
សិល្បៈ៖ បទចម្រៀងពោរពេញដោយមនោសញ្ចេតនា «លើកទឹកចិត្តខ្លួនឯង» ត្រូវបានសហការគ្នាបកស្រាយដោយតារាចម្រៀងស្រី ៤ ដួងប្រចាំផលិតកម្មរស្មីហង្សមាស ដែលសុទ្ធសឹងតែមានប្រជាប្រិយភាពពីសំណាក់ទស្សនិកជន បង្កឱ្យមានការភ្ញាក់ផ្អើល ក៏ដូចជាចាប់អារម្មណ៍ពេញបណ្ដាញសង្គមហ្វេសប៊ុក ។

ពិតណាស់ តារាចម្រៀងស្រីល្បីៗ ៤ ដួងដែលបានប្រមូលផ្ដុំគ្នាក្នុងបទចម្រៀងតែមួយ ដើម្បីទាញការចាប់អារម្មណ៍ពីមហាជននេះរួមមាន កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា លាង សុផាឡែន សុខ ស្រីនាង និង សុខ សីឡាលីន ដែលពួកគេបានសហការគ្នាបកស្រាយចម្រៀងមួយបទយ៉ាងពីរោះ និង ស៊ីចង្វាក់គ្នាមែនទែន ។

មិនត្រឹមតែពីរោះរណ្ដំចិត្តអ្នកស្ដាប់ប៉ុណ្ណោះទេ បទចម្រៀងដែលតារាចម្រៀងស្រីទាំង ៤ ដួងលើកយកមកបកស្រាយខាងលើ ក៏បានបង្កប់ទៅដោយអត្ថន័យជ្រាលជ្រៅនាំអារម្មណ៍អ្នកស្ដាប់ឱ្យទោរទន់ទៅតាមបទចម្រៀងពេញដោយមនោសញ្ចេតនា និង កម្លាំងចិត្តទៀតផង ៕ Cake KBN



0 comments:
Post a Comment