Wednesday, September 27, 2017

រថយន្តមួយគ្រឿងបើកបុកសត្វគោមួយក្បាលងាប់ ពេលកំពុងដើរតាមផ្លូវ ហើយរថយន្តមួយគ្រឿងទៀតបានបើកបុកពីក្រោយ បណ្តាលអោយរងការខូចខាតទាំងស្រុង


ព្រះសីហនុ៖ រថយន្តមួយគ្រឿងបើកបុកសត្វគោមួយក្បាលកំពុងតែដើរឆ្លងផ្លូវ រួចទៅបុកប៉ះគ្នា ក្នុងទិសដៅស្របគ្នា បណ្តាលអោយសត្វគោងាប់នៅនឹងកន្លែងកើតហេតុ ព្រឹកថ្ងៃទី០៨ និង ៤៥នាទី ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ លើផ្លូវ​ជាតិ​លេខ​៤ ចន្លោះគីឡូម៉ែត្រ​ ១៧១-១៧២ ស្ថិត​នៅ​ក្នុង​ភូមិ​ត្រពាំងគា ឃុំ​ជើងគោ​​​​​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ។



បើតាមការអោយដឹងពីសមត្ថកិច្ចបានប្រាប់ថា រថយន្ត​មួយគ្រឿង ម៉ាកTOYOTA ពណ៌​ ទឹកប្រាក់​ ពាក់ផ្លាកលេខ​ភ្នំពេញ​2AF-4633 មានទិសដៅពី​ខេត្ត​ព្រះសីហនុ​ទៅ​ភ្នំពេញ លុះ​ដល់ចំណុចខាងលើ​បាន​បុក​សត្វ​គោ​ ១ក្បាល​ដែល​ឆ្លង​កាត់​ផ្លូវ បណ្តាលអោយស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បន្ទាប់​មក​ក៏​មាន​រថយន្ត​ដឹក​ហ្គាស់​ មួយគ្រឿង​ម៉ាក​ HYUNDAI ពណ៌ ស ពាក់ផ្លាកលេខ ភ្នំពេញ​3D-9719 ដែល​មាន​ទិសដៅ​ស្របគ្នា​បុកពីខាងក្រោយ​តែម្ដង​ ។





បច្ចុប្បន្ន​ភាគី​រថយន្ត​ទាំង​សងខាង​ កំពុង​សម្របសម្រួល​គ្នា​នៅ​នឹង​កន្លែង​កើតហេតុ​៕

មានវីដេអូ៖


Loading...

Related Posts:

0 comments:

Post a Comment

Popular Posts

Featured

Flag Counter
Powered by Blogger.

Gagdet