Wednesday, October 18, 2017

វីដេអូស្តែងៗ… សន្តិសុខម្នាក់ ប្រើជំនាញរបស់ខ្លួន ប្រយុទ្ធជាមួយចោរប្លន់២នាក់ គួរអោយសរសើរ…


ប្រេស៊ីល៖ ចោរប្លន់២នាក់ រៀបគំរោងចូលប្លន់ធនាគារតូច មួយកន្លែង តែត្រូវស៊យ ប៉ះចំសន្តិសុខដែលមានជំនាញពូកែ វាយបកភ្លាមៗ ធ្វើអោយចោរម្នាក់រត់ និងចាប់បានចោរប្លន់ម្នាក់ភ្លាមៗ ។
តាមកាម៉េរ៉ាសុវត្ថិភាព បានបង្ហាញពីចោរប្លន់២នាក់ បានចូលប្លន់ក្នុងធនាគារតូច មួយកន្លែងក្នុងប្រទេសប្រេស៊ីល ដោយគ្នាវាម្នាក់ បានចូលមកមុន ដោយគោលបំណង ចង់ចាត់ការសន្តិសុខម្នាក់ ដែលនៅឈរយាមមាត់ផ្លូវ តែត្រូវបរាជ័យ ក៏ត្រូវបានសន្តិសុខវាយបកវិញ ជ្រុះកាំភ្លើងពីដៃ ហើយមិនបង្អង់យូរ សន្កិសុខម្នាក់នោះ បានបាញ់ចោរម្នាក់ទៀត ដែលបំរុងចូលមកជួយគ្នាវា ។



ដោយឃើញសភាពមិនស្រួល ចោរម្នាក់ដែលបំរុងចូលមកក្រោយគេ បានរត់បកក្រោយយ៉ាងប្រញ៉ាប់ តែត្រូវសន្តិសុខបាញ់៣គ្រាប់ តែមិនដឹងជាត្រូវឬក៏ខុសនោះឡើយ ។



បន្ទាប់ពីបាញ់ចោរម្នាក់ រត់បាត់ហើយ សន្តិសុខបានតម្រង់កាំភ្លើង ទៅកាន់ចោរម្នាក់ទៀត ដែលបំរុងរត់ចេញ តែបើកទ្វារមិនរួច ហើយចោរប្លន់ម្នាក់នោះ បានសំរេចចិត្តលើកដៃ ចុះចាញ់តាមសម្រួល បើមិនដូច្នោះទេ ប្រាកដជាសន្តិសុខបាញ់ស្លាប់មិនខាន ៕





ប្រភព៖ Active Self Protecting
Loading...

0 comments:

Post a Comment

Popular Posts

Featured

Flag Counter
Powered by Blogger.