Monday, September 25, 2017

វិធីបញ្ចុះទម្ងន់ទាំង ៤យ៉ាងនេះ ដែលមនុស្សភាគច្រើនជ្រើសរើស តែការពិតទៅធ្វើឱ្យកាន់តែធាត់ទៅវិញទេ


មនុស្សភាគច្រើនជាពិសេសមនុស្សស្រីតែម្តង តែងតែប្រើប្រាស់វិធីជាច្រើនយ៉ាង ដើម្បីធ្វើការសម្រកទម្ងន់ដែលខ្លួនមិនពេញចិត្ត។ តែក៏មានមនុស្សមួយចំនួនខកបំណងចំពោះវិធីដែលបរាជ័យផងដែរ។ វិធីសម្រកទម្ងន់មួយចំនួនដែលអ្នកគិតថាត្រឹមត្រូវ ពេលខ្លះវាមិនត្រឹមតែមិនស្រកទម្ងន់ទេ ថែមទាំងអាចឱ្យអ្នកកាន់តែធាត់ឡើងថែមទៀតផង។

នេះជាវិធីសម្រកទម្ងន់ដែលមនុស្សភាគច្រើនជ្រើសរើសតែវាបែរជាធ្វើឱ្យអ្នកឡើងទម្ងន់ថែមទៅវិញ ៖



វិធីបញ្ចុះទម្ងន់ទាំង ៤យ៉ាងនេះដែលមនុស្សភាគច្រើនជ្រើសរើស តែការពិតទៅធ្វើឱ្យកាន់តែធាត់ទៅវិញទេ
១. ការញ៉ាំអាហារពេលយប់នឹងធ្វើឱ្យឡើងទម្ងន់

មនុស្សជាច្រើនយល់ឃើញថា ការបរិភោគអាហារពេលយប់នឹងធ្វើឱ្យធាត់ តែការពិតទៅមិនត្រឹមតែអាហារពេលយប់ទេ អាហារពេលណាក៏អាចធ្វើឱ្យអ្នកធាត់បានដែរ អាស្រ័យលើរបបអាហារដែលអ្នកបរិភោគចូលទៅ។ បើទោះជាអ្នកតមមិនបរិភោគអាហារពេលយប់ តែអាហារផ្សេងៗរបស់អ្នកពោរពេញដោយជាតិខ្លាញ់ និងកាឡូរីខ្ពស់នោះ ទោះជាអ្នកខំបង្អត់អាហារពេលយ៉ាងណាក៏នៅតែធាត់ដែរ។ ដូច្នេះអាហារពេលយប់មិនបានធ្វើឱ្យអ្នកធាត់នោះទេ លើកលែងតែអ្នកបរិភោគអាហារដែលមានជាតិកាឡូរីខ្ពស់ប៉ុណ្ណោះ។ អាហារពេលណាក៏អាចធ្វើឱ្យអ្នកធាត់បានដែរ អាស្រ័យលើរបបអាហារដែលអ្នកបរិភោគចូលទៅ
២. ទទួលទានអាហារបរិមាណតិចតួចអាចជួយដុតបំផ្លាញជាតិខ្លាញ់បានកាន់តែប្រសើរ

មេតាប៉ូលីសដែលគេស្គាល់ថាជាសារធាតុមួយដែលជួយដុតរំលាយជាតិខ្លាញ់នៅក្នុងខ្លួនរបស់មនុស្សនោះ ល្បឿននៃការរំលាយអាហាររបស់វា មិនបានអាស្រ័យលើបរិមាណអាហារដែលអ្នកបរិភោគនោះទេ។ ការបរិភោគអាហារតិចតួចជារៀងរាល់ ២ ទៅ ៣ម៉ោងម្តង វាអាចជួយកាត់បន្ថយចំណង់អាហាររបស់អ្នកក៏ពិតមែន តែវាមិនមែនបានន័យថាជួយឱ្យអ្នកស្រកទម្ងន់ ឬជួយបង្កើនល្បឿនការរំលាយអាហារនោះទេ។



