Wednesday, October 25, 2017

ហេតុអ្វី​លោកយាយ ម៉ៅ មាន​ឫទ្ធ​អំណាច​ខ្លាំង ពី​ដើម​គេ​ថ្វាយ​លិង្គ ៧ ០០០ ក្រោយមក​គាត់​ចូល​រូបគេ​ប្រាប់​ពី​រឿង​ច្រើន​ដល់​មនុស្ស​


​ដោយ​៖ សុផាន់​ម៉ៃ​

​លោកតា​អាចារ្យ​សេះ ង៉ុ​យ អ្នកថែរក្សា​នៅ​អាស្រម​លោកយាយ​ម៉ៅ រំលឹក​រឿង​មួយ​គួរ​ឲ្យ​ញាក់សាច់​ថា មុននេះ​នៅ​ពីមុខ​អ​សនៈ​យាយ​ម៉ៅ​ពេជ្រនិល មាន​បុរស​ម្នាក់ និង​ស្ដ្រី​ម្នាក់់​មាន​វ័យ​ស្របាល​គ្នា​ខ្ទង់​៤០​ឆ្នាំ​ប្លាយ​នាំគ្នា​លុតជង្គង់ ហើយ​លើកដៃ​សំពះ​ប្រ​ណ​ម្ត​ដោយ​ខាង​ប្រុស​បន្លឺ​តិចៗ​ថា ប្រសិនបើ​ខ្ញុំ​បាន​ប្រព្រឹត្ត​នូវ​អំពើ​ដូច​គេ​ចោទប្រកាន់​មែន​នោះ សូម​បារមី​លោកយាយ​ម៉ៅ​កាច់​ខ្ញុំ​ចុះ​! ចំណែក​ខាង​ស្ដ្រី​វិញ​ក៏បាន​ពោល​ដែរ​ថា បើ​ខ្ញុំ​ចោទប្រកាន់​គេ​ខុស​ក៏​សូម​បារមី​លោកយាយ​ម៉ៅ ដាក់ទណ្ឌកម្ម​ខ្ញុំ​បែបណា​ក៏​ដាក់ចុះ​!​។



ក្រោយពី​បុរស និង​ស្ដ្រី​នោះ​ឧទ្ទិស​ចប់​មិនបាន​ក្រោកឈរ​ផង ស្រាប់តែ​បុរស​នោះ​ដួល​ដាច់​ផ្ងា​មក​ក្រោយ​ប្រកាច់​បែប​ពពុះមាត់​ស្គុល​ដូច​កើត​ជម្ងឺឆ្កួត​សន្លប់​ស្ដូកស្ដឹង ធ្វើ​ឲ្យ​អ្នកដំណើរ​ឯទៀតៗ​ដែល​មក​អុជ​ធូប​ក្បែរៗ​នោះ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​។ អ្នកខ្លះ​បាន​យក​ប្រេងកូឡា​មក​រឹត​លាប ខ្លះ​ជួយ​គក់​ច្របាច់​ដោយ​គិតថា​បុរស​នោះ​ទំនងជា​កើត​ជម្ងឺ​ខ្យល់គ​។​

​ទោះបី​ជាមាន​ការជួយ​រឹតរួត​គក់​ច្របាច់​យ៉ាងណាក្ដី ក៏​បុរស​នោះ​មិនបាន​ដឹងខ្លួន​នោះឡើយ​។ នៅក្នុង​ខណៈ​នេះដែរ​លោកតា​ម្នាក់​ដែល​ប្រចាំការ​នៅ​ដំណាក់​យាយ​ម៉ៅ​ពេជ្រនិល បាន​លើកដៃ​សំពះ​ស្ដ្រី​នោះ​សុំ​ឲ្យ​នាង​ជួយ​និយាយអង្វរ​ក​ដល់​លោកយាយ​ម៉ៅ​លើកលែងទោស​ដល់​បុរស​រូបនោះ​ផង​។ អេះ​អុញ​មួយសន្ទុះ​ស្ដ្រី​នោះ​ក៏​ចាប់​ធូប​បី​សរសៃ​អុជ​ភ្លើង សុំ​ឲ្យ​លោកយាយ​ម៉ៅ​ឈប់​ប្រកាន់​ខឹង​ចំពោះ​បុរស​រូបនោះ ។ ក្រោយពី​បែប​ន់​បាន​មួយ​កំណាត់​ភ្លើង​ធូប បុរស​នោះ​ក៏​ដឹងខ្លួន​ឡើងវិញ​។



