Friday, November 3, 2017

សត្វ​ប្លែកៗ​ទាំង១២ អ្នក​ប្រហែល​មិន​ដែល​លឺ សូម្បីតែ​ឈ្មោះ​វា



ធម្មជាតិ តែងតែ​ពោរពេញ​ទៅ​ដោយ​ភាព​ភ្ញាក់ផ្អើល ហើយ​យើង​ពិត​ជា​មិន​ដឹង​ច្បាស់​ឡើយ​ថា មាន​សត្វ​ចម្លែក និង​ខុសគ្នា​ប៉ុន្មាន​ប្រភេទ រស់​នៅ​លើ​ភព​ផែនដី​នេះ។
ខាង​ក្រោម​នេះ គឺ​ជា​សត្វ​ប្លែកៗ​ទាំង​១២​ប្រភេទ ដែល​អ្នក​ប្រហែល​ជា​មិន​ធ្លាប់​លឺ សូម្បី​តែ​ឈ្មោះ​វា៖
១ សត្វ Ili Pika

សត្វ​ដ៏​គួរ​ឲ្យ​ស្រលាញ់ និង​កម្រ​ប្រភេទ​នេះ ត្រូវ​បាន​គេ​ហៅ​​ឈ្មោះ​ម្យ៉ាង​ទៀត​ថា «Magic Rabbit»។ វា​ត្រូវ​បាន​គេ​រក​ឃើញ​ដំបូង នៅ​ភ្នំ​ធៀនសាន ប្រទេស​ចិន។សត្វ​ប្លែកៗ​ទាំង១២ អ្នក​ប្រហែល​មិន​ដែល​លឺ សូម្បីតែ​ឈ្មោះ​វា
២ សត្វ​កង្កែប Pinocchio

សត្វ​កង្កែប​ប្រភេទ​នេះ ត្រូវ​បាន​គេ​ហៅ​ឈ្មោះ​ម្យ៉ាង​ទៀត​ថា «Spike-Nosed Tree Frog»។ នៅ​ពេល​ដែល​កង្កែប​ឈ្មោល​ព្យាយាម​ទាក់ទាញ​កង្កែប​ញី ឬ​ដឹង​ថា​មាន​គ្រោះថ្នាក់ ច្រមុះ​របស់​វា​នឹង​បះ​ឡើង។សត្វ​ប្លែកៗ​ទាំង១២ អ្នក​ប្រហែល​មិន​ដែល​លឺ សូម្បីតែ​ឈ្មោះ​វា
៣ សត្វ​ស្វា​ច្រមុះ​ខ្លី Snub-Nosed

សត្វ​ស្វា​កម្រ​ប្រភេទ​នេះ ត្រូវ​បាន​គេ​រក​ឃើញ នៅ​ភាគ​ខាងជើង ប្រទេស​មីយ៉ាន់ម៉ា កាល​ពី​ឆ្នាំ​២០១០។
សត្វ​ប្លែកៗ​ទាំង១២ អ្នក​ប្រហែល​មិន​ដែល​លឺ សូម្បីតែ​ឈ្មោះ​វា
៤ សត្វ​ត្រី Pink Handfish

កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​រក​ឃើញ ត្រី​១៤​ប្រភេទ ដែល​មាន​ព្រុយ​ដូច​ដៃ អីចឹង។ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ត្រី​៩​ប្រភេទ​ក្នុង​ចំណោម​នោះ កំពុង​ប្រឈម​នឹង​ការ​ផុត​ពូជ។សត្វ​ប្លែកៗ​ទាំង១២ អ្នក​ប្រហែល​មិន​ដែល​លឺ សូម្បីតែ​ឈ្មោះ​វា
៥ សត្វ​ប្រចៀវ ស Honduran White Bats

សត្វ​ប្រចៀវ​តូច​ល្អិត មក​ពី​អាមេរិក​កណ្ដាល​ប្រភេទ​នេះ រស់​នៅ​លើ​ស្លឹក Heliconia ហើយ​ស៊ី​ផ្លែឈើ​ជា​អាហារ និង​អាច​លូត​ធំ​ត្រឹមតែ​ប្រវែង ៤,៧​សង់ទីម៉ែត្រ​ប៉ុណ្ណោះ។សត្វ​ប្លែកៗ​ទាំង១២ អ្នក​ប្រហែល​មិន​ដែល​លឺ សូម្បីតែ​ឈ្មោះ​វា
៦ សត្វ​មឹក Grimpoteuthis

