Monday, October 2, 2017

លោក ម៉ាដូណាអើយ អត់ទាន់ចប់ទេ ពេលនេះមានបងប្រុសម្នាក់ទៀតហើយដែលគាត់កំពុងតែក្តៅហួសពីការស្មាន (មានវីដេអូ)


ពេលថ្មីនេះមានបងប្រុសម្នាក់ទៀតហើយដែលមានប្រតិកម្មយ៉ាងខ្លាំងចំពោះលោកម៉ាដូណាដែលទាក់ទងទៅហ្នឹងរឿងចោលសម្រាមក្នុងទឹក ជាមួយការហូបចុកផ្សេងៗជាមួយក្រុមការងារ ក្នុងនោះផងដែរបងប្រុសគាត់ក៏បាននិយាយដែរថាគាត់ធ្លាប់តែគាំទ្ររាល់ការសម្តែងដែលចេញពីធម្មជាតិ មិនគួរណាគាត់ធ្វើដូចនេះសោះដែលមើលទៅវាអាចត្រូវបានគេស្តីដល់សិល្បៈផ្សេងៗទៀតក៏ថាបាន ដូចនេះដើម្បីដឹងកាន់តែច្បាស់សូមទៅទស្សនាវីដេអូរបស់បងប្រុសទាំងអស់គ្នាដូចខាងក្រោមនេះ៖
គួរបញ្ជាក់ឡើងវិញផងដែរថាកាលពីម្សិលមិញនេះ មានការជជែក និងស៊ែរតៗគ្នាពីវិដេអូឈ្លោះគ្នាបែកផ្សែងមួយព្រោះមានប្អូនប្រុសម្នាក់បានលួចថតរាល់សកម្មភាព មនុស្សប៉ុន្មាននាក់កំពុងហូបចុកលើទឹកជ្រោះ ហើយក៏បានពង្រាយសម្រាមពាសវាលពាសកាលចូលទៅទឹកជ្រោះកំពុងហូរផងដែរ។ ក្នុងនោះមានបុរសម្នាក់ពាក់អាវពណ៌លឿង ត្រូវបានគេស្គាល់ថាជាអ្នកសិល្បៈ ដែលមានឈ្មោះល្បីម្នាក់ដែរគឺ លោកម៉ាដូណា។ បន្ទាប់មកទៀតយោងតាមវិដេអូ ឃើញថាមានការទាស់សំដីគ្នាជាខ្លាំងផងដែរ។ សូមជួយឲ្យយោបល់ផង តើអ្នកលួចថតខុស ឬអ្នកចោលសម្រាមខុស? សូមជួយស៊ែរ ចែករំលែកឲ្យបានច្រើនផង ទុកជាគំរូដល់អ្នកដទៃទៀត!!!

គួរំលឹកផងដែរថាលោក ម៉ាដូណាគឺជា ពិធី​ករ និង​តារា​សម្ដែង ដែលមិន​សូវ​ចេះ​សម្ដែង​រៀប​ឫក​ជា​មនុស្ស​ប្រុស​​​ទេ ព្រោះ​មិន​មែន​ជា​អត្តចរិត​​​ពិត​របស់​លោក។ ផ្ទុយ​ទៅ​វិញ លោក​ចូលចិត្ត​សម្ដែង​ជា​តួ​អង្គ កំប្លុកកំប្លែង ឡិកឡក់ ព្រោះ​មាន​ភាព​ងាយស្រួល ចំណែក​ទស្សនិកជន ក៏​ទទួល​បាន​ភាព​សប្បាយ​រីករាយ តាមរយៈ​ការ​សម្ដែង​របស់​លោក។ អ្នក​សម្ដែង Show ដ៏​មាន​ប្រជាប្រិយ​រូប​នេះ បាន​បង្ហើប​ថា កន្លង​មក​លោក​ធ្លាប់​សម្ដែង​ជា​តួអង្គ​រៀប​ឫកពា​ដែរ ប៉ុន្តែ​លោក​​ចេះ​តែ​ភ្លេចខ្លួន បញ្ចេញ​ចរិត​ដើម៕






សូមទស្សនាវីដេអូ៖



Loading...

Related Posts:

0 comments:

Post a Comment

Popular Posts

Featured

Flag Counter
Powered by Blogger.

Gagdet