Tuesday, October 3, 2017

ទើបឡើងកាន់តំណែងបាន ១ថ្ងៃ មេខណ្ឌសែនសុខថ្មី បានដឹកនាំមន្រ្តីដាក់គ្រឿងចក្រកាយបង្ហូរទឹកប្រឡាយ និងធ្វើការសម្អាតមាត់លូតាមបណ្តោយផ្លូវ២០០៤ ដែលផ្លូវនេះភ្លៀងលិចទឹកជាងគេ

លពីរសៀល​ថ្ងៃទី​០២​ ខែ​តុលា​ ឆ្នាំ​២០១៧នេះ​ រដ្ឋបាល​រាជធានីភ្នំពេញ​បាន​ប្រារព្ធ​ពិធី​​តែង​តាំងលោក​ ម៉ូវ​ ម៉ានិត ជាអភិបាលខណ្ឌសែនសុខថ្មី​។ ក្រោយពីទទួលភារកិច្ចបានមួយថ្ងៃ លោកម៉ូវ ម៉ានិត បានដឹកនាំមន្រ្តីចុះពិនិត្យគម្រោងដាក់លូស្ថិតនៅផ្លូវច្រមុះជ្រូក ចូលវត្តឃ្មួញ សង្កាត់ឃ្មួញ ប្រវែង៦០០ម៉ែត្រ ដែលតំបន់នេះតែងតែលិចទឹកពេលមានភ្លៀង និងដាក់គ្រឿងចក្រកាយបង្ហូរទឹកប្រឡាយបារាំង សង្កាត់អូរបែកក្អម និងធ្វើការសម្អាតមាត់លូរតាមបណ្តោយផ្លូវ២០០៤ ដែលផ្លូវនេះភ្លៀងលិចទឹកជាងគេ។ ប្រជាពលរដ្ឋនៅខណ្ឌសែនសុខ សង្ឃឹមថាមេខណ្ឌថ្មី នឹងជួយដោះស្រាយបញ្ហានានាដូចជាបញ្ហាចរាចរណ៍ បញ្ហាទឹកលិច ជាដើម។

គួរបញ្ជាក់ថា កាលពីម្សិលមិញនេះ​ រដ្ឋបាល​រាជធានីភ្នំពេញ​បាន​ប្រារព្ធ​ពិធី​ផ្ទេរ​ភារកិច្ច​ និង​តែង​តាំង​មុខតំណែង​ អភិបាល​ អភិបាល​រង​ នៃគណៈអភិបាលខណ្ឌ នាយក​រដ្ឋ​បាល​សាលា​ខណ្ឌ​នៃ​រាជធានី​ភ្នំពេញ​ ក្រោម​អធិបតី​ភាព​ឯកឧត្ដម​ ឃួង​ ស្រេង​ អភិបាល​ នៃ​គណៈអភិបាល​រាជធានី​ភ្នំពេញ​។​ ដើម្បី​បន្ត​និរន្តរភាព​ការងារ​បន្ទាប់​ពី​ផ្ទេរ​ភារកិច្ច​លោក​ បុឹល​ កុសល​ អោយទៅ​បំរើ​ការ​ងារ​នៅ​ទី​ស្ដីការ​ក្រសួង​មហាផ្ទៃ​ លោក​ ម៉ូវ​ ម៉ានិត​ ត្រូវបានតែងតាំងជាអភិបាលខណ្ឌសែនសុខថ្មី​ និងបានផ្ទេរភារកិច្ច​អភិបាល​រង​មួយចំនួន​ទៅ​បំរើ​ការ​ងារ​នៅ​ខណ្ឌ​ផ្សេង​ ព្រមទាំង​បាន​តែង​តាំង​អភិបាល​រង​ខណ្ឌ​ចំនួន​ប្រាំរូប​ និងនាយក​រដ្ឋបាល​ខណ្ឌ​ចំនួន​បីរូប​ក្នុង​ពិធី​ប្រកាស​នោះ​ផង​ដែរ​៕

ប្រភព៖ Ratha Pov















Loading...

Related Posts:

0 comments:

Post a Comment

Popular Posts

Featured

Flag Counter
Powered by Blogger.

Gagdet