
ខេត្តស្វាយរៀង ៖ មានទ័ពសត្វកណ្ដៀរជាច្រើនរាប់រយលានបាននាំគ្នាមកពូនដំបូករាប់ម៉ឺន ដំបូកនៅក្នុងវាលស្រែរបស់ប្រជាពលរដ្ឋនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត នៅក្នុងរដូវវស្សា រហូតមកដល់ខែតុលា ឆ្នាំ២០១៧នេះ ធ្វើឲ្យប្រជាពលរដ្ឋមិនភ្ជួរដីធ្វើស្រែបានដោយដំបូកកណ្តៀរធំៗ ពូនរកេតរកូតពេញវាលស្រែតែម្តង ។
ទាក់ទិនករណីខាលើ បុរសម្នាក់ដែលអះអាងថាជាម្ចាស់ស្រែ បានឲ្យដឹងថា នៅដើមខែវស្សា ឆ្នាំ២០១៧ ក្នុងខែកក្កដាកន្លងទៅ ស្រាប់តែមានសត្វកណ្តៀរមកពូនជាដំបូក នៅក្នុងស្រែរាប់ម៉ឺនដំបូក រកេតរកូត ជាប់ៗគ្នា ធ្វើឲ្យពិបាកភ្ជូរដី ភ្ជួរមិនកើតដោយដំបូកកណ្តៀរ មិនដឹងថាមកពីណា ខានទៅស្រែតែកន្លះខែសោះ ពេលទៅភ្ជួរស្រាប់តែឃើញក្នុងស្រែសុទ្ធតែដំបូកកណ្តៀរ ។

ហើយកន្លងមកមិនដែលឃើញមានសត្វកណ្តៀរមកពូនជាដំបូកច្រើដូច្នេះទេ គឺដីស្រែគាត់ដាំដំឡូងមី និងដាំអំពៅរហូតមក ទើបតែរដូវវស្សាឆ្នាំនេះស្រាប់តែឃើញមានដំបូកកណ្តៀរតែម្តង ក្នុងនោះផងដែរក៏មិនដឹងសោះថាវាមានហេតុផលអ្វីដែលបណ្តាលឲ្យកើតបែបនេះដែរ ពិតជាចម្លែកខុសធម្មតា៕


0 comments:
Post a Comment