
កម្មវិធី The Voice Kids Cambodia យប់ថ្ងៃទី១៤ តុលា នេះជាយប់ផ្ដាច់ព្រ័ត្រ នរណាៗក៏សរសេរបង្ហោះហ្វេសប៊ូកថា ពេញចិត្តកុមារា ឡុង លីគ័ង ជាងកុមារា ពេជ្រ ថៃ ដែលសុទ្ធតែជាកូនក្រុមលោក ព្រាប សុវត្ថិ ដែរ។ មានអ្នកខ្លះហ៊ានសរសេរបង្ហោះថា បើ ពេជ្រ ថៃ លើកពានមែន ពួកគេនឹង៖
អ្នកដើរស្រាត 90%,អ្នកសម្លាប់ខ្លួន1%,អ្នកលូន3%,អ្នកកោរសក់1%,អ្នកស្រាតក្នុងបន្ទប់ទឹក2%,អ្នកអត់បាយ3%។

រីឯលោក ម៉ៃ សុគន្ធ ដែលជាតាចម្រៀង ក៏បានប្រកាសនៅលើគណនីហ្វេសប៊ូករបស់លោកផងដែរថា បើ ពេជ្រ ថៃ លើកពាន លោកនឹងឈប់ញ៉ាំសាច់ សុខចិត្តញ៉ាំបួសមួយអាទិត្យ។

ស្រាប់តែព្រឹកនេះ លោក ម៉ៃ សុគន្ធ ពិតជាចិត្តសឿងមែន ថាម៉ាត់ណាម៉ាត់ហ្នឹងដោយលោកបានបង្ហោះក្នុងហ្វេសបុកលោកថា នាថ្ងៃទី១៥ ខែវិច្ឆិកា នេះថា “ពេលព្រឹកញាំទឹកឪឡឹកមួយកែវសិន ចាំទៅទិញអាហារបួសសំរាប់មួយអាទិត្យ😒😒😒😒” តាមពាក្យសន្យាដូចអ្វីដែលលោកឡើងមែន។




0 comments:
Post a Comment