Thursday, October 12, 2017

ពិតជាមិនធម្មតាមែន!!! កាត់ទោស​មន្ត្រី​ធនាគារ​អេ​ស៊ីលីដា​ ៦​នាក់​ ដែលធ្វើឱ្យបាត់បង់​ប្រាក់​ប្រមាណ​ជាង១​ លាន​ដុល្លារ ពីបទ...


ភ្នំពេញ ៖ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សេង លៀង នា​ព្រឹក​ថ្ងៃទី១៣ ខែ​តុលា ឆ្នាំ២០១៧​ នេះ ​បាន​បើកសវនាការ​កាត់ទោស​ក្រុមមន្ត្រី​ធនាគារ​អេ​ស៊ី​លីដា​រ សាខា​ខេត្តបាត់ដំបង ចំនួន ​៦​នាក់ ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​រំលោភ​លើ​ទំនុកចិត្ត​ពិសេស​ដោយ​អភិបាល ​ដែល​ធ្វើឱ្យបាត់បង់​ប្រាក់​ប្រមាណ​ជាង ​១​ លាន​ដុល្លារ ក្នុងអំឡុង​ឆ្នាំ​ ២០១៤ ​និង​ ២០១៥។
ជនជាប់ចោទ​ទាំង​ ៦​នាក់​ ដែល​តុលាការ​កាត់ទោស​នេះ​មានឈ្មោះ ឈន ទីន ភេទ​ប្រុស​ ជាប្រធានការិយាល័យ​ឥណទាន​ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង។ ឈ្មោះ ញ៉ឹ​ក សារ៉ន ជា​ប្រ​ធាន​សាខាអេ​ស៊ីលីដា ខេត្តបាត់ដំបង, ឈ្មោះ ជា សិលា ប្រធាន​ឥណទាន​សាខា​ខេត្ត,ឈ្មោះ ស៊ី​វ សុ​ភ័​ក្រ ឈ្មោះ ឡេវ ឆាយ ឈ្មោះ មឿ​ន សំណង់។



សវនាការ​នេះ​កំពុងដំណើរការ​សាកសួរ​ជនជាប់ចោទ ​ដែលមាន​វត្តមាន​នៅក្នុង​រង្វង់​ក្រចកសេះ​ចំនួន ៤​ នាក់។ ចំពោះ​ឈ្មោះ ជា សិលា អវត្តមាន និង​ ឈ្មោះ ញ៉ឹក សារ៉ន កន្លងមក​ត្រូវបាន​ចៅក្រម​ស៊ើបសួរ​លើកលែង​ចោទប្រកាន់ មិនបាន​ចូលរួម​ក្នុង​សវនាការ​ទេ។




សូម​រំលឹកថា ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៧ បានចេញ​ដីកាសម្រេច​ឃុំខ្លួន​មន្ត្រី​ធនាគារ​អេ​ស៊ីលីដា​ សាខា​ខេត្តបាត់ដំបង ​ចំនួន​ ៦ ​នាក់​ ដាក់ពន្ធនាគារ​ជាបណ្ដោះអាសន្ន ​ក្រោម​ការចោទប្រកាន់​ពីបទក្លែងបន្លំ និង​ បទ​រំលោភ​លើ​សេចក្ដីទុកចិត្ត​ពិសេសដោយ​អភិបាល​ តាម​មាត្រា​៣៩៣ មាត្រា​៦២៦ ​និង​ មាត្រា​៦២៧ ​នៃ​ក្រម​ព្រហ្មទណ្ឌ ពាក់ព័ន្ធករណី​ឃុបឃិត​គ្នា​ធ្វើលិខិត​ក្លែងបន្លំ​ ស៊ីដាច់​ប្រាក់​ធនាគារ​អេ​ស៊ី​លីដា​ ចំនួន ​១ ៧០០ ០០០ ដុល្លារ។




សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌក្រសួងមហាផ្ទៃ​ កាលពី​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៧​នេះ បាន​អនុវត្តតាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់លោក សៀង សុខ ព្រះរាជអាជ្ញារង​អម​សាលាដំបូងរាជធានី​ភ្នំពេញ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៦​នាក់ ក្នុងនោះ​មាន​ម្នាក់​ជា​ប្រធាន​សាខាធនាគារ​អេ​ស៊ីលីដាក្រុង​បាត់ដំបង និង​ ៥​ នាក់​ទៀត ជា​បុគ្គលិក​ធនាគារ​អេ​ស៊ី​លីដាក្រុងបាត់ដំបង​ តែម្ដង។




