Sunday, October 1, 2017

ដំណឺងថ្មីគួរអោយភ្ញាក់ផ្អើលមែនទែន! សុគន្ធ និសា ចូល​រោងការ​ជាមួយ​បុរស​អាណិកជន នៅ​ថ្ងៃ​ទី​១ ធ្នូ ២០១៧ តើពិតមែនទេ..?




ភ្នំពេញ ៖ ប្រសិនបើ​គ្មាន​អ្វី​ប្រែប្រួល​ទេ គឺ​តារាចម្រៀង​មាន​រូប​សម្រស់​ស៊ីដាច់​គេ​របស់​ផលិតកម្ម​រស្មី​ហង្ស​មាស សុគន្ធ និសា ឬ​ប៊ុ​ន សុ​គ​ន្ធា នឹង​ដឹក​ដៃ​សង្សារ​ថ្មី អាណិកជន​ខ្មែរ នៅ​អា​មេ​រិ​ក លោក​សាំ​បា ចូល​រោងការ នៅ​ថ្ងៃ​ទី​០១ ខែធ្នូ ឆ្នាំ​២០១៧ ខាង​មុខ​នេះ​ហើយ នេះបើតាមទស្សនាវដ្ដី​ក្នុងស្រុកមួយបានចុះផ្សាយ ។

ទស្សនាវដ្ដី​ក្នុងស្រុកដកស្រង់យកមកចុះផ្សាយយោង​តាម​ប្រភព​ពី​តារាចម្រៀង​ម្នាក់​នៅ​ហង្ស​មាស ដែល​ជិតដិត​បំផុត​ជាមួយ​និសា ក៏​ដូច​ជា​ម្ចាស់​ហាង​សម្អាងការ​មួយ​ចំនួន ដែល​ធ្លាប់​ហៅ​តារា​រូប​នេះ​ថត​ស្ព​ត បាន​បង្ហើប​ប្រាប់​អ្នក​យក​ព័ត៌មាន​​កាលពី​ពេល​ថ្មី​ៗ​នេះ ​។







ប្រភព​បានឱ្យ​ដឹង​ថា លោក​សាំ​បា ចង់​រៀប​ការ​ជាមួយ​និសា ដោយ​ស្នើ​សុំ​ជា​ច្រើន​លើក​ច្រើន​សា​មក​ហើយ តែ​ដំបូង​និសា បាន​រារែក​មិន​ហ៊ាន​រៀប​ការ​ឡើយ ព្រោះ​ខ្លាច​ប៉ះពាល់​ដល់​អាជីព​ចម្រៀង និង​ម្យ៉ាងទៀត នាង​ត្រូវការ​ស្វែង​យល់ចិត្ត​ជាមួយ​អាណិកជន​ខ្មែរ​រូប​នោះ ឱ្យ​បាន​ច្បាស់លាស់​សិន ទើប​សម្រេចចិត្ត តែ​ពេល​នេះ និសា បែរជា​លែង​ប្រកែក​ពី​រឿង​លោក​សាំ​បា រំអុក​រៀប​ការ​នោះ​ទៅ​វិញ​។

ព័ត៌មាន​បានឱ្យ​ដឹង​ថា ពេល​នេះ​ភ្ញៀវ​ដែល​ភាគច្រើន ខាង​និសា ជាតា​រា​ល្បី​ៗ​ត្រូវ​បាន​និសា រៀបចំ​ឈ្មោះ​អស់ហើយ​ ក្នុង​ការ​អញ្ជើញ​ឱ្យ​ចូលរួម ស្រប​ពេល​ដែល​លោក​សាំ​បា មាន​ភ្ញៀវ​ច្រើន​ជា​អ្នកជំនួញ និង​អាណិកជន​ខ្មែរ មក​ពី​បរទេស ហើយ​មង្គលការ​នេះ​នឹង​រៀបចំ​នៅ​ទីតាំង​ដ៏​ប្រណីត ដើម្បី​សម​ទៅ​នឹង​កេរ្តិ៍ឈ្មោះ​របស់​អ្នកចម្រៀង​ល្បីល្បាញ​របស់​ផលិតកម្ម​រស្មី​ហង្ស​មាសនេះ ​។





ដោយឡែក​អ្នកដឹកនាំ​សម្តែង​ភាព​នៅ​ហង្ស​មាសម្នាក់ ដែល​ជិត​ស្និទ្ធ​និសា បានព្រលយពាក្យថា និសា អាយុ​៣៤​ទៅ​៣៥​ឆ្នាំហើយ គឺ​ដល់​ពេល​រៀប​ការ​ហើយ ចាំ​អង្កាល់​ទៀត​ ? ។

សុគន្ធ និសា បាន​បិទ​ទូរស័ព្ទ​ទាំង​២​ប្រព័ន្ធ ទើប​មិន​អាច​សុំ​ការ​បញ្ជាក់​ពី​រឿង​ត្រៀម​រៀប​ការ​នេះ​ឡើយ​ ៕














ប្រភព៖​ alevnews.com
Loading...

0 comments:

Post a Comment

Popular Posts

Featured

Flag Counter
Powered by Blogger.