
បុរសពីរនាក់ដែលជាមិត្តភ័ក្រនឹងគ្នា ពួកគាត់ឧស្សាហ៏នាំគ្នាដើរចូលក្នុងព្រៃជ្រៅដើម្បីចាប់សត្វផ្សេងៗ ក៏ដូចជាធ្វើដំណើរកំសាន្តផងដែរ។ លុះថ្ងៃមួយពួកគាត់ទៅដាក់អន្ទាក់ក្នុងទឹកបឹងមួយកន្លែងក្នុងព្រៃជ្រៅ ស្រាប់តែឃើញអន្ទង់ដ៏ធំមួយក្បាលជាប់អន្ទាក់របស់ពួកគាត់ ដំបូងឡើយពួកគាត់ងឿងឆ្ងល់ណាស់ ថាហេតុអ្វីបានជាអន្ទង់មួយក្បាលនេះធំហួសពីអន្ទង់ធម្មតាបែបនេះ។
តាមប្រភពបានបន្តទៀតថាពួកគាត់ខំប្រឹងពិនិត្យមើល ព្រោះឃើញអន្ទង់មួយក្បាលនេះហាក់មានលក្ខណៈពិសេសខុសប្លែកពីអន្ទង់ធម្មតា។ ក្រោយពីពិនិត្យមើលសព្វគ្រប់ហើយ ស្រាប់តែមានបុរសម្នាក់ទៀតដែលជាអ្នកជំនាញក៏បានប្រាប់ពួកគាត់ថា នេះមិនមែនជាអន្ទង់ធម្មតាទេ ការពិតវាជាអន្ទង់អគ្គិសនីដែលមានអគ្គិសនីរហូតដល់ទៅ ៣០០-400V ដែលអាចឆក់ស្លាប់គោ ក្របីបាន។ ហើយបើតាមឯកសារសត្វក៏បានបញ្ចាក់ពីអន្ទង់ប្រភេទនេះផងដែរ ថាវាមានថាមពលអគ្គិសនីដ៏ខ្លាំងអាចសម្លាប់បានរហូតក្រពើ និងសត្វធំៗមួយចំនួនទៀត ។ ហើយខ្លួនរបស់វាអាចបង្កើតអគ្គិសនីបានដោយខ្លួនឯង ហើយជាសត្វដែលគ្រោះថ្នាក់បំផុតក្នុងពិភពលោកក្នុងចំណោមសត្វដ៏គ្រោះថ្នាក់។ គួរបញ្ចាក់ផងដែរថា បើសិនជាវាបញ្ចេញអគ្គិសនីអស់ កំឡុងពេលនេះរាងកាយរបស់វាបានចុះខ្សោយប្រៀបបាននឹងអន្ទង់ធម្មតាដែរ។



0 comments:
Post a Comment