ស្ត្រីជនជាតិជប៉ុន បានគ្រងដំណែងជាមនុស្ស ដែលមានអាយុវែងជាងគេបំផុតនៅលើលោក ជាមធ្យមរហូតដល់ ៨៤ ឆ្នាំ ហើយក៏មិនដែលឃើញថាធាត់ដែរ។ ដូច្នេះ តើមានអ្វីអាថ៌កំបាំងនៅពីក្រោយរឿងនេះទៅ?នៅជប៉ុន មានអាហារច្រើនដែលអាចជួយ ដល់ការសម្រកទម្ងន់ជាប្រចាំថ្ងៃ ជាពិសេស អាហារជប៉ុន និងការញ៉ាំជាទៀងទាត់។ ក្នុងចំណោមអាហារកំពូល ដែលនាំឲ្យមានសុខភាពល្អ រាងស្លីម និងអាយុវែងនោះមានដូចជា ត្រី សារ៉ាយសមុទ្រ ផ្លែឈើ សណ្តែកសៀង បាយ បន្លែ និងតែបៃតង។ ជនជាតិជប៉ុនចូលចិត្តចម្អិនអាហារញ៉ាំរាល់ថ្ងៃ ជាពិសេស អាហារដែលមានត្រី បាយមួយចាន បន្លែឆ្អិន ស៊ុប តែបៃតង និងផ្លែឈើ។

ភាគច្រើនឪពុកម្តាយបានបង្រៀនកូនរបស់ខ្លួន ឲ្យញ៉ាំអាហារយឺត និងញ៉ាំអាហារឲ្យបានម៉ត់ជានិច្ច។ ដូច្នេះ គោលការណ៍មួយនេះបានបញ្ជាក់ថា ពួកគេនឹងមិនអាចញ៉ាំអាហារបានច្រើនៗឡើយ។ ចំពោះអាហារពេលព្រឹកជប៉ុនវិញ គឺសំខាន់បំផុត ហើយក៏ជាអាហារដ៏សំខាន់មួយដែរ ដែលវាអាចមានអាហារ និងភេសជ្ជៈមួយចំនួន ប៉ុន្តែ អ្វីដែលមានរហូតនោះគឺ តែបៃតង បាយ ស៊ុប តៅហ៊ូ ខ្ទឹមសខ្ចី ស៊ុតចៀន ឬត្រីមួយដុំ។ ចំពោះបង្អែមក្នុងប្រទេសជប៉ុនវិញ គឺកម្រញ៉ាំណាស់ ប៉ុន្តែ នៅពេលមានក្នុងសៀវភៅមុខម្ហូវវិញ វាក៏ឲ្យញ៉ាំតែបន្តិចដែរ។ រឿងនេះមិនមែនមានន័យថា ស្ត្រីជប៉ុនមិនចូលចិត្តសូកូឡា នំ ការ៉េម និងនំខែកទេ តែ ពួកគេយល់ថា អាហារទាំងនេះមានផលអវិជ្ជមានច្រើនដល់រាងកាយ និងសុខភាពដែរ៕
0 comments:
Post a Comment