​តាអាចារ្យ​រូបនេះ​បន្ដថា កន្លងៗ​មក​ក៏​ធ្លាប់មាន​អ្នក​មក​ស្បថស្បែ​ពី​រឿងរ៉ាវ​ផ្សេងៗ​ដែរ ប៉ុន្ដែ​ខ្ញុំ​ពុំបាន​ដឹងថា ពួក​អ្នក​មក​ស្បថ​ទាំងនោះ បានសម្រេច​តាម​បំណងប្រាថ្នា ឬ​យ៉ាងណា​នោះទេ គឺ​ទើបតែ​លើកដំបូង​នេះហើយ​ដែល​ខ្ញុំ​បានឃើញ​បារមី​លោកយាយ​ម៉ៅ​បញ្ចេញ​មហិទ្ធិឫទ្ធិ​ឲ្យ​ឃើញ​ទាន់ហន់​បែបនេះ​ ។​ ជាមួយ​ជំនឿ​របស់​ប្រជាជន​មកលើ​មហិទ្ធិឫទ្ធិ​របស់លោក​យាយ​ម៉ៅ លោកតា សេះ ង៉ុ​យ បាន​និយាយថា មហិទ្ធិឫទ្ធិ​របស់លោក​យា​យា​ម៉ៅ​នេះ មិនមែន​តែ​ប្រជាជន​ខ្មែរ​យើង​ទេ​ដែលមាន​ជំនឿ សូម្បីតែ​ជនបរទេស​ដែល​ធ្វើដំណើរ​ឆ្លងកាត់​ទីនេះ​ក៏មាន​ជំនឿ​ដែរ​។​

​លោក​អាចារ្យ ឃឹ​ត ឌួង ដែល​ថែរក្សា​នៅ​អាស្រម​លោកយាយ ម៉ៅ និយាយថា អ្នកធ្វើដំណើរ​ជាតិ​និង​អន្ដរជាតិ ដែល​បាន​ឆ្លងកាត់​ទីនេះ តែងតែ​ឈប់​ដើម្បី​អុជ​ធូប​សុំ​សេចក្ដីសុខ​សប្បាយ ហើយ​អ្នក​ខ្លះទៀត​នោះ ទោះ​មិនបាន​ចុះមក​អុជ​ធូប​ក៏ដោយ ក៏​អ្នក​នោះបាន​នឹក​ក្នុង​ចិត្ត​ដែរ​។ ម្យ៉ាងវិញទៀត បើ​យើង​មិន​គោរព​យ៉ាងម៉េច​ក៏ដោយ កុំ​តែ​មាត់​ឡូឡា​ថា​អ​ញ្ចេះ​អ​ញ្ចុះ​ពិតជា​មិនមាន​បញ្ហា​កើតឡើង​នោះឡើយ​។



