Saturday, September 30, 2017

បាបកម្មមែន!!! ចៅអធិការ​វត្ត​២​អង្គ​លួច​ទៅណាទាំងយប់ហ្នឹងបានជាទៅ​បុក​បង្គោល​ភ្លើង?


ខេត្ត​ស្វាយ​រៀង៖ មាន​លោក​សង្ឃ​ជា​ចៅអធិការ​វត្ត​២​វត្ត​ផ្សេង​គ្នា ហេតុ​តែ​ចង់​សប្បាយ​ភ្លើតភ្លើន​ភ្លេច​គិត​ខ្លួន​ជា​សង្ឃ​ដោយ​នាំគ្នា​ដោះ​ស្បង់​ចីពរ ប្ដូរ​ស្លៀកពាក់​ស៊ី​វិល​រួច​ធ្វើ​ដំណើរ​តាម​រថយន្ត​ចូល​ហាង​ខារ៉ាអូខេ នៅ​ក្រុង​បាវិត​រហូត​ដល់​ទៀបភ្លឺ​ទើប​ត្រឡប់​ចូល​វត្ត​វិញ ដោយ​ប្រញាប់​ពេក ក៏​រេ​ចង្កូត​បុក​បង្គោល​ភ្លើង ហើយ​ធ្លាក់​ចូល​ទឹក​ស្រះ​ខាង​មុខ​សាលា​មឋម​សិក្សា ហ៊ុន សែន អូវ៉ាង​កាល​ពី​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៧ វេលា​ម៉ោង​០៣:៣០​នាទី​ទៀបភ្លឺ​នៅ លើ​ផ្លូវ​ជាតិ​លេខ​១​ចន្លោះ​គីឡូ​ម៉ែត្រ​លេខ ១៦ ​ទៅ ១៦២ ស្ថិត​ក្នុង​ភូមិ​តា​បឹប សង្កាត់​បាវិត ក្រុង​បាវិត ខេត្ត​ស្វាយ​រៀង បណ្ដាល​ឲ្យ​សុគត​ចៅ​អធិការ​១​អង្គ និង​របួស​ធ្ងន់​ស្រាល ៤​អង្គ/នាក់។
ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ព្រះ​សង្ឃ​ដែល​ជិះ​ក្នុង​រថយន្ត​ទាំង​នោះ​មាន​ព្រះនាម គីម ហ៊ា (សុគត) មាន​ព្រះជន្ម​៣៥​ឆ្នាំ ជា​ចៅ​អធិការ​វត្ត​គ្រួស ឃុំ​គ្រួស ស្រុក​ស្វាយ​ជ្រំ និង​ព្រះនាម ស៊ឹម ភុន ព្រះជន្ម​៣៤ ឆ្នាំ ជា​ចៅ​អធិការ​វត្ត​ក្រសាំង​ជ្រំ ឃុំ​គ្រួស ស្រុក​ស្វាយ​ជ្រំ ស្លៀក​ពាក់​ស៊ីវិល និង​២​នាក់​ទៀត​សង្ស័យ​ជា​លោក​សង្ឃ​នៅ​ខេត្ត​ផ្សេង​ហើយ ក្លែង​ភេទ​ជា​ប្រជាពលរដ្ឋ ដើម្បី​ចង់​សប្បាយ​ហ៊ឺហា។




ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា មុន​កើត​ហេតុ​មាន​រថយន្ត​ម៉ាក​ CAMRYពណ៌​ស​ពាក់​ស្លាក​លេខ ភ្នំពេញ​2C-5920 បើកបរ​ដោយ​ឈ្មោះ គឹម ហ៊ា ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ ជន​ជាតិ​ខ្មែរ​មាន​ទី​លំនៅ​ភូមិ​គ្រួស ឃុំ​គ្រួស ស្រុក​ស្វាយ​ជ្រំ ខេត្ត​ស្វាយ​រៀង និង​នាក់​រួម​ដំណើរ​០៤​នាក់​មាន ទី​១​ឈ្មោះ ជា ចន្ទោ ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ជន​ជាតិ​ខ្មែរ មុខ​របរ​កសិករ​មាន​ទី​លំនៅ​ភូមិ​បុស្ស​លាវ ឃុំ​បុស្ស​លាវ ស្រុក​ក្រចេះ ខេត្តក្រចេះ។ ទី២ ឈ្មោះ ជា ណាវឿន ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ ភេទ​ប្រុស ជន​ជាតិ​ខ្មែរ មុខ​របរ​កសិករ រស់​នៅ​ភូមិ​កញ្ចំ ឃុំ​កញ្ចំ ស្រុក​ពារាំង ខេត្ត​ព្រៃ​វែង និង​០២​នាក់​ទៀត​មិន​ស្គាល់​ឈ្មោះ ដោយ​ធ្វើ​ដំណើរ​ពី​កើត​ទៅ​លិច ក្នុង​ល្បឿន​លឿន ព្រោះ​ប្រញាប់​ចូល​វត្ត​វិញ​កុំ​ឲ្យ​ភ្លឺ​ទាន់ ស្រាប់តែ​រេ​ចង្កូត​ទៅ​បុក​បង្គោល​ភ្លើង រួច​ធ្លាក់​ចូល​ស្រះ​ទឹក បណ្ដាល​អោយ​អ្នក​បើកបរ​ស្លាប់ នៅ​នឹង​កន្លែង​តែម្ដង។



បច្ចុប្បន្ន សព​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី រីឯ​អ្នក​រង​របួស​កំពុង​ព្យាបាល​នៅ​មន្ទីរ​សំរាក​ព្យាបាល​ផាសុកភាព​២ បាវិត។រីឯ​វត្ថុ​តាង​រថយន្ត​សមត្ថកិច្ច​យើង​កំពុង​ស្ទូច​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បាវិត​ដើម្បី​បំពេញ​សំណុំរឿង​តាម​នីតិវិធី​នៃ​ច្បាប់៕










Loading...

0 comments:

Post a Comment

Popular Posts

Featured

Flag Counter
Powered by Blogger.