ស្ងាត់ៗ ដួង ម៉ានិច ត្រៀមឡើងវិឡាកូនកាត់ថ្មីយ៉ាងឡូយតម្លៃជាង ១ សែនដុល្លារនៅ បុរីប៉េងហ៊ួតម្ដុំផ្លូវជា សុផារ៉ា ក្នុងពេលឆាប់ៗនេះ។
ដួង មានិច បានប្រាប់ Sabay ថា ខណៈពេលនេះនាងកំពុងតែរៀបចំតុបតែងលំអគេហដ្ឋានថ្មីរបស់ខ្លួន តម្លៃ ១២ ម៉ឺនដុល្លារអាមេរិក មុននឹងធ្វើពិធីអញ្ជើញភ្ញៀវកិត្តិយស និងមិត្តភ័ក្ដិសិល្បៈឲ្យចូលរួម។ ទាក់ទងថវិកាទិញវីឡានេះ នាងទិញបង់រំលោះពាក់កណ្ដាល មិនបានទិញលុយសុទ្ធបង់ផ្ដាច់នោះទេ។

“លុយទិញផ្ទះហ្នឹងជាថវិកាដែលខ្ញុំ សន្សំបានពីសិល្បៈ និងចំណូលដែលបានមកពីការបើកហាង នៅប៉ៃលិន ហើយមួយចំណែកទៀតបងប្អូនខ្ញុំគាត់ជួយ មិនមានអ្នកធំណាម្នាក់ជួយខ្ញុំក្នុងការទិញផ្ទះនេះឡើយ”។ ដួង ម៉ានិច ថ្លែងបញ្ជាក់។
គួររំលឹកថាក្រៅពីទិញផ្ទះសម្រាប់រស់នៅខ្លួនឯងកាលពីពេលថ្មីនេះ ដួង ម៉ានិច ក៏បានទិញផ្ទះនៅកំបូលតម្លៃរាប់ម៉ឺនដុល្លារជូនអ្នកមានគុណផងដែរ៕

កាលពីថ្ងៃទី២៧ កញ្ញា ឆ្នាំ២០១៧ កញ្ញាថន លក្ខិណា និងក្រុមគ្រួសារបានប្រារព្ធពិធីឡើងគេហដ្ឋានថ្មី ក្នុងបុរីប៉េងហួត តំបន់ព្រែកលាប រាជធានីភ្នំពេញ ដែលមានតម្លៃជិត២០ម៉ឺនដុល្លារ។ ពិធីនោះមានសិល្បកររាប់រយនាក់ចូលរួម ។
ក្នុងទឹកមុខរីករាយ គ្រងឈុតសម្លៀកបំពាក់ពណ៌លឿងស្រស់ប្រណីត កញ្ញាថន លក្ខិណាមមាញឹមខ្លាំងក្នុងការទទួលបដិសណ្ឋារកិច្ចភ្ញៀវកិត្តិយស ។
អ្នកនាងថន ដារ៉ា ជាបងស្រីបញ្ជាក់ថា ផ្ទះថ្មីនេះមានចំណែកប្រាក់របស់នាងតិចតួចដែរ ។
នាឱកាសនោះកញ្ញាថន លក្ខិណា បានជួបឪពុកដែល យូរៗទើបបានជួបម្តង គឺទាល់តែមានពិធី សំខាន់ៗក្នុងគ្រួសារ ដ្បិតអ្នកមានគុណរូបនេះរស់នៅបែកខ្ញែកគ្នាពីក្រុមគ្រួសារ ។
ស្របពេលនឹងរៀបចំពិធីឡើងគេហដ្ឋានថ្មីនោះ ក៏រៀបចំពិធីខួបកំណើតអ្នកនាងថន ដារ៉ាផងដែរ ។ កញ្ញាថន លក្ខិណា បានរៀបចំកាដូពិសេសជូនបងស្រីដើម្បីបង្ហាញពីការដឹងគុណក្នុងថ្ងៃខួបកំណើត ។ អ្នកនាងថន ដារ៉ា កាលពីពេលនៅលីវតែងតែយកចិត្តដាក់មើលថែប្អូនស្រី ។
កញ្ញាថន លក្ខិណា ជាពិធីការិនីទូរទស្សន៍ពិសេសតែងតែមានវត្តមានក្នុងកម្មវិធីតន្ត្រីផ្សាយបន្តផ្ទាល់របស់ទូរទស្សន៍ហង្សមាស ។ ចំណែកអ្នកនាងថន ដារ៉ា ជាអតីតពិធីការិនី ធ្លាប់បង្ហាញវត្តមានតាមកញ្ចក់ទូរទស្សន៍មួយចំនួន ដូចជាទូរទស្សន៍ជាតិកម្ពុជា និងអប្សរាជាដើម ៕





ប្រភព៖ alevnews.com
0 comments:
Post a Comment