Wednesday, October 11, 2017

គ្រាន់តែឃើញតួលេខនៃ ចំណូលនៃការប្រមូល ​ពន្ធ​-​អាករ ​នេះហើយ ញាក់សាច់ម៉ង


រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​៩​ខែ ឆ្នាំ​២០១៧ ចំណូល​ពន្ធ​-​អាករ​ដែល​អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូល​បាន​សរុប​មាន​ចំនួន​៦.១៨៦,២០​ពាន់​លាន​រៀល (​ប្រមាណ​ជា​១.៥៤៦,៥៥​លាន​ដុល្លារ​អា​មេ​រិ​ក​) ស្មើនឹង​៩០,១៥%​នៃ​ផែនការ ។ ដោយឡែក សម្រាប់​ខែកញ្ញា​នេះ អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូល​ចំណូល​ពន្ធ​-​អាករ​បាន​៥២៩,៩២​ពាន់​លាន​រៀល (​ប្រមាណ​ជា​១៣២,៤៨​លាន​ដុល្លារ​អា​មេ​រិ​ក​) ។
នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ប្រមូល​ចំណូល​ពន្ធ​ប្រចាំ​ខែកញ្ញា និង​ប្រចាំត្រីមាស​ទី​៣ ឆ្នាំ​២០១៧ កាលពី​ព្រឹក​ថ្ងៃ​ទី​៩ តុលា ក្រោម​អធិបតីភាព​លោក ជូ វិ​ជិត្ត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង លោក គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ។



សេចក្តី​ប្រកាស​ដដែល​ឲ្យ​ដឹង​ទៀត​ថា ប្រសិនបើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៦ ឃើញ​ថា ការ​ប្រមូល​ចំណូល​ពន្ធ​-​អាករ​សម្រាប់​រយៈពេល​៩​ខែ ឆ្នាំ​២០១៧ កើនឡើង​ចំនួន​១.៤២១​ពាន់​លាន​រៀល (​ប្រមាណ ៣៥៥,២៩​លាន​ដុល្លារ​អា​មេ​រិ​ក​) ស្មើនឹង​អត្រាកំណើន​២៩,៨២% ។




ក្នុង​រយៈពេល​ដូច​គ្នា​នេះ​ដែរ អគ្គនាយកដ្ឋាន​ពន្ធដារ​សង្កេត​ឃើញ​ថា មានការ​កើនឡើង​ផង​ដែរ​នូវ​ចំណូល​ពន្ធ​-​អាករ​តាម​ប្រភេទ​ពន្ធ និង​សកម្មភាព​អាជីវកម្ម​សំខាន់​ៗ​មួយ​ចំនួន​ដូច​ជា ៖ ពន្ធ​លើ​ប្រាក់​ចំណូល​កើនឡើង​៣៣,២%, អាករ​លើ​តម្លៃបន្ថែម​កើន​៤១,៩%, អាករ​ពិសេស​កើន​១២,៥% និង​ពន្ធលើប្រាក់បៀវត្ស​កើន​៤,២% ។




នៅ​ក្នុង​ឱកាស​នេះ​ដែរ លោក​រដ្ឋលេខាធិការ បាន​សម្តែង​នូវ​ការ​កោតសរសើរ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង ព្រមទាំង​ផ្តល់​កិច្ច​គាំទ្រ និង​ឯកភាព​ចំពោះ​វិធានការ​ដែល​បាន​ដាក់​ចេញ​ដោយ​ប្រតិភូ​រាជរដ្ឋាភិបាល ក្នុង​ន័យ​បង្កើន​ផលិតភាព ក៏​ដូច​ជា​ការ​ធ្វើ​ទំនើប​កម្ម​រដ្ឋបាល​សារពើពន្ធ និង​កម្មវិធី​កែទម្រង់​ជា​ពិសេស ការ​ពិនិត្យ​កែសម្រួល និង​រៀបចំ​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​នានា ដើម្បី​ធានា​បាន​នូវ​សង្គតិភាព​ក្នុង​ការ​អនុវត្ត​ការងារ​គ្រប់គ្រង​ប្រមូល​ពន្ធ ។ បន្ត​ធ្វើ​បច្ចុប្បន្នភាព​អចលនទ្រព្យ​សម្រាប់​ពន្ធ​លើ​អចលនទ្រព្យ​ក្នុង​ក្របខ័ណ្ឌ​ទូ​ទាំង​ប្រទេស សំដៅ​ធ្វើ​យ៉ាងណា ឱ្យ​ការ​ប្រមូល​ពន្ធ​ប្រភេទ​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​។




ជំរុញ និង​ក្រើនរំលឹក​ម្ចាស់​អចលនទ្រព្យ និង​ម្ចាស់​យានយន្ត ឱ្យ​ឆាប់​រួសរាន់​មក​បង់ពន្ធ​ប្រភេទ​នេះ ចៀសវាង​ការ​ប្រជ្រៀត​គ្នា​មក​ប្រកាស​បង់ពន្ធ​នៅ​ថ្ងៃ​ជិត​បញ្ចប់ ជា​ហេតុ​ធ្វើ​ឱ្យ​កកស្ទះ និង​ផ្តល់​សេវា​មិន​បាន​ទាន់​ពេលវេលា ៕



















Loading...

0 comments:

Post a Comment

Popular Posts

Featured

Flag Counter
Powered by Blogger.