Tuesday, October 24, 2017

លោក ហេង ឡុង អះអាងថា អតីតតារាចម្រៀង អ្នកនាង អ៊ុំ គន្ធា ​ត្រូវបានសមត្ថកិច្ចដោះលែងវិញហើយ




រាជធានីភ្នំពេញ ៖ នៅមុននេះ មានករណីផ្ទុះព័ត៌មានអតីតអ្នកចម្រៀង អ្នកនាង អ៊ុំ គន្ធា ត្រូវបានកងកម្លាំង នៃគណៈបញ្ជាការឯកភាពខណ្ឌឬស្សីកែវ ធ្វើការឃាត់ខ្លួន និងនាំយកទៅធ្វើការសាកសួរនាំ ពាក់ព័ន្ធនឹងករណីសេពគ្រឿងញៀន។ នៅក្នុងបណ្តាញសង្គម ដែលមានផ្សព្វផ្សាយភ្ជាប់និងរូបភាពកម្លាំងសមត្ថកិច្ចនាំខ្លួនអតីតតារាចម្រៀង ដែលកំពុងញាំញីដោយរោគសង្គម អ្នកនាង អ៊ុំ គន្ធា នោះ ក្រៅពីការពោលដោយក្តីអាណិតអាសូថា ហេតុអ្វីបំផ្លាញខ្លួនឯង និងអនាគតកូនផ្ទួននោះ។

គេក៏ឃើញមានមនុស្សជាច្រើនបង្ហាញការសោកស្តាយ នូវអំល្អដែលធ្លាប់ជួយ អ្នកនាង អ៊ុំ គន្ធា កន្លងមក។ ដោយពួកគេបានពោលថា «ស្តាយនូវទឹកចិត្ត និងអំពើល្អ ដែលកន្លងមកខំ​ប្រកូកប្រកាសរកជំនួយទៅជួយ តែបែរជាខ្លួនឯងមិនត្រឹមតែបំផ្លាញខ្លួនឯងទេ បែរជាបំផ្លាយទាំងទឹកចិត្តអ្នកដែលបានជួយផងដែរ។ ថ្ងៃក្រោយគ្មានអ្នកណាគេហ៊ានជួយទៀតទេ»។

ប៉ុន្តែអ្វីដែលផ្ទុយនឹងការវាយតម្លៃ និងរូបភាពមួយរំពេចនោះ ក៏ត្រូវបាន លោក ហេង ឡុង អះអាងថា «ពេលនេះ អ្នកនាង អ៊ុំ គន្ធា អតីតតារាចម្រៀង ដែលធ្លាប់រស់ក្នុងជីវភាពកម្សាន្តនោះ ត្រូវបានសមត្ថកិច្ចដោះលែងវិញហើយ »។ លោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្ត ក៏បានបញ្ជាក់ថា «សមត្ថកិច្ចបានបញ្ជាក់ហើយថា អ្នកនាង អ៊ុំ គន្ធា មិនជាប់ពាក់ព័ន្ធនឹងករណីប្រើប្រាស់គ្រឿងញៀននោះទេ កាលដែលចាប់នោះ ដោយសារតែវត្តមានអ្នកនាងនៅក្បែរនោះ ក៏ធ្វើឲ្យមានការយល់ច្រឡំ តែពេលសាកសួរដឹងថា មិនជាប់ពាក់ព័ន្ធសមត្ថកិច្ចបានដោះលែងវិញ»។
















Loading...

Related Posts:

0 comments:

Post a Comment

Popular Posts

Featured

Flag Counter
Powered by Blogger.

Gagdet