សត្វ​មឹក​រស់​នៅ​ក្នុង​ទឹក​សមុទ្រ​ជ្រៅ​ប្រភេទ​នេះ ត្រូវ​បាន​គេ​ហៅ​ឈ្មោះ​ម្យ៉ាង​ទៀត​ថា «Dumbo

សត្វ​ប្លែកៗ​ទាំង១២ អ្នក​ប្រហែល​មិន​ដែល​លឺ សូម្បីតែ​ឈ្មោះ​វា
៧ សត្វ Salp

សត្វ​ប្រភេទ​នេះ​មាន​ដង​ខ្លួន​ថ្លា ហើយ​អាច​កាត់​បន្ថយ​កម្រិត​កាបូន នៅ​ក្នុង​ទឹក និង​ខ្យល់​ផង​ដែរ។សត្វ​ប្លែកៗ​ទាំង១២ អ្នក​ប្រហែល​មិន​ដែល​លឺ សូម្បីតែ​ឈ្មោះ​វា
៨ សត្វ​កណ្ដូប​ភ្នែកផ្កាឈូក Caedicia

សត្វ​កណ្ដូប​ប្រភេទ​នេះ​រស់​នៅ​តាម​ជួរ​ភ្នំ Muller Mountains ក្នុង​ប្រទេស Papua New Guinea។សត្វ​ប្លែកៗ​ទាំង១២ អ្នក​ប្រហែល​មិន​ដែល​លឺ សូម្បីតែ​ឈ្មោះ​វា
៩ សត្វ​បង្កង Cherax Pulcher

សត្វ​បង្កង​ដ៏​ស្រស់​ស្អាត និង​ឆើតឆាយ​ប្រភេទ​នេះ ត្រូវ​បាន​គេ​រក​ឃើញ នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី កាល​ពី​ឆ្នាំ​មុន។សត្វ​ប្លែកៗ​ទាំង១២ អ្នក​ប្រហែល​មិន​ដែល​លឺ សូម្បីតែ​ឈ្មោះ​វា
១០ សត្វ​អណ្ដើក Albino Chinese Softshell Turtle

សត្វ​អណ្ដើក​តូច​ច្រឡឹង​ប្រភេទ​នេះ ប្រើ​ក​ដ៏​វែង និង​ច្រមុះ​ដូច​បំពង់​របស់​វា ដើម្បី​ដក​ដង្ហើម​នៅ​ក្នុង​ទឹក។សត្វ​ប្លែកៗ​ទាំង១២ អ្នក​ប្រហែល​មិន​ដែល​លឺ សូម្បីតែ​ឈ្មោះ​វា
១១ សត្វ​ប្រចៀវ Nendo Tube-Nosed Fruit Bat

សត្វ​ប្រចៀវ​ដែល​មាន​ភ្នែក និង​រន្ធ​ច្រមុះ​ខុស​ប្លែក​ពី​សត្វ​ប្រចៀវ​ធម្មតា​ប្រភេទ​នេះ ត្រូវ​បាន​គេ​រក​ឃើញ នៅ​ក្នុង​ប្រទេស Papua New Guinea ក្នុង​ឆ្នាំ​២០០៩។សត្វ​ប្លែកៗ​ទាំង១២ អ្នក​ប្រហែល​មិន​ដែល​លឺ សូម្បីតែ​ឈ្មោះ​វា
#១២ សត្វ​ត្រី​ផ្សោត​ទន្លេ​អាម៉ាហ្សូន (Amazon River Dolphin)

ត្រី​ផ្សោត​ប្រភេទ​នេះ ត្រូវ​បាន​គេ​ហៅ​ឈ្មោះ​ម្យ៉ាង​ទៀត​ថា «Pink River Dolphin» ដោយ​វា​មាន​ពណ៌​ប្រផេះ​ស្ដើង ប៉ុន្តែ​ពួក​វា​ខ្លះ​ប្រែ​ទៅ​ជា​ពណ៌​ផ្កាឈូក នៅ​ពេល​មាន​វ័យ​ចំណាស់៕សត្វ​ប្លែកៗ​ទាំង១២ អ្នក​ប្រហែល​មិន​ដែល​លឺ សូម្បីតែ​ឈ្មោះ​វា

Loading...

0 comments:

Post a Comment

Popular Posts

Featured

Flag Counter
Powered by Blogger.