ល្បឿននៃការរំលាយអាហាររបស់វា មិនបានអាស្រ័យលើបរិមាណអាហារដែលអ្នកបរិភោគនោះទេ។ ការបរិភោគអាហារតិចតួចជារៀងរាល់ ២ ទៅ ៣ម៉ោងម្តងវាអាចជួយកាត់បន្ថយចំណង់អាហាររបស់អ្នកក៏ពិតមែន តែវាមិនមែនបានន័យថាជួយឱ្យអ្នកស្រកទម្ងន់ ឬជួយបង្កើនល្បឿនការរំលាយអាហារនោះទេ
៣. អាហារដែលមានជាតិខ្លាញ់ទាបអាចជួយឱ្យអ្នកស្រកទម្ងន់លឿន

ការបរិភោគអាហារដែលមានជាតិកាឡូរីទាបពេកមិនបានធ្វើឱ្យអ្នកស្រកទម្ងន់ទេ វាថែមទាំងធ្វើឱ្យអ្នកមានបញ្ហារាងកាយផងដែរ។ រាងកាយមនុស្សជាប្រចាំថ្ងៃត្រូវការកម្រិតកាឡូរីប្រមាណ ១ ២០០កាឡូរីដើម្បីចិញ្ចឹមរាងកាយ។ ប្រសិនបើអ្នកទទួលទានកាឡូរីតិចជាងតម្រូវការរាងកាយនោះ អត្រានៃល្បឿនរំលាយអាហារ នឹងថយចុះ ដូច្នេះវានឹងកាន់តែពិបាកក្នុងការសម្រកទម្ងន់។



រាងកាយមនុស្សជាប្រចាំថ្ងៃត្រូវការកម្រិតកាឡូរីប្រមាណ ១២០០កាឡូរីដើម្បីចិញ្ចឹមរាងកាយ។ ប្រសិនបើអ្នកទទួលទានកាឡូរីតិចជាងតម្រូវការរាងកាយនោះ អត្រានៃល្បឿនរំលាយអាហារ នឹងថយចុះ ដូច្នេះវានឹងកាន់តែពិបាកក្នុងការសម្រកទម្ងន់
៤. កាឡូរីនៅក្នុងខ្លួនមិនសុទ្ធតែដូចគ្នាទេ

រាងកាយរបស់មនុស្សមានដំណើរការរំលាយអាហារខុសៗគ្នាតាមចំណីអាហារដែលបរិភោគចូលទៅ។ ដោយរាងកាយអាចដុតបំផា្លញជាតិកាឡូរីប្រូតេអ៊ីនបានប្រមាណ ២០% ទៅ ៣០% , កាឡូរីជាតិស្ករ ៦% , កាឡូរីជាតិខ្លាញ់ ៣%។ ដូច្នេះហើយ បើទោះជាអ្នកបរិភោគអាហារដែលយល់ថាវាមានកាឡូរីដូចគ្នាក៏ដោយ តែការរំលាយអាហារនៅក្នុងខ្លួនមិនដូចគ្នាទេ ។ របបទទួលទានគួរតែផ្តោតទៅលើអាហារដែលមានជាតិប្រូតេអ៊ីនប្រសើរជាងដែលអាចជួយឱ្យការរំលាយអាហារបានកាន់តែប្រសើរឡើង។

ឧទាហរណ៍ថា៖ អ្នកកំពុងតែបរិភោគចំណីអាហារ ២ប្រភេទ ទី១គឺសាច់មាន់ ទី២ គឺការ៉េម ដោយវាមានកម្រិតកាឡូរី ១០០០ដូចគ្នា ។ អ្វីដែលធ្វើឱ្យអ្នកធាត់នោះគឺការ៉េម ដោយក្នុងការ៉េមមានជាតិស្ករដែលពិបាកនឹងរំលាយ ដែលខុសពីសាច់មាន់មានជាតិប្រតេអ៊ីនដែលងាយរំលាយអាហារជាងទៅវិញ៕



អ្នកកំពុងតែបរិភោគចំណីអាហារ ២ប្រភេទ ទី១គឺសាច់មាន់ ទី២ គឺការ៉េម ដោយវាមានកម្រិតកាឡូរី ១០០០ដូចគ្នា ។ អ្វីដែលធ្វើឱ្យអ្នកធាត់នោះគឺការ៉េម ដោយក្នុងការ៉េមមានជាតិស្ករដែលពិបាកនឹងរំលាយ ដែលខុសពីសាច់មាន់មានជាតិប្រតេអ៊ីនដែលងាយរំលាយអាហារជាងទៅវិញ
Loading...

Related Posts:

0 comments:

Post a Comment

Popular Posts

Featured

Flag Counter
Powered by Blogger.

Gagdet