Sunday, October 22, 2017

អាសូរណាស់! ម្តាយ (ក្មេងប្រុសដែលធ្លាប់ត្រូវ ខ្ទើយវៀតណាម ធ្វើទារុណកម្ម) បានស្លាប់បាត់បង់ជីវិត ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវជាតិលេខ ៤


កាលពីម្សិលមិញនេះលោកឧកញ៉ាម៉ុងឬទ្ធី បានបង្ហោះនៅលើហ្វេសបុកផេករបស់លោកថា៖ ម្តាយ​របស់​កុមារា​រងគ្រោះដោយ​អំពើ​ទារុណកម្ម​ឈ្មោះសូ​ សំណាង​​មកពី​ខេត្ត​មណ្ឌលគីរី​ ដែលខ្ញុំ​បានជួយ​ជ្រោម​ជ្រែង​យកមករស់នៅ​ ក្នុងតំបន់​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​ម៉ុង​ ឫទ្ធី​ឃុំកែវផុស​ បានបាត់បង់ជី​វិតហើយដោយ​គ្រោះថ្នាក់ចរាចរណ៍ម៉ូតូ​បុកជាមួយ​ម៉ូតូ​​នៅលើកំណាត់ផ្លូវជាតិ​លេខ៤​ ស្រុកព្រៃនប់​ខេត្ត​ព្រះសីហនុកាលពី​វេលាម៉ោង​៣រសៀល​ថ្ងៃ​សុក្រ​ទី​២០ខែតុលា​ឆ្នាំ​២០១៧​



ខ្ញុំ​បានបញ្ជា​អោយ​ដឹកសាកសព​មកតំកល់​ទុក​ធ្វើ​បុណ្យ​អោយ​តាម​ប្រពៃណី​ក្នុង​វត្ត​ឫទ្ធី​រតនារាម​(កែវផុស​)​សព​នេះ​នឹងត្រូវ​បូជា​យប់ថ្ងៃ​សៅរ៍​នេះហើយ​ រាល់ការ​ចំណាយ​ទាំង​អស់​រូប​ខ្ញុំ​នឹង​ភរិយា​ជា​អ្នកទទួល​បន្ទុក​ទាំង​អស់​ ។ ដំណឹង​នេះ​ចាត់​ទុកជាការ​ជំរាប​នឹងអញ្ជើញ​ដល់​ញាតិ​មិត្ត​សាច់សាលោហិត​ រួមជាមួយ​នឹង​ប្រីយមិត្ត​ក្នុង​បណ្ដាញ​សង្គម​ ​FB​ ដែលតែងតែ​អាណិត​អាសូរ​ដល់​កុមារា​រងគ្រោះ​ ៕ ប្រភព៖ ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី H.E Oknha Mong Reththy

















Loading...

Related Posts:

0 comments:

Post a Comment

Popular Posts

Featured

Flag Counter
Powered by Blogger.

Gagdet