Friday, September 29, 2017

ជួយស៊ែរបន្តផង! ទិដ្ឋភាពសិល្បករ សិល្បៈការនី ចូលរួមក្នុងកម្មវិធីបំពាក់គ្រឿងឥស្សរិយយស ជូនព្រឹទ្ធាចារ្យ កោសល្យវោហារ គង់ ណៃ


នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយស ជូនព្រឹទ្ធាចារ្យ កោសល្យវោហារ គង់ ណៃ ជាមួយនឹងវត្តមានរបស់តារាសិល្បករខ្មែរចូលរួមជាកិត្តិយសជាច្រើនដួង ដែលប្រព្រឹត្តឡើងនៅវិមានសន្តិភាព។ គួរឲ្យដឹងផងដែរថា នៅពេលថ្មីៗនេះ ព្រឹទ្ធាចារ្យ គង់ ណៃ ត្រូវបានរដ្ឋាភិបាលជប៉ុន ផ្តល់រង្វាន់ «សិល្បៈ និងវប្បធម៌ហ្វឹគឹអូកា» ឆ្នាំ២០១៧។


លោក គង់ ណៃ ព្រឹទ្ធាចារ្យចាបីដងវែង គឺជាជ័យលាភីកម្ពុជាទីបីដែលបានទទួលពានរង្វាន់ហ្វឹគឹអុកា។ គួរបញ្ជាក់ផងដែរថា ពានរង្វាន់សិល្បៈ និងវប្បធម៌ហ្វឹគឹអូកា ត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ១៩៩០ នៅទីក្រុងហ្វឹគឹអុកាប្រទេសជប៉ុន ដែលបាននិងកំពុងធ្វើសកម្មភាពយ៉ាងសកម្មក្នុងការលើកស្ទួយការផ្លាស់ប្តូរវប្បធម៌ជាមួយបណ្តាប្រទេសនានាក្នុងតំបន់អាស៊ី រួមមានប្រទេសកម្ពុជាផងដែរ។ នេះជាទិដ្ឋភាពចូលរួមពីសំណាក់សិល្បករខ្មែរ យ៉ាងអធិកអធម៖













Loading...

0 comments:

Post a Comment

Popular Posts

Featured

Flag Counter
Powered by Blogger.