Monday, October 9, 2017

ក្តៅៗទៀតហើយ!!! ប្រាក់ខែ​ទាំង​បុគ្គលិករដ្ឋ ​និង​ឯកជន​ក្រោម​ ៣០០ដុល្លារអាមេរិកចុះ​ នឹង​លែង​....


សម្តេចតេជោ​ ហ៊ុន សែន​ ថ្លែងក្នុងពិធី​ប្រកាសផ្សព្វផ្សាយ​ និងដាក់​អោយអនុវត្ត​គោលនយោបាយជាតិ​ស្តីពីការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​ និងវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥ ​នៅវិមានសន្តិភាព នា​ព្រឹកនេះ​ បានបញ្ជាក់ថា ​ សម្រាប់​ប្រជាពលរដ្ឋ​ដែលជា​បុគ្គលិករដ្ឋ ​និងឯកជន ​មានប្រាក់ខែ​ក្រោម​ ៣០០ដុល្លារអាមេរិក ឬ ១ លាន ២សែនរៀលចុះ ​នឹងត្រូវរួចពន្ធ ​ចាប់ពីខែ​ មករា ឆ្នាំ ​២០១៨​ ទៅ។
សម្ដេចបានមានប្រសាសន៍ថាៈ « ឥឡូវនេះ ដើម្បីុំកុំឲ្យអ្នកមានបៀរវត្សទាបបំផុតជាង ១លានរៀល ត្រូវជាប់ពន្ធ...នៅក្នុងច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៨ ដែលត្រៀមនឹងចេញខាងមុខនេះ... គឺនឹងដាក់តម្លើងពី ១លានរៀល ទៅ ១លាន ២សែនរៀល ...ដល់ ១លាន ២សែនរៀល ទើបជាប់ពន្ធ»។



«អត្ថប្រយោជន៍នេះ មិនមែនបានតែមន្ត្រីរាជការ...ប៉ុន្តែវាបានទូទៅ...ទៅដល់កម្មករ ទៅដល់គ្រប់ផ្នែក...ដែលអាចនិយាយបានថា ចាប់ពី ៣០០ដុល្លារចុះក្រោម គឺអត់មានជាប់ពន្ធទេ»។ សម្ដេចបញ្ជាក់បន្ថែម។





នៅឆ្នាំ ២០១៧ រាជរដ្ឋាភិបាល បានកំណត់ពន្ធលើប្រាក់បៀរវត្សន៍របស់ប្រជាពលរដ្ឋ ដែលជាមន្ត្រីរាជការ និងបុគ្គលិកឯកដែលមានប្រាក់ខែចាប់ពី ១លានរៀល ត្រូវជាប់ពន្ធ ខណៈច្បាប់ថវិកាជាតិសម្រាប់ឆ្នាំ ២០១៨ ខាងមុខ នឹងត្រូវគិតពន្ធលើប្រាក់បៀរវត្សចាប់ពី ១លាន ២សែនរៀលឡើងទៅ៕












Loading...

0 comments:

Post a Comment

Popular Posts

Featured

Flag Counter
Powered by Blogger.