
ជាការពិតណាស់ នរណាៗក៏ស្គាល់ទីក្រុងឌូបៃ ដែរថាជាទីក្រុងអ្នកមាន និងប្រជាជនចាយលុយដូចក្រដាស។ ទីក្រុងនេះគឺជាផ្នែកមួយនៃប្រទេសអារ៉ាប់រួម និងជាអ្នកផ្គត់ផ្គង់ប្រេងដ៏សំខាន់បំផុតនាសតវត្សចុងក្រោយនេះ។ ដោយឡែក មានមនុស្សជាច្រើនបានយល់ឃើញថា ទីក្រុងនេះបានទទួលការអភិវឌ្ឍ និងក្លាយទៅជាទីក្រុងអ្នកមានដោយសារតែឈូងសមុទ្រ ពោលគឺជាទីតាំងដែលមានប្រេងច្រើនជាងគេលើពិភពលោក។ ប៉ុន្តែផ្នែកសំខាន់នៃប្រាក់ចំណូលប្រហែល 100ពាន់លានដុល្លាររបស់ទីក្រុងនេះ គឺចេញពីផ្នែកសំខាន់ៗដូចជា អចលនទ្រព្យអាកាសចរណ៍ និងកំពង់ផែជាដើម។ សម្រាប់ប្រេងគឺមានត្រឹមតែ 7%ប៉ុណ្ណោះនៃប្រាក់ចំណូលសរុប រីឯប្រាក់ចំណូលដែលនៅសល់ពីការវិនិយោគ គឺវិស័យឧស្សាហកម្ម និងដីធ្លី។

គួរបញ្ជាក់ផងដែរថា ហេតុផលចំបងដែលនៅពីក្រោយការរីកចម្រើនរបស់ទីក្រុងឌូបៃ នេះគឺបណ្តាលមកពីវិធីសាស្ត្ររបស់លោកខាងលិច ដែលត្រូវបានអនុម័តដោយមេដឹកនាំ។ នៅដើមទសវត្សរ៍ឆ្នាំ1980 ថ្នាក់ដឹកនាំរបស់ទីក្រុងបានយល់ថាឌូបៃ នឹងមិនអាចមានរយៈពេលវែងក្នុងការប្រកួតប្រជែងទៀតទេ ប្រសិនបើការអភិវឌ្ឍគឺផ្តោតសំខាន់តែទៅលើធនធានប្រេងតែមួយមុខ។ ដូច្នេះមូលដ្ឋានគ្រឹះត្រូវបានដាក់កំណត់សម្រាប់ការវិនិយោគលើអចលនទ្រព្យ ដែលឥឡូវនេះជាឆ្អឹងខ្នងដ៏សំខាន់នៃសេដ្ឋកិច្ចអារ៉ាប់។ នៅក្នុងឆ្នាំ2000 ភាគច្រើននៃការអភិវឌ្ឍន៍អចលនទ្រព្យ ត្រូវបានចាប់ផ្តើមឡើងនៅតំបន់ជុំវិញ ហើយនេះបានផ្តល់ជាកម្លាំងជំរុញថ្មីមួយដល់សេដ្ឋកិច្ចដែលនាំឱ្យទីក្រុងនេះមានការរីកចម្រើនខ្លាំង។
នៅក្នុងឆ្នាំ2000 ដដែលពិភពលោកបានមើលឃើញការបើកទីក្រុងថ្មីដែលមានឈ្មោះថា Dubai Internet City។ ការបើកថ្មីនេះបានអញ្ជើញអតិថិជនលើសកលលោកពីគ្រប់ទិសទីឲ្យមកចូលរួម និងជួយដល់អាជីវកម្មរបស់ទីក្រុងឌូបៃដើម្បីលើកកម្ពស់។ មិនតែប៉ុណ្ណោះ មជ្ឈមណ្ឌល InfoTech ទទួលរងការបង់ពន្ធទាំងស្រុង ហើយបានទាក់ទាញវិនិយោគិនជាច្រើនផងដែរ។ រហូតដល់ឆ្នាំ2003 កំណើនសេដ្ឋកិច្ចបាននាំឱ្យវិនិយោគិនបរទេសជាច្រើនកត់សម្គាល់ប្រទេសអារ៉ាប់ ហើយបន្ទាប់មកគ្រោងនឹងវិនិយោគនៅទីនោះបន្ថែមទៀត។ ផ្នែកដ៏ល្អបំផុតអំពីការគ្រប់គ្រងទ្រព្យសម្បត្តិនៅទីនោះ គឺម្ចាស់អចលនទ្រព្យអាចជាម្ចាស់កម្មសិទ្ធិរៀងៗខ្លួនក្នុងរយៈពេល 90ឆ្នាំ ហេតុដូច្នេះហើយគ្មានអ្វីដែលហៅថាច្បាប់នៃការកាន់កាប់ដីធ្លីទេ។ ដូចនេះ វាជាអំឡុងពេលដែលអាគារធំៗ ដូចជា Burj Khalifa ដែលបានសាងសង់ដោយក្រុមហ៊ុនអចលនទ្រព្យ Emaar, Dubai Marina, Jumeirah Village និង Burj Al-Arab ហើយក៏ជាសណ្ឋាគារថ្លៃបំផុតរបស់ពិភពលោក និងគម្រោងបែបផ្សេងៗទៀតបានចាប់ផ្តើម។
ទាក់ទងទៅនឹងអគារ Burj Khalifa (ការចំណាយសាងសង់ 1,5ពាន់លានដុល្លារ) រហូតមកដល់ពេលនេះ នៅតែកាន់ដំណែងអគារខ្ពស់បំផុតនៅលើភពផែនដី ហើយក៏ជាចំណុចស្នូលនៃការបង្កើនប្រាក់ចំណូលយ៉ាងសំខាន់សម្រាប់ទីក្រុងក្នុងវិស័យទេសចរណ៍ដែរ។ បន្ទាប់មកគឺ Palm islands (តម្លៃសាងសង់ 12,3 ពាន់លានដុល្លារ) ក៏បានក្លាយទៅជាការអភិវឌ្ឍមួយ និងរកប្រាក់ចំណូលបានយ៉ាងច្រើនផងដែរ។



ប្រភព៖ khmernotes
0 comments:
Post a Comment