
ខ្លាចយកតែមែនទែន! ក្រោយប្រទះឃើញគ្រោងឆ្អឹងខ្មោចដែលដាក់អោយដេកយ៉ាងស្អាត ក្រោមព្រះវិហារអាថ៍កំបាំង បាស់រោមខ្ញាកនៅពេល គេប្រទះឃើញកន្លែងកប់សពអាថ៌កំបាំងមួយនៅក្រោមព្រះវិហារសាធារណៈរដ្ឋឆែក ជាគ្រោងឆ្អឹងរបស់ពួកបុព្វជិតសាសនាគ្រិស្ត ដែលមានអាយុរាប់រយឆ្នាំ ត្រូវបានគេដាក់តម្រៀបគ្នាដែលមានចំនួន ២៤ គ្រោងឆ្អឹង ក្រោយមកកន្លែងក៏ក្លាយជាកន្លែងទេសចរណ៍ដ៏គួរអោយខ្លាចមួយ។


វែបសាយ Daily Mail បានផ្សព្វផ្សាយអត្ថបទដែលគួរអោយព្រឺរោម ដែលទាក់ទងទៅនឹងទីស្មរសាន្ត ក្រោមព្រះវិហារនៅក្នុងសារធារណៈរដ្ឋឆែកដែលទើបតែត្រូវបានគេរកឃើញ និងបើកអោយសាធារណៈជនចូលទស្សនាកាលពីពេលថ្មីៗនេះ។


នៅក្រោមព្រះវិហារនេះមានគ្រោងឆ្អឹងខ្មោចរបស់អ្នកបួសសាសនាគ្រិស្ត ដែលគ្រោងឆ្អឹងទាំងអស់នេះនៅមានលក្ខណៈពេញបរិបូរណ៍ ត្រូវបានគេតម្រៀបអោយដេកនៅជិតគ្នា ដោយលក្ខណៈរបស់សពទាំងអស់យកដៃអោបទ្រូង។ សម្រាប់គ្រោងឆ្អឹងខ្មោចខ្លះឃើញថាបាន កាន់ចង្វាយគ្រាប់អង្កាំផងដែរ។


កន្លែងនេះត្រូវបានគេហៅថា Capuchin Crypt of the Holy Cross Church នៅក្នុងទីក្រុង Brno នៅក្នុងប្រទេសសាធារណៈរដ្ឋឆែក ដែលមានអាយុចំណាស់រាប់រយឆ្នាំ។ នៅក្នុងបន្ទប់ដែលកប់សពនោះ ត្រូវបានគេសាងសង់ឡើងបែបជាសំណង់ធ្វើពីដី ដែលមានស្តាយដាច់ដោយឡែកពីគ្នា។


ក្នុងនោះផងដែរ ក៏មានប្រព័ន្ធបញ្ចេញខ្យល់ផងដែរ ដើម្បីអោយអាកាសធាតុក្នុងបន្ទប់នោះមានខ្យល់ចេញចូល រហូតធ្វើអោយមានការផ្លាស់ប្តូរគ្រោងឆ្អឹងនោះបាន ។


វែបសាយ Daily Mail ក៏បានបន្តថា នៅកន្លែងកប់សពនេះធ្លាប់ត្រូវបានគេប្រើកប់សពពីមុនរូចទៅហើយ ដែលដំបូង មានជាង ២០០ តែពេលនេះនៅសល់តែ២៤ តែប៉ុណ្ណោះ។


ក្នុងពេលបច្ចុប្បន្ននេះកន្លែងនេះត្រូវបានគេបើកអោយសាធារណៈជនចូលទស្សនា ដោយមានការតុបតែងដោយរូបចម្លាក់តាមស្ថាបត្យកម្មរបស់ Baroque នា គ.ស ១៧៦៥ តែអ្វីដែលធ្វើអោយភ្ញៀវចង់ទស្សនាគឺសាកសពនេះតែម្តង៕




0 comments:
Post a Comment