ចំពោះ​អ្នក​អុជ​ធូប​ក៏​អញ្ចឹង​ដែរ អុជ​ហើយ​រៀបចំ​ដាក់​ឲ្យ​ស្រួល​កុំ​បោះបោក គឺ​មិន​បានទេ​ស៊ូ​កុំ​អុជ​ល្អ​ជាង ដូច​កាលពី​ពីរ​ខែ​មុននេះ មាន​នារី​ម្នាក់​បើកឡាន​មក​មិន​ចុះ​អុជ​ធូប ហើយ​ថែមទាំង​ស៊ី​ផ្លេ​ខ្លាំងៗ​ដាក់​ឡាន​ខាងមុខ​ឲ្យ​ចៀស​រួច​ក៏​បើក​ចេញទៅ​មិនបាន​២​គីឡូម៉ែត្រ​ផង ឡាន​នោះ​ក៏​ក្រឡាប់​ដោយ​គ្មាន​នរណា​ដឹង​ពី​មូលហេតុ​ច្បាស់​នោះទេ​។ ហើយ​នៅលើ​ដងផ្លូវ​ជាតិ​លេខ​៤​នេះ​ប្រហែល​ជាមាន​ប្រជាជន​ជាច្រើន​បានដឹង​ហើយ​ចំពោះ​អ្នក​ដែល​ល្មើស​មួយចំនួន​ត្រូវបាន​រងគ្រោះថ្នាក់​មិនតិច​ទេ​នៅ​តំបន់​នេះ​។​

•​ ​ប្រសិនបើ​អ្នកណា​ពេល​ភ័យ​បន់​ដំរី​ពេល​ផុត​ភ័យ​ថ្វាយ​ពងមាន់​គឺ​ច្រើន​តែមាន​រាសី​មិនល្អ​
​តាម​គេ​សម្គាល់​មើល​មនុស្ស​ជាច្រើន​ដែល​បាន​បន់ស្រន់ ឬ​បួងសួង​សុំ​ឲ្យ​បារមី​លោកយាយ​ម៉ៅ​ជួយ គឺ​តែងតែ​ទទួលបាន​ជោគជ័យ​ដូច​ក្ដី​បំណង​។ ប៉ុន្ដែ​ពួកគេ​ធ្វើឡើង​បាន​ជោគជ័យ​បែបនេះ លុះ​ណា​ក្នុង​បំណងល្អ មិន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ទើប​ស័ក្ដិ​សិទ្ធ​។ ប៉ុន្ដែ​ដើម្បី​បាន​សុខ​យូរអង្វែង​រហូត​ទៅ លុះ​ណា​ពួកគេ​កាន់​មាត់​សច្ចៈ​និយាយ​អ្វី​ត្រូវធ្វើ​នឹង​បើ​ពុំ​ដូច្នេះ​ទេ ពួកគេ​ជួប​សំណាងល្អ​មិនយូរ​ទេ​។​



•​ ​ពី​អតីតកាល​លោកយាយ​ម៉ៅ ទទួល​សំណែន​យ៉ាង​ចម្លែក​(​ដ​ង្វា​យ​លិង្គ​សិប្បនិម្មិត​)
​កាលពី​ប៉ុន្មាន​ឆ្នាំមុន​មាន​មនុស្ស​ជាច្រើន ក្រោយពី​ធ្វើការ​បួងសួង​បានសម្រេច​រឿង​អ្វីមួយ​ហើយ ពួកគេ​តែងតែ​មក​ដាក់​ដ​ង្វា​យ​ផ្សេងៗ​។ ក្នុងនោះ​ក្រៅពី​ដ​ង្វា​យ​ផ្លែឈើ មាន់ស្ងោរ ក្បាលជ្រូក ភេសជ្ជៈ​ផ្សេងៗ ឬ​អ​សនៈ​(​អាស្រម​រាន​ទេវតា​) គឺ​គេ​ច្រើន​ដាក់​ដ​ង្វា​យ​លិង្គ​សិប្ប​និម្មិត្ត​។ លិង្គ​នេះ​តាម​គេ​រាប់​ចំនួន​គឺមាន​មិនតិចជាង់​៧០០០​លិង្គ​នោះឡើយ​។​

