បរទេស ៖ យោងតាមព័ត៌មានក្រៅស្រុកមួយ ដែលកំពុងត្រូវបានអ្នកលេងក្នុងបណ្តាញសង្គម Facebook រិះគន់យ៉ាងខ្លាំង ទៅលើស្ត្រីម្នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន បន្ទាប់ពីមានសេចក្តីរាយការណ៍ពីអ្នកជិតខាង ប្រទះឃើញសពទារកម្នាក់ ត្រូវម្តាយចិត្តឃោរឃៅរូបនោះ បង្កើតរួចយកសាប៊ូចាក់ ហើយខ្ចប់ដាក់ចង់ខ្មៅ យកទៅចោល តែចៃដន្យត្រូវគេប្រទះឃើញ រួចប្តឹងសមត្ថកិច្ចចាប់ឃាត់ខ្លួនតែម្តង ។
បើមើលទៅមុខមាត់របស់ស្ត្រីរូបនោះ គឺស្រស់ស្អាតគ្រាន់បើ ប៉ុន្តែនិយាយពីចិត្តវិញនោះ អាក្រក់ឃោរឃៅខ្លាំងណាស់ ដែលបង្កើតកូនរួច គ្នាមិនទាន់បានឃើញពន្លឺថ្ងៃផង បែរជាយក ទៅដាក់ក្នុងថង់ខ្មៅ និងចាក់សាប៊ូ ឲ្យគ្នាស្លាប់ទាំងវេទនា តើស្ត្រីរូបនោះ ស្អប់ខ្ពើមកូនខ្លួនឯងនេះខ្លាំងណាស់ឬ? បើស្អប់ខ្ពើមយ៉ាងនេះ ហេតុអ្វីបណ្តោយខ្លួន ឲ្យមានកូននេះធ្វើអ្វី? ចាំបាច់ពរពោះ រហូតដល់កើតធ្វើអ្វី? និយាយរួមទៅ មុខមាត់មិនសមនឹងចរិកទាល់តែសោះ! សូម្បីតែឆ្កែក៏វាចេះស្រលាញ់កូនវាដែរ ។
ក្រោយការឃាត់ខ្លួន ស្រ្តីរូបនោះ ត្រូវបានសមត្ថកិច្ច នាំយកទៅធ្វើត្រាប់ពីសកម្មភាព ដែលធ្វើចំពោះក្មេងរងគ្រោះ (សូមទស្សនាវីដេអូឃ្លីបខាងក្រោម) ៕
ប្រភព៖ more.topnewskh.site
0 comments:
Post a Comment