Tuesday, October 3, 2017

ទ្រាំនឹងមហាជនជេប្រទិចមិនបាន ពេលនេះ ម៉ាដូណា ចេញមុខបកស្រាយមូលហេតុរឿង ដែលបោះចោលសំរាមចូលក្នុងទឹកហើយ!!

វីដេអូដែលមានការឈ្លោះប្រកែកគ្នាព្រោះមានបុរសម្នាក់បានលួចថតវីដេអូ តារាកំប្លែង ម៉ាដូណា និងគ្នីគ្នា ប៉ុន្មាននាក់ទៀតដែលកំពុងហូបចុកលើទឹកជ្រោះ ហើយក៏បានពង្រាយសម្រាមពាសវាលពាសកាលចូលទៅទឹកជ្រោះដែលកំពុងតែហូរផងដែរ។ វីដេអូនេះត្រូវបានបណ្ដាអ្នកនិយមលេងអ៊ីនធឺណិតចែកចាយគ្នា និងមានការរិះគន់ ជេរប្រទិច ម៉ាដូណា យ៉ាងខ្លាំងដល់ថ្នាក់លោក មិនហ៊ានសូម្បីតែដើរចេញពីផ្ទះ ដែលគេបានចោទលោក ថាជាតារាម្នាក់ដែលមានគំរូមិនល្អ។ប៉ុន្តែមុននេះបន្តិចលោក ម៉ាដូណា បានបង្ហោះវីដេអូព្រមទាំងធ្វើការបកស្រាយអំពីបញ្ហា ដែលពុកម៉ែ បងប្អូនបានយល់ច្រលំ ថានេះ គ្រាន់តែជាការសម្ដែងប៉ុណ្ណោះទេ ដោយវីដេអូនេះលោក បានរួមគ្នាធ្វើឡើង ដើម្បីប្រជាជនយើងងាកមកមានការចាប់អារម្មណ៍ចំពោះបរិស្ថាន និងចេះថែរក្សាបរិស្ថាននៅជុំវិញខ្លួនរបស់យើង។​ ដោយលោក ម៉ាដូណា បានបង្ហោះសារថា”នេះជាការបកស្រាយរបស់ខ្ញុំ ប្រសិនពុកម៉ែបងប្អូនពេញចិត្តសូមជួយលើកទឹកចិត្តដោយការ like នឹង shares អោយបានច្រើនដូចវីដេអូដំបូងផងដែរ ដោយក្តីគោរពពីខ្ញុំ”៕ សូមមើលវីដេអូខាងក្រោម៖



Loading...

Related Posts:

0 comments:

Post a Comment

Popular Posts

Featured

Flag Counter
Powered by Blogger.

Gagdet