
ខេត្តរតនគីរីត្រូវបានគេចាត់ទុកថាជាខេត្តមួយដែលមានទេសភាពស្រស់ស្អាតបែបធម្មជាតិមួយ នៃប្រទេសកម្ពុជា ព្រោះមានព្រៃឈើបៃតងអមដងផ្លូវ និងមានទេសភាពព្រៃភ្នំ ជ្រលងដងអូរ ពាសពេញខេត្ត ជាទីធម្មជាតិពិតៗ។ ប៉ុន្តែអ្នកដែលទៅកម្សាន្តទីនោះ រមែងព្រួយបារម្ភរឿងកន្លែងគេង។ តែកុំបារម្មណ៍ឲ្យសោះ យើងខ្ញុំសូមណែនាំសណ្ឋាគារមួយ ដែលមានភាពស្រស់ស្អាត ហើយតម្លៃត្រឹម ១០ម៉ឺនរៀលប៉ុណ្ណោះ ក្នុងមួយយប់។
សណ្ឋាគារនោះគឺ Ratanakiri Paradise Hotel & SPA ដែលស្ថិតនៅតាមជើងភ្នំ មានទេសភាពប្រណីតបែបធម្មជាតិពិតៗ ឯតម្លៃក៏សមល្មម ត្រឹម ២៥ដុល្លារ ឬ១០ម៉ឺនរៀលប៉ុណ្ណោះក្នុងមួយយប់ អាចស្នាក់នៅជាលក្ខណៈគ្រួសារបាន។

សម្រាប់រដូវបុណ្យទាន រឺក៏ចុងសប្តាហ៍សម្រាកពីការងារ បងប្អូនដែលធ្វើដំណើរកម្សាន្តលក្ខណៈគ្រួសារ អាចកក់សណ្ឋាគារខាងលើបាន តាមរយៈលេខ 016 300 239 និង Facebook: ratanakiriparadisehotel។ អ្វីដែលពិសេសគឺ ប្រិយមិត្តអាចហែលទឹក គយគន់ទេសភាព ក្នុងអាងទឹករបស់សណ្ឋាគារ និងគេងសំដិលថ្ងៃបែបធម្មជាតិពិតៗក្នុងព្រៃ ដើម្បីទទួលយកបទពិសោធដ៏អស្ចារ្យកម្របានជួប៕












0 comments:
Post a Comment