•​ ​លោកយាយ​លែង​ទទួល​ដ​ង្វា​យ​លិង្គ ព្រោះ​ឮថា​កាន់សីល​
​មន្ត្រី​យោធា​ម្នាក់​ជា​ប្រធាន​បូ​នី​យ​ដ្ឋា​ន លោកយាយ​ម៉ៅ ពេជ្រនិល លើក​ថា ប៉ុន្មាន​ឆ្នាំ​មកនេះ​លោកយាយ​ម៉ៅ កាន់សីល ហើយ​លោកយាយ​លែង​ទទួល​ដ​ង្វា​យ​លិង្គ​ដូច​កាលពីមុនៗ​ទៀតហើយ​។ លោកបានលើក​ថា បានជា​ដឹងថា លោកយាយ​ម៉ៅ​កាន់សីល ព្រោះ​កន្លងមក​បារមី​លោកយាយ​ម៉ៅ បាន​សណ្ឋិត​ចូល​ល​រូបអ្នក​ស្រុក ហើយ​ប្រាប់ថា លោកយាយ​លែង​ត្រូវការ​លិង្គ​ទៀតហើយ លោកយាយ​ត្រូវការ​តែ​ដ​ង្វា​យ​ចេក ភេសជ្ជៈ ផ្លែឈើ ឬ​មាន់ស្ងោរ ក្បាលជ្រូក​។​ល​។



តាម​ដឹង​លិង្គ​សិប្បនិម្មិត​ជាង​៧០០០​គ្រឿង​ដែល​គេ​យកទៅ​ថ្វាយ​លោកយាយ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុននេះ ត្រូវបាន​គេ​យក​ចេញពី​អាស្រម​លោកយាយ​អស់ហើយ ដោយ​គេ​យកទៅ​ជីក​កប់​នៅក្បែរ​អ​សនៈ​នោះ​ ។ ​ប៉ុន្ដែ​យ៉ាងណាក៏ដោយ​លោកតា​អាចារ្យ​ម្នាក់​ប្រាប់ថា ខ្ញុំ​ជឿថា​លោកយាយ​ពុំទាន់​កាន់សីល​ទេ បើ​កាន់សីល​តើ​បារមី​លោកយាយ​អាចជួយ​មនុស្សលោក​ពី​គ្រោះអាក្រក់​យ៉ាងណា​ទៅ​។ ខ្ញុំ​គិតថា​ថ្នាក់លើ​បាន​ឧបកិច្ច​ដើម្បី​កុំ​ឲ្យ​មនុស្សយ​កដ​ង្វា​យ​លិង្គ​មក​ថ្វាយ​ទៀត ព្រោះ​វា​ពុំ​សម​ភ្នែក​ភ្ញៀវ​ជាតិ និង​អន្ដរជាតិ​។ ប៉ុន្ដែ​យ៉ាងណាក៏ដោយ ការ​ដ​ង្វា​យ​របស់​ផ្សេងៗ​ក្រៅពី​លិង្គ​ក៏​ម្យ៉ាងដែរ​ហើយ​អ្វីៗ​យើង​អាច​ឧបកិច្ច​បាន​។​