លោក​ឧ​ត្ត​ម​សេនីយ៍​ ប៉ុល រតនា បាន​បញ្ជាក់ថា​ ការឃាត់ខ្លួន​មន្ត្រី​ធនាគារ​អេ​ស៊ីលីដា​នេះ​ ធ្វើឡើងបន្ទាប់ពី​មាន​ពាក្យបណ្តឹង​របស់លោក អ៊ិ​ន ចាន់នី ប្រធាន​ធនាគារ​អេ​ស៊ីលីដា​ ភ្នំពេញ​ ចុះថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៦ ដោយ​ប្តឹង​ជនសង្ស័យ​ទាំង​៦​រូប​ ពីបទរំលោភ​លើ​សេចក្តីទុកចិត្តដោយ​អភិបាល និង ​បទ​ក្លែងបន្លំ ប្រព្រឹត្ត​កាលពី​ឆ្នាំ​ ២០១៤-២០១៥ ដែលមាន​ទំហំទឹកប្រាក់ប្រមាណ​ជាង​ ១​ លាន​ដុល្លារ​អាមេរិក​។




ជនសង្ស័យ​ទាំង ​៦ ​នាក់​ខាងលើ មាន ​៥ ​នាក់​ជា​បុគ្គលិក​ធនាគារ​អេ​ស៊ីលីដា​​ក្រុង​បាត់ដំបង ត្រូវបានឃាត់ខ្លួននៅ​សាខា​ធនាគារ​ក្រុង​បាត់ដំបង និង ​ម្នាក់ទៀតដែលជា​ប្រធាន​សាខា ​ត្រូវបានឃាត់ខ្លួននៅ​រាជធានី​ភ្នំពេញ រួមមាន ១.ឈ្មោះ ស៊ី​វ សុភ័ក្ត្រ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ​, ២.ឈ្មោះ ឡេវ ឆាយ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ​, ៣.ឈ្មោះ ឈឿន សំណង់ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ​, ៤.ឈ្មោះ ជា សិលា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ​, ៥.ឈ្មោះ ញឹក សារ៉ន អាយុ​ប្រុស អាយុ​៣៦​ឆ្នាំ​, ៦.ឈ្មោះ ឈន ទឹ​ន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ដែល​សុទ្ធសឹង​ជា​អ្នក​រស់នៅក្នុង​ខេត្តបាត់ដំបង។




ជនសង្ស័យ​ទាំង​ ៦​នាក់ ​ត្រូវបាន​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ សាកសួរ​នៅ​ថ្ងៃទី២៦ និង ​២៧ ខែមករា ឆ្នាំ២០១៧ ដោយ​ធ្វើការ​ចោទប្រកាន់​ពីបទ​ក្លែងបន្លំ និង​ បទ​រំលោភ​លើ​សេចក្ដីទុកចិត្តពិសេស​ដោយ​អភិបាល តាម​មាត្រា៣៩៣ មាត្រា​៦៩៦​ និង ​មាត្រា​៦៩៧​ នៃ​ក្រម​ព្រហ្មទណ្ឌ ហើយ​ចៅក្រម​ទើបតែ​សម្រេច​ចេញ​ដីកាឃុំខ្លួន​ជន​ត្រូវ​ចោទ​ទាំង​៦​នាក់​ ដាក់ពន្ធនាគារ​ជាបណ្ដោះអាសន្ន​នា​ថ្ងៃនេះ។




ពាក់ព័ន្ធ​ករណីនេះ​ផងដែរ បើតាម​ករ​ផ្ដល់​ព័ត៌មាន​ពី​សមត្ថកិច្ច​បានឱ្យដឹង​ថា ចាប់តាំងពី​ឆ្នាំ ​២០១៤ រហូតមកដល់​ឆ្នាំ ២០១៦ ពួក​មន្ត្រី​ធនាគារអេ​ស៊ីលីដា​​សាខា​ខេត្តបាត់ដំបង ​ទាំង​ ៦​នាក់​ បានឃុបឃិត​គ្នា​ក្លែងបន្លំ​ឯកសារ​ជា​ទម្រង់​អតិថិជន​ខ្ចី​ចងការ​ប្រាក់ ប៉ុន្តែ​គ្មាន​មនុស្ស​ពិតប្រាកដឡើយ ដោយ​សរុប​មាន​ឯកសារ​ក្លែងបន្លំ​នេះ​រហូតដល់​ទៅ ១២ ​ឯកសារ​ និង​ ដក​ប្រាក់អស់​ចំនួន​ ១៧០ ០០០០​ ដុល្លារ​អាមេរិក ​ចែកគ្នា​ចាយ​លេង។




ក្រោយមក​មានការ​ផ្លាស់​ប្ដូរ​តួនាទី​ថ្នាក់ដឹកនាំ​សាខា​ធនាគារ​ខេត្ត​ ទើប​បែកការ​ពី​ករណី​ក្លែងបន្លំឯកសារ​ និង ​ដក​ប្រាក់ ទើប​ធនាគារ​អេ​ស៊ីលីដា​ធំ​នៅ​ភ្នំពេញ ​បញ្ជូន​ក្រុម​អ្នក​ធើ្វ​អធិការកិច្ចទៅ​ខេត្តបាត់ដំបង​ រកឃើញ​ពី​ភាពមិនប្រក្រតី​នេះ ហើយ​ប្ដឹងទៅ​ក្រសួងមហាផ្ទៃ​ចាត់ការតែម្ដង៕ ​








Loading...

0 comments:

Post a Comment

Popular Posts

Featured

Flag Counter
Powered by Blogger.