Monday, October 9, 2017

ការធ្លាក់ កុមារី អ៊ុក សុវណ្ណារីដោយសារតែរឿងរ៉ាវមួយ.....



ភ្នំពេញ៖ ភាពរិះគន់យ៉ាងច្រើនបានកើតទ្បើង បន្ទាប់ពីកុមារី អ៊ុក សុវណ្ណារី ត្រូវបានធ្លាក់ ពីកម្មវិធី The Voice Kids Cambodia ។ ក្នុងនោះផងដែរ មានមតិមិនល្អជាច្រើន បានថាស្តី ទៅលើ Coach និសា ពេលដែលនាង ជ្រើសរើស ស៊ីវហេង មិនយក សុវណ្ណារី ។


ការធ្លាក់របស់កុមារីម្នាក់នេះ ហាក់ធ្វើឲ្យមហាជន ខកចិត្តជាខ្លាំង ដោយសារគ្រប់គ្នាគិតថា សុវណ្ណារី មានសម្លេងល្អជាង កុមារីដែល Coach និសា រើសយក។
ទន្ទឹមនឹងការខកចិត្ត ក៍មានមហាជនមួយចំនួនដែល និយមគាំទ្រកម្មវិធី The Voice Kids Cambodiaនេះ មានភាពងឿងឆ្ងល់ជាខ្លាំង ថាហេតុអ្វីបានជា និសា ធ្វើបែបនេះ តើមានរឿងអ្វីពី ក្រោយការសម្រេចចិត្តរបស់នាង?


ភាពងឿងឆ្ងល់នោះ បានលើកទ្បើងជាច្រើនករណីថា៖ “នៅអំទ្បុងពេលជិត ប្រកាសលទ្ធផល ហេតុអ្វីផ្សាយពាណិជ្ជកម្ម ទ្បើងជិតមួយម៉ោង ដូចជាមានរឿងខុសប្រក្រតីទ្បើង ក្នុងអំទ្បុងពេលនោះ” មួយវិញទៀត “មនុស្សធម្មតា ស្តាប់ដឹងថា សម្លេងស៊ីវហេងយ៉ាងម៉េចទៅហើយ ចុះទម្រាំ សុគន្ធនិសា ដែលជាតារាចម្រៀងជាង ១០ឆ្នាំ រឿងអីស្តាប់មិនដឹង ចឹងតើគាត់អាចរើសចឹងបាន ?



តើនេះគឺជាការរៀបចំទុកមុនហើយ របស់អ្នករៀបចំកម្មវិធី The Voice? រដូវកាលណា​ ក៏ដូចជារដូវកាលណាដែរ យុទ្ធសាស្រ្ត Marketing គេចឹងធ្វើបាប តែ Coach ឲ្យត្រូវគេជេគ្រប់ជំនាន់ណា ដែលមិនត្រូវគេជេ?»។



យ៉ាងណាមិញក៏មានមតិ របស់អ្នកនិយមលេងបណ្តាញសង្គមម្នាក់ទៀត បាននិយាយថា៖ “អាចនឹងមាន រឿងអ្វីផ្សេងនៅពីក្រោយ ការសម្រេចចិត្តរបស់Coachនិសា ដែលអ្នកទាំងអស់គ្នាមិនទាន់ដឹង ច្បាស់” តែនេះគ្រាន់ជាការយល់ឃើញ របស់អ្នកលេងបណ្តាញសង្គមផ្ទាល់តែប៉ុណ្ណោះ។
ទាំងនេះគឺជាមន្ទិលសង្ស័យមួយ ដែលធ្វើឲ្យអ្នកគាំទ្រ កញ្ញា​ សុគន្ធ និសា មិនជឿថាការសម្រេចចិត្តមួយនេះ ចេញពីបេះដូងពិតរបស់នាងទ្បើយ៕
តើប្រិយមិត្តយល់យ៉ាងណាចំពោះបញ្ហាទាំងនេះ?
Loading...

0 comments:

Post a Comment

Popular Posts

Featured

Flag Counter
Powered by Blogger.