
លោកឧកញ៉ាចិត្តធម៌ ឌួង ឆាយ បានបង្ហោះសារលើគណនីហ្វេសប៊ុកទាំងកណ្ដាលយប់កាលពីវេលាម៉ោង ១០ និង២៩នាទី ដោយបានប្រកាសពីដំណឹងមរណទុក្ខមួយ ក្នុងខណៈពេលលោកយាយជាទីស្រឡាញ់ខាងម្ដាយ លូវ វ៉ាន្នី បានទទួលមរណភាពកាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧ កាលពីម្សិលមិញនេះ វេលាម៉ោងប្រមាណជា ៩ យប់។
ឧកញ៉ា ឌួង ឆាយ សរសេរសារដ៏ក្រៀមក្រំមួយនេះក្នុងបណ្ដាញសង្គមហ្វេសប៊ុកភ្លាមៗ ក្នុងនោះផងដែរក៏មានបណ្ដាអ្នកនិយមប្រើប្រាស់បណ្ដាញសង្គមយកមួយនេះ បាននាំគ្នាចែករំលែក និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំដល់ក្រុមគ្រួសារសពយ៉ាងផុសផុលផងដែរ។

ក្នុងនោះផងដែរ ឧកញ៉ា ឌួង ឆាយ បានរៀររាប់នូវខ្លឹមសារដ៏ក្រៀមក្រំនេះថា៖
"May My Grandma Soul Rest In Peace



ខ្ញុំបាទ និងក្រុមគ្រួសារទាំងមូលមានទុកជាទម្ងន់ដែលលោកយាយ លូវ វ៉ាន្នី ខាងម្តាយរបស់ខ្ញុំបានទទួលមរណៈភាពក្នុងថ្ងៃនេះ វេលាម៉ោង 9យប់ ថ្ងៃ ពុធ ទី 04/10/2017 ហើយសពនឹងត្រូវតម្កល់នៅផ្ទះរបស់គ្រួសារខ្ញុំនៅលើផ្លូវ 2004។ សូមបងប្អូនពូមីងញាតិមិត្តជិតឆ្ងាយទទួលជាពត៍មាន។ កើតចាស់ឈឺស្លាប់ សង្ខារមិនទៀង រស់នៅធ្វើអំពើល្អអោយបានច្រើន" ៕




0 comments:
Post a Comment