ចឹងបានសមមុខ!! អតិថិជនមកចាក់សាំងចោទថា ចាក់សាំងមិនគ្រប់លីត្រ បុគ្គលិកប្រាប់ថាអត់ទេគ្រប់ហើយ ទ្រាំមិនបានដាក់ប្រាវ....
ភ្នំពេញ: មានការភ្ញាក់ផ្អើលមួយ ដោយអតិថិជនរបស់ក្រុមហ៊ុនសាំង កាល់តិច បានប្រតិកម្មនឹងបុគ្គលិកក្រុមហ៊ុនសាំងអាម៉េរិកនេះថា ចាក់សាំងមិនគ្រប់ចំនួនឲ្យពួកគាត់។
ហេតុការណ៍នេះបានកើតឡើងនៅចំណុចការ៉ាស់សាំងកាល់តិច តាមបណ្តោយផ្លូវមុនីរ៉េត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយអតិថិជនត្រូវបានគេស្គាល់ថា ជាពីរនាក់ប្តីប្រពន្ធ បានឲ្យដឹងថា គាត់បានចាក់សាំងចំនួន ២លីត្រកន្លះ ប៉ុន្តែដោយពិនិត្យឃើញថា មិនគ្រប់លីត្រក៏សួរទៅបុគ្គលិកចាក់សាំងនោះ។ ដោយនិយាយមិនត្រូវរ៉ូវគ្នា បុគ្គលិកដែលជាអ្នកចាក់សាំងរូបនោះ បានបូមសាំងចេញពីម៉ូតូនោះវិញ។
ពាក់ព័ន្ធនឹងបញ្ហាចោទប្រកាន់ពីសំណាក់អតិថិជនក្រុមហ៊ុន កាល់តិចនេះដែរ កាលពីប៉ុន្មានខែមុន ក្រុមហ៊ុនសាំងកាល់តិច ដែលស្ថិតនៅចំណុចផ្លូវមុនីរ៉េត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យនេះក៏ធ្លាប់រងការរិះគន់ពីអតិថិជនផងដែរ ដោយកាលនោះ អតិថិជនបានបង្ហោះសារនៅលើបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក ដោយរៀបរាប់ពីការកេងបន្លំរបស់បុគ្គលិកជាអ្នកចាក់សាំង ដល់ពេលទៅសួរបុគ្គលិករូបនោះវិញ គាត់ឆ្លើយថា ស៊ីពិតប្រាកដមែន ហើយស៊ី ឬហៅសាមញ្ញថា ចាក់មិនគ្រប់លីត្រនោះច្រើនលីត្រថែមទៀតផង។
បញ្ហានេះ ត្រូវបានប្រជាពលរដ្ឋទូទៅ ទាំងអតិថិជន កាល់តិច និងមិនមែនជាអតិថិជន បានសំណូមពរឲ្យក្រុមហ៊ុន ឬបុគ្គលិក កុំមានចេតនាកេងប្រវ័ញ្ចអតិថិជនផងដែរពាក់ព័ន្ធបញ្ហាចាក់សាំងនេះ៕
ប្រភព៖ https://postnews.media/local/34594
Loading...
0 comments:
Post a Comment