាក់ ចុះធ្វើសកម្មភាពចែកមួកសុវត្ថិភាពចំនួនជិត៣០០មួក នៅទឹកដីខណ្ឌ​មាន​ជ័យ នៅមុខវត្តចាក់អង្រែក្រោម។



បង្ហាញពីសកម្មភាពមនុស្សធម៌ បង្ហាញពីភាពសស្រាក់សស្រាំ ពីក្រុមសិល្បករសិល្បការិនី ស្ថិតក្នុងឯក​សណ្ឋា​នសមាគមមិត្តសិល្បៈស្មគ្រចិត្តជួយសង្គម មាន លោក សាយ រតនៈ កញ្ញា វ៉ាន់ នីឡា អ្នកនាង ខ្ញុង អ្នកនាង អ៊ីត អ្នកនាង ភីម នាយ តាក់ស៊ី នាយចឺម នាយក្រូច និងជាច្រើនរូបទៀត កំពុងធ្វើការអប់រំ និងពាក់មួកសុវត្ថិភា​ពដល់បងប្អូនប្រជាពលរដ្ឋជាអ្នកប្រើប្រាសទ្រូងផ្លូវដើម្បីធ្វើចរាចរ ដោយខ្វះចន្លោះលើការគោរពច្បាប់ចរាចរ។



រំពេចនោះ ក៏ផ្ទុះឡើងនូវភាពភ្ញាក់ផ្អើលចេញហ្វូងសិល្បករ សិល្បការិនី ដែលផ្ទុះឡើង ពីបុរសពីរនាក់ ជិះម៉ូតូ ម៉ាក ធូដេ មិនបានពាក់មួកសុវត្ថិភាព ហើយក៏គ្មានកញ្ចក់ ខណៈក្រុមការងារចែកមួកសុវត្ថិភាព មានពិធីករ​ទូរ​ទស្សន៍ស៊ីធីអ៊ិនលោក សាយ រតនៈ និងកញ្ញា វ៉ាន់ នីឡា ឃើញមានលក្ខណៈខ្វះខាត់លើការមិនគោរព​តាម​ការណៃនាំនៃច្បាប់ចរាចរផ្លូវគោកច្រើនករណីបែបនេះ ក៏ទៅឃាត់នឹងសូមធ្វើការណែនាំ ។



ប៉ុន្តែអ្វីដែលមិននឹកស្មាន នៅមុនពេលបុរសពីរនាក់នោះគាត់ទទួលយកនូវចំណុចដែល​ខ្លួនខ្វះខាត់​ក្នុងការគោរ​ពច្បាប់ចរាចរ គឺបុរសពីរនាក់នោះ បានបង្ករជម្លោះយ៉ាងតឹងសរសៃករដាក់ លោក សាយ រតនៈ និង កញ្ញា វ៉ាន់ នីឡា បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលមានទាំងហឹង្សាទាញផ្តូលម៉ូតូនោះផងដែរ។



តែដោយការណែនាំ ក្នុង​ពាក្យសំដីទន់ភ្លន់ពី សិល្បករ សិល្បការិនី យើងបន្ថែមនោះ ក្រោមមកបុរសទាំងពីរ​នាក់​នោះ ក៏បន្ទន់ឥរិយាបថ និងព្រមទទួលពាក្យមួក និងទទួលយកនូវការអប់រំផងដែរ មុនពេលបុរស​ទាំងពីរ​នាក់នោះធ្វើដំណើរចេញ។



សមាគមមិត្តសិល្បៈ សូមថ្លែងអំណរគុណដល់លោក អភិបាលខណ្ឌ មានជយ័ កែវ ពេជ្រមុន្នី និង សប្បុរស​ជនដូចខាងក្រោម៖ – សូមអរគុណដល់ BMW Motorcycle Club ដែលបានឧបត្ថម្ភ មួកសុវត្តិភាព ១៥០ – សូមអរគុណដល់លោកឧកញ៉ា ម៉ែន ចន្ទ័រិទ្ធី ដែលបានឧបត្ថម្ភ ថវិការ ៣០០ដុល្លា – សូមអរគុណ​ដល់​លោកឧកញ្ញ៉ា គាង សេង ដែលបានឧបត្ថម្ភ មួកសុវត្តិភាព ៦០ និង ថវិការ ២០០ដុល្លា – សូមអរ​គុណ​ដល់​ភោជនីយដ្ឋាន បាយន័បឹងស្នោរ បានឧបត្ថម្ភ ភេសជ្ជៈទឹកសំរង ១០០ដប៕



ប្រភព៖ dara-news.com
Loading...

0 comments:

Post a Comment

Popular Posts

Featured

Flag Counter
Powered by Blogger.