
បើយោងតាម Facebook កាលពីប៉ុន្មានម៉ោងមុននេះមានករណីភ្លើងឆាបឆះនៅស្ថានីយ៍ចាក់ប្រេងមួយកន្លែង ហើយមូលហេតុដែលបណ្តាលឲ្យកើតមានដូចនេះគឺដោយសារតែមានរថយន្តមួយគ្រឿងពេលចូលទៅចាក់សាំង ដោយគាត់មិនបានពន្លត់ម៉ាស៊ីនឡានឡើយ ដែលជាហេតុបង្ករឲ្យមានការឆេះកាន់តែខ្លាំងឡើងៗ។ ពិតជាគួរឲ្យសោកស្តាយខ្លាំងណាស់។
ដូចនេះសូមបងប្អូនមេត្តាជួយស៊ែរដើម្បីឲ្យអ្នកផ្សេងទៀតបានដឹងផង ដើម្បីជៀសវាងការកើតឡើងម្តងទៀត។ ក្នុងនោះផងដែរក៏មានស្ថានីយ៍ប្រេងផ្សេងទៀតក៏បានប្រកាសដែរថា មុនពេលចាក់សាំងត្រូវតែពន្លត់ម៉ាស៊ីនជាមុនសិន ដើម្បីជៀសវាងការបង្ករហេតុអ្វីមួយដែលយើងមើលមិនឃើញ។

ហេតុការខាងលើនេះបានកើតឡើងនៅក្នុង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដោយបានឆេះកូនឡានមួយ ហើយចំពោះស្ថានីយ៍ប្រេងមួយនេះពិតជាសំណាងខ្លាំងណាស់ ដោយមិនមានផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ៕




សូមទស្សនាវីដេអូ៖
0 comments:
Post a Comment