Tuesday, September 26, 2017

ផ្ទះមានគំរូ ផ្ទះឈើ ខ្មែរ សម័យដើម មួយ នៅចក្រភពអង់គ្លេស ត្រូវគេដាក់លក់ ក្នុងតម្លៃ ជាង ៨សែនដុល្លារ!


អង់គ្លេស៖ បើយើងមើល ពីខាងក្រៅវា ដូចជាផ្ទះធម្មតាប៉ុណ្ណោះ តែបើសិនជាយើង ចូលទៅខាងក្នុង នោះនឹងឃើញទិដ្ឋភាព រួមទាំងវត្ថុ ប្លែកៗដែលយើង សឹងតែគិតស្មាន មិនដល់ នឹងលេចឡើង នៅចំពោះមុខរបស់យើង តែម្តង។



នេះគឺជាផ្ទះ របស់លោក John Trevillian ដែលរូបគាត់បាន ខិតខំតុបតែង ក៏ដូចជាកែលម្អ អស់រយៈពេល ២៤ឆ្នាំ មកហើយ និង ចំណាយ អស់ទឹកប្រាក់ ជាច្រើនផងដែរ។



ចំណុចពិសេស របស់ផ្ទះនេះគឺ នៅខាងក្នុងមាន លក្ខណៈដូចជា ផ្ទះឈើដែលស្ថិត នៅក្នុងប្រទេស កម្ពុជា និងមានគ្រឿងលម្អ ជាច្រើន សុទ្ធ តែយកមកពី ប្រទេសកម្ពុជា តែម្តង។ លើសពីនេះទៀត សម្រាប់បន្ទប់នានា ដូចជាផ្ទះបាយ, បន្ទប់គេង ជាដើមសុទ្ធតែ ត្រូវបានតុបតែងលម្អ និង កែច្នៃអោយដូច ទៅនឹងលក្ខណៈគំរូ នៃបន្ទប់ នាសម័យអតីតកាល។



យ៉ាងណាមិញ ដោយសារតែ John បានបាត់បង់ការងារ នៅក្នុងទស្សនាវដ្តីមួយ ទើបលោកត្រូវបង្ខំចិត្ត លក់ផ្ទះមួយនេះដែល ស្ថិតនៅក្នុង តំបន់ Dunmow, ទីក្រុង Essex ប្រទេសអង់គ្លេស។ ក្នុងផ្ទះនោះ មានវត្ថុច្រើនជាង ១,៦៥០ ដែលយកមកពី ២៧ប្រទេសខុសៗគ្នា។



John បាននិយាយថា “ខ្ញុំនឹងសម្រេច ចិត្តលក់ផ្ទះនេះ ក្នុងតម្លៃជាង ៨៥០,០០០ដុល្លារ ជូនទៅមនុស្ស ដែលយល់ពី តម្លៃរបស់វា រួមទាំងវត្ថុ នៅក្នុងផ្ទះនេះប៉ុណ្ណោះ”។

វាជារឿង ដ៏អស្ចារ្យមួយ និងជាទីមោទនភាព ដែលផ្ទះឈើ បុរាណរបស់ខ្មែរយើង ត្រូវបានបរទេស ចាត់ទុកជា ផ្ទះដ៏ស្រស់ស្អាតនិង តុបតែងផ្ទះរបស់ គេអោយដូច នឹងផ្ទះឈើរបស់ ប្រទេសកម្ពុជា ផងដែរ៕
Loading...

Related Posts:

0 comments:

Post a Comment

Popular Posts

Featured

Flag Counter
Powered by Blogger.

Gagdet