
ប្រជាពលរដ្ឋខ្មែរ មួយចំនួនមានជំនឿថា ការញ៉ាំពងក្ងាន នឹងជួយឲ្យទារកលូតលាស់បានល្អ រហ័សរហួន និងឆ្លាតវាងវៃទៀតផង។ ពងក្ងាន គឺជាអាហារដែលប៉ូវដល់គភ៌ និងធ្វើឲ្យទារកក្នុងផ្ទៃ ធំធាត់ប្រកបដោយភាពឆ្លាតវៃ។
ដោយសារតែហេតុនេះហើយ ទើបធ្វើឲ្យពងក្ងាន មានតម្លៃថ្លៃគួរសម (មួយគ្រាប់ ប្រហែល ១ ម៉ឺនរៀល)។

– ជាម្តាយរបស់កូនពីរនាក់ លោកស្រី ងួន ណាវី បានឲ្យដឹងថា ៖ “ខ្ញុំមិនច្បាស់ទេ ប៉ុន្តែ ខ្ញុំលឺពាក្យនេះ តាំងពីតូចមកម្លេះ ហើយកូនប្រុសដំបូងរបស់ខ្ញុំ គឺថារពឹស មហារពឹស ហើយឆ្លាតមែន។ នេះគឺថា ខ្ញុំញ៉ាំបានតែ ៦ គ្រាប់ប៉ុណ្ណោះ។ ចំពោះកូនស្រីទីពីរខ្ញុំវិញ មិនត្រឹមតែញ៉ាំពងទេ តែញ៉ាំទាំងមេទៀត អញ្ចឹង ចាំមើលគេធំបន្តិចសិនទៅ ទើបអាចនិយាយបាន”។
– ដៃមួយអោបពោះ ដៃមួយកាន់ពងក្ងាន លោកស្រី ចាន់ រដ្ឋា បានរៀបរាប់ប្រាប់យើងខ្ញុំថា ៖ “មិត្តភក្តិ និងបងប្អូនខ្ញុំទាំងអស់ សុទ្ធតែញ៉ាំពងក្ងាន មុនពេលកើតកូន។ តែខ្ញុំសង្កេតឃើញថា មានកូនខ្លះឆ្លាត កូនខ្លះរពឹស កូនខ្លះ ក៏សម្ងំស្ងៀមទ្រឹង។ ខ្ញុំចេះតែញ៉ាំ ឲ្យបានពីរបីគ្រាប់ដែរទៅ ព្រោះ វាគ្មានខាតអីទេ”។



សារៈប្រយោជន៍ នៃពងក្ងាន
១. ពងក្ងាន សម្បូរសារធាតុចិញ្ចឹម ដូចជា ប្រូតេអ៊ីន ខ្លាញ់ វីតាមីន និងសារធាតុរ៉ែ
២. ពងក្ងាន មានផ្ទុកវីតាមីន A, D, E វីបូហ្លាវីន ថ្យាមីន ជាតិដែក ផូស្វ័រ និងកាល់ស្យូម
៣. កូលីន (Choline) ៖ ពងក្ងានមួយ មានជាតិកូលីនប្រហែល ៣៧៩ មីលីក្រាម (កូលីន មានតួនាទីយ៉ាងសំខាន់ ក្នុងការលូតលាស់នៃកោសិកា)
៤. ពងក្ងាន ជួយដល់ការលូតលាស់ របស់ខួរក្បាល និងកោសិកាសរសៃប្រសាទ។
វីតាមីន និងសារធាតុចិញ្ចឹមល្អៗទាំងនេះហើយ ដែលជាមូលហេតុ អាចនាំឲ្យកូនរបស់អ្នក មានសុខភាពល្អ និងឆ្លាតវៃ។ យ៉ាងណាមិញ បងប្អូនអាចញ៉ាំពីរបីគ្រាប់ទៅ កុំឲ្យស្តាយក្រោយ។
ប្រុងប្រយ័ត្ន
– បើអ្នកមិនអាចទ្រាំ នឹងរសជាតិវាបានទេ ចូរកុំបង្ខំញ៉ាំវាអី អ្នកអាចញ៉ាំពងមាន់ ឬពងទាបានដូចគ្នា
– ពងក្ងាន មានកូលេសស្តេរ៉ុលខ្ពស់ ដូច្នេះ ស្ត្រីជាម្តាយគួរមានការប្រុងប្រយ័ត្ន ហើយយកល្អ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញ៕
ប្រភព៖ lookingtoday
0 comments:
Post a Comment