•​ ​តើ​មាន​ប្រវត្តិ​យ៉ាងណា​បាន​លោកយាយ​ម៉ៅ​ត្រូ​រការ​ដ​ង្វា​យ​លិង្គ​ពីមុនមក​
​តាម​ការ​ស្ដាប់​ការនិទាន​ប្រវត្តិ​លោកយាយ​ម៉ៅ គឺមាន​ការលើកឡើង​នូវ​ប្រវត្តិ​ផ្សេងៗ​គ្នា ប៉ុន្ដែ​មាន​ប្រវត្តិ​ខ្លះ​ហាក់ដូចជា​ស្របគ្នា​នឹង​រឿង​តែមួយ​ដែរ​។ ប្រវត្តិ​និទាន​ខ្លះ​លើក​ថា​លោកយាយ​ម៉ៅ មាន​ស្រុកកំណើត​ខេត្ត​រោងដំរី​កម្ពុជា​ក្រោម ហើយ​គាត់​មក​ខេត្តកោះកុង​រក​ស្វាមី​គាត់​ឈ្មោះ គ្រី ជា​អ្នកជំនួញ ដែល​ចេញពីផ្ទះ​បាត់​យូរ​ខែ​ឆ្នាំ​។ ប៉ុន្ដែ​ពេល​ជួប​ស្វាមី លោកតា​គ្រី បែរជា​មាន​ស្រី​កំណាន់​ថ្មី​។ ពេល​នាំ​តា​គ្រី​មក​ស្រុកកំណើត​តាម​សំពៅ​ដល់​កណ្ដាល​ស​មុ​ទ្យ លោកយាយ​ម៉ៅ​ឲ្យ​តា​គ្រី​ស្បថ​ថា គាត់​មាន​ស្រី​ថ្មី​ឬ​អត់​។ ដើម្បី​កុំ​ឲ្យ​ភរិយា​ដឹង​តា​គ្រី ស្បថ​ទាំង​បំពាន​។



ហេតុការណ៍​ទាន់ហន់​នោះ ស្រាប់តែ​ព្យុះ​បោកបក់​ធ្វើ​ឲ្យ​សំពៅ​ទាំងឡាយ​រកកលនឹង​លិច​។ លោកយាយ​ឃើញ​ស្ថានភាព​បែបនេះ ក៏​បួងសួង​ថា ដោយសារតែ​រឿង​គាត់ អ្នកផ្សេងៗ​មិនត្រូវ​ស្លាប់​ទេ​។ គាត់​ថា​គាត់​សុខចិត្ត​ស្លាប់​ដើម្បី​អ្នកដំណើរ​ទាំងអស់​រស់​។ លោកយាយ​ម៉ៅ បួងសួង​ថា បើ​គាត់​ស្លាប់ សូម​ឲ្យ​បារមី​គាត់​ក្លាយជា​អ្នកថែរក្សា​មនុស្សលោក​។ គ្រាន់តែ​គាត់​លិច​ចូល​ទឹក​មួយសន្ទុះ ស្រាប់តែ​ព្យុះសង្ឃរា​បាន​ស្ងប់ស្ងាត់ ហើយ​អ្នកដំណើរ​ទាំងអស់​ដឹង​គុណ​លោកយាយ​ម៉ៅ​។ ពួកគេ​គិតថា មុន​ការស្លាប់​លោកយាយ​ម៉ៅ ធ្វើដំណើរ​ទៅរក​ស្វាមី គឺ​ដើម្បី​សេចក្ដីស្នេហា​។ ដូច្នេះ​អ្វីដែល​តំណាង​ឲ្យ​សេចក្ដីស្នេហា គឺ​មានតែ​នាំគ្នា​ថ្វាយ​លិង្គ​ជា​និម្មិត​រូប​ស្វាមី​នាង​។​

​ប៉ុន្ដែ​អ្នក​ពេជ្រនិល​នាំគ្នា​និយាយថា មាន​ហេតុការណ៍​មួយទៀត គឺ​បារមី​លោកយាយ​ម៉ៅ​ចូល​សណ្ឋិត​គាត់​ប្រាប់ថា លោកយាយ​ម៉ៅ ជា​មេទ័ព​ស្ដ្រី​ក្រមុំ​ដ៍​អស្ចារ្យ​ទី​២ ក្នុងចំណោម​កំពូល​មេទ័ព​ទាំង​១២​នៅក្នុង​នគរ​ខ្មែរ​។ នៅ​សមរ​ភូមិភាគ​និរតី នៃ​ប្រទេស លោកយាយ​ម៉ៅ មាន​យុទ្ធសាស្ដ្រ និង​យុទ្ធសិល្ប៍​ដ៍​អស្ចារ្យ​ក្នុងការ​វាយ​សៀម​ឈ្លានពាន​ឈ្នះ​គ្រប់​សមរភូមិ ហើយ​ការពារ​បាន​ទឹកដី​ប្រទេស​ភាគ​ជួរ​សមុទ្រ​ទាំងអស់ ​។​ ​កូនទាហាន​ទាំងឡាយ​មាន​ភក្ដីភាព​ចំពោះ​គាត់​យ៉ាងខ្លាំង​។ ចំណេរ​ក្រោយមក​គាត់​ធ្លាក់ខ្លួន​ឈឺ​ជា​ទម្ងន់​ពុំ​អាច​ព្យាបាល​បាន គាត់​បាន​ផ្ដាំផ្ញើ​កងទ័ព​ទាំងអស់​ការពារ​ដែនដី​យើង​កុំ​តក់ស្លុត​ឲ្យ​សោះ​។

