Wednesday, October 4, 2017

ដឹងទេថា​ ចំនួនសរសៃធូប តំណាងឲ្យអ្វីខ្លះដែរ???



ក្នុងថ្ងៃនេះផងដែរ សូមលើកយកពីប្រធានបទមួយ ” អត្ថន័យ​នៃ​ការ​អុជ តាមរយៈសរសៃធូប ” ភាគច្រើនការបន់ស្រន់របស់ប្រជាពលរដ្ឋខ្មែរយើង គឺប្រើប្រាស់ធូប តែក្នុងការប្រើប្រាស់ចំនួនប៉ុន្មានសរសៃ ដើម្បីអ្វី​ ឬតំណាងអោយអ្វីមួយនោះ ពិតជាមានមនុស្សតិចតួចណាស់ដែលបានដឹង អំពីអត្ថន័យទាំងនេះ។ ពេលនេះមានបង្ហាញនៅខាងក្រោម៖

១- ​ការ​អុជ​ធូប​ ១​ សរសៃ តំណាង​ឲ្យ​ការ​រំឭក​គុណគ្រូ និង​តួខ្លួន ។



២- ​ការ​អុជ​ធូប​ ២​ សរសៃ តំណាង​ឲ្យ​គុណមាតា​បិតា ។



៣- ​ការ​អុជ​ធូប​ ៣ ​សរសៃ គឺ​បូជា​ព្រះ​រតនត្រ័យ ​ដែល​មាន​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ​មាតាបិតា និង​គុណគ្រូ ។



៤-​​ ការ​អុជ​ធូប ​៤ ​សរសៃ តំណាង​ឲ្យ​ធាតុ​ទាំង​៤ គឺ ​ទឹក ដី ភ្លើង និងខ្យល់​។



៥-​ ការ​អុជ​ធូប ​៥ ​សរសៃ គឺ​បូជា​ព្រះ​ ទាំង៥ព្រះអង្គ គឺ ​ព្រះ​កុ​ក្កុ​សន្ធោ​(​មាន់​) ព្រះ​កោ​នាគ​មនោ​(​នាគ​) ព្រះ​កស្ស​បោ (​អណ្ដើក​) ព្រះ​សមណគោត្តម (​គោ​) និង​ព្រះ​សិ​អារ្យ​មេត្រី (​ខ្លា​)។



៦-​ ការ​អុជ​ធូប​ ៧ ​សរសៃ គឺ​បូជា​ញាតិមិត្ត​ទាំង​ប្រាំពីរ​សន្តាន​រួមមាន​៖ ថ្នាក់លើ​ខ្លួន​ ៣ ​ជាន់ ​គឺ ឪពុក​ម្ដាយ ជីដូន​ជីតា យាយទួត​តា​ទួត និង​ថ្នាក់​ក្រោម​យើង ៣ ជាន់ ​គឺ កូនចៅ ចៅទួត និងការ​បូក​រួម​​ខ្លួន​យើង​ទាំងអស់​គឺ ​ប្រាំពីរ​សន្តាន ។



៧-​ ការ​អុជ​ធូប ៩ ​សរសៃ គឺ​បូជា​ទេវតា ដែល​ថែរក្សា​ទិស​ទាំង​ ៩រួមមាន៖ ​ទិសបូព៌ ទិសអាគ្នេយ៍ ទិសទក្សិណ ទិសនិរតី ទិសបស្ចិម ទិសពាយ័ព្យ ទិសឧត្ដរ ទិសឦសាន និង​ទិស​ខាងលើ។



៨- ​ការ​អុជ​ធូប ​១១​ សរសៃ គឺតំណាង​ឲ្យ​មេត្តាធម៌​ទាំង ​១១ ។



៩-​ ការ​អុជ​ធូប​ ១២ ​សរសៃ គឺ​បូជា​គុណ​ម្ដាយ ១២ ឬ​គុណ​ធាតុ។



១០-​ ការ​អុជ​ធូប​ ១៩​ សរសៃ គឺ​សម្រាប់ឪពុក​ម្ដាយ​ មាន​មនុស្ស ​មានព្រលឹង​១៩ រួម​ទាំង​ព្រលឹង​ធំ និង​ព្រលឹង​តូច​។



១១- ​ការ​អុជ​ធូប ​២១​ សរសៃ គឺ​បូជា​គុណ​ឪពុក​។



១២- ការ​អុជ​ធូប​ ៣៣ ​សរសៃ គឺ​បូជា​គុណ​ឪពុក​ម្ដាយ៕





ប្រភព៖​ komsan.khmernotes
Loading...

0 comments:

Post a Comment

Popular Posts

Featured

Flag Counter
Powered by Blogger.

Gagdet