
(ភ្នំពេញ)៖ រាជធានី-ខេត្តមួយចំនួនរបស់កម្ពុជា នឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយសារទទួលរងនូវឥទ្ធិពលព្យុះទី២៣ ឈ្មោះដំរី ដែលបោកបក់ចំប្រទេសវៀតណាម មានប្រភពមកពីសមុទ្រចិនខាងត្បូង។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម។
សេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក បានបញ្ជាក់ថា រាជធានី-ខេត្ត ដែលទទួលរងឥទ្ធពលព្យុះដំរីនេះ រួមមាន៖ រាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ស្ពឺ កំពង់ឆ្នាំង កំពត កែប ព្រះសីហនុ ស្វាយរៀង ត្បូងឃ្មុំ និងខេត្តកំពង់ធំ។
ហេតុដូច្នេះ ក្រសួងបានអំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងបញ្ហាកើតឡើងជាយថាហេតុណាមួយ ពិសេសប្រជាពលរដ្ឋដែលរស់នៅតាមមាត់សមុទ្រ។

លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា បើបញ្ហាអាកាសធាតុ ដូចទៅនឹងការព្យាករណ៍របស់ក្រសួងនោះ ក៏វានឹងមិនប៉ះពាល់ដល់ព្រះរាជពិធីបុណ្យអុំទូកនោះឡើយ ដែលនឹងបញ្ចប់នៅព្រលប់ថ្ងៃស្អែកនេះ តែ វានឹងអាចធ្វើឱ្យប៉ះពាល់ដល់កម្មវិធីផ្សេងៗដូចជាការប្រគុំតន្រ្តី នៅពេលយប់៕









សូមទស្សនាវីដេអូ៖
0 comments:
Post a Comment