
បើយោងតាម Facebook របស់លោក Khan Chan Sophal ក្នុងថ្ងៃនេះដែរ លោកបានបញ្ជាក់តាមការថតវីដេអូពីការបង់ពន្ធឡានដែលមានលក្ខណៈទំនើបជាមុនឆ្ងាយណាស់ ដោយគ្រាន់តែចំណាយពេលយ៉ាងយូរត្រឹមតែ៥នាទីប៉ុណ្ណោះជាការស្រេច សំខាន់បងប្អូនត្រូវមានកាតដែលប្រើបន្ទះឈីបដែលលោកបានបង្ហាញក្នុងវីដេអូ ហើយរឿងដ៏រីករាយមួយទៀតនោះគឺកាលពីមុនឡានកាម៉ារីបង់ពន្ធ ៤០មុឺនរៀល តែពេលនេះវិញចុះសល់តែ ២៥ មុឺនរៀលប៉ុណ្ណោះ។
ក្នុងនោះផងដែរលោកក៏បានបញ្ជាក់ថាសូមបងប្អូនប្រញ៉ាប់ទៅបង់ពន្ធផង កុំចាំរហូតដល់គេជិតបិទបានទៅ វានាំឲ្យមានការកកស្ទះក៏ដូចជាបង់មិនទាន់ក៏ថាបាន ព្រោះគេនឹងបិទនៅថ្ងៃទី០៩ ខែវិឆ្ឆិការ ឆ្នាំ២០១៧ នេះហើយ៕


សូមទស្សនាវីដេអូ៖
0 comments:
Post a Comment