Tuesday, October 17, 2017

ស្រណោះណាស់! សាន ស្រីឡៃ ធ្លាប់ប្រាប់ ពេជ្រ សោភា ថា ស្រលាញ់ឈុតនេះណាស់ ចង់បានវាណាស់ សុំទិញបង់រំលួសទៀត តែឥលូវគ្មានឪកាសសូម្បីតែស្លៀកវា


អតីតបេក្ខភាព The Voice Cambodia និងជាតារាចម្រៀងប្រចាំផលិតកម្មហង្សមាស គឺអ្នកនាង សាន ស្រីឡៃ ត្រូវបានអតីតប្តីបាញ់សម្លាប់នៅក្នុងគ្លីនិកមួយកន្លែងកាលពីល្ងាចថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ ហើយការស្លាប់បរបស់អ្នកនាងបានធ្វើឲ្យមហាជន និងមិត្តភក្តិរួមអាជីវមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ប៉ុន្តែអ្វីដែលគេសង្កេតឃើញនោះគឺអ្នកនាង ពេជ្រ សោភា ដែលជាខូចរបស់ សាន ស្រីឡៃ ហាក់មានការសោកសៅខ្លាំងជាងគេ ព្រោះអ្នកនាង ពេជ្រ សោភា និងសាន ស្រីឡៃ មានទំនាក់ទំនងជាមួយគ្នាយ៉ាងល្អ ហើយសាន ស្រីឡៃ តែងតែខ្ចីសំលៀកបំពាក់របស់អ្នកនាងស្លៀកពេលឡើងឆាកម្តងៗ។



កាលពីម្សិលមិញនេះ អ្នកនាង ពេជ្រ សោភា បានបង្ហោះរូបភាពសម្លៀកបំពាក់មួយឈុត ដែល សាន ស្រីឡៃ ស្រលាញ់ចូលចិត្តយ៉ាងខ្លាំង ហើយអ្នកនាងបានសរសេរសារមួយដ៏កំសត់មួយឃ្លា ដែលធ្វើឲ្យមហាជនជាច្រើនអានហើយរំជួលចិត្ត អាណិត សាន ស្រីឡៃ យ៉ាងខ្លាំង។ អ្នកនាង ពេជ្រ សោភា បានឲ្យដឹងដូច្នេះថា “ស្រីឡៃក្រែងថាស្រលាញ់ឈុតនេះណាស់មែនទេ ក្រែងចង់បានវាមែនទេ អោយមកផ្ទះបងតែងតែលួចមើលអាវនឹង ស្បែកជើងនឹង ហើយនិយាយបង់រំលួសបានទេអ្នកគ្រូ ខ្ញុំពិតជានឹកនាងណាស់ស្រីឡៃ ដ៏កំសត់ សំរាកចុះបងដឹងថាអូនហត់ពេកហើយ”៕













Loading...

0 comments:

Post a Comment

Popular Posts

Featured

Flag Counter
Powered by Blogger.