នៅពេល​គាត់​ស្លាប់ទៅ​ព្រលឹង​របស់គាត់​នៅ​ការពារ​ដែនដី និ​ប្រជាពលរដ្ឋ​ទាំងអស់​គ្រប់ពេលវេលា​។ ពលទាហាន​ដែល​សុទ្ធតែ​ប្រុសៗ​ទាំងអស់​​ក៏​នាំគ្នា​ធ្វើ​អាស្រម​ដើម្បី​ដួងវិញ្ញាណ​ក្ខ័​ន្ធ​ជំទាវ​មេទ័ព​ម៉ៅ ជួយ​តាម​ថែរក្សា​ការពារ​។ ហើយ​ដើម្បី​ជា​ភក្ដីភាព​ដ៍​ស្មោះត្រង់​បំផុត​ចំពោះ​មេទ័ព ពួកគេ​បាន​បូជា​លិង្គ​គ្រប់ៗ​គ្នា​(​បូជា​លិង្គ​ដោយ​ឧបកិច្ច ប្រើ​ស្លឹកម្លូរ​យកមក​អូស​កាត់​លិង្គ ហើយ​មូរ​ស្លឹកម្លូរ ដោយ​សន្ម​ត់​ថា ជា​លិង្គ ហើយ​ដាក់​សែន​)​។ ព្រោះថា ពួក​ទាហាន​ទាំងនោះ​គ្មានអ្វី​តំណាង​ឲ្យ​បុគ្គល​ពួកគេ​ក្រៅពី​លិង្គ​នេះ​ទេ​។

តាម​គេ​វិភាគ​មើល គឺ​ការដាក់​ដ​ង្វា​យ​លិង្គ​ចំពោះ​លោកយាយ​ម៉ៅ​នេះ មិនមែន​ឲ្យ​លោកយាយ​សប្បាយ​តាម​តម្រេក​តណ្ហា​ទេ​។ កាត​ដ​ង្វា​យ​លិង្គ​គឺជា​ប្រវត្តិ​នៃ​កងទ័ព​ដែល​សុទ្ធតែជា​បុរសៗ​ក្នុងការ​សម្ដែង​ការគោរព​ស្មើនឹង​ជីវិត​។​
​នៅ​ប្រទេស​កម្ពុជា ខាង​ជំនឿ​លើ​ព្រហ្មញ្ញសាសនា​ក៏មាន​ការគោរព​”​លិង្គ និង​យោនី​”​យ៉ាងខ្លាំង​កន្លងមក​ដែរ ដែល​តំណាង​ឲ្យ​អ្នកមានគុណ និង​តំណាង​ឲ្យ​ភេទ​នៃ​បុគ្គល​អច្ឆរិយៈ​ផ្សេងៗ​ដែរ​។ ដូច្នេះ​ការដាក់​ដ​ង្វា​យ​នេះ​ពុំមាន​អ្វី​ប្លែក​នោះទេ​៕

ប្រភព៖ khmerapsara.news
Loading...

Related Posts:

0 comments:

Post a Comment

Popular Posts

Featured

Flag Counter
Powered by Blogger